ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើថា ទីក្រុងហ្ស៊េរុយសាឡិម អាចធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាសន្តិភាពរវាងលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលនេះជាបំណងរបស់លោកក្នុងពេលថ្មីៗនេះ ដើម្បីជំរុញឲ្យមានជំនួបជាមួយសមភាគីរុស្ស៊ី។
រដ្ឋាភិបាលកាណាដាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្កើតកម្មវិធីជនអន្តោប្រវេសន៍ថ្មីមួយ ដែលនឹងផ្តល់ការអនុញ្ញាតដល់ពលរដ្ឋអ៊ុយក្រែនដែលបានរត់គេចពីការវាយប្រហាររបស់កងទ័ពរុស៊្សីអាចស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកាណាដារហូតដល់៣ឆ្នាំ។
មានការផ្ទុះជាច្រើនកន្លែងនៅក្នុងរដ្ឋធានីកៀវនៅព្រឹកថ្ងៃពុធនេះ ដោយផ្នែកសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននិយាយថា អាគារលំនៅដ្ឋានពីរកន្លែងទទួលរងការខូចខាតហើយមនុស្សពីរនាក់រងរបួស។
ភាពឯកោ កង្វះហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់ខ្លួន បានធ្វើឲ្យរុស្ស៊ីងាកទៅរកប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន។
រដ្ឋាភិបាលក្រុងមូស្គូ ក៏បានស្នើសុំរដ្ឋាភិបាលក្រុងប៉េកាំងនូវជំនួយសេដ្ឋកិច្ចដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចជាច្រើនផងដែរ បើតាមកាសែតThe New York Times ដែលបានដកស្រង់សម្តីពីមន្ត្រីដែលមិនប្រាប់ឈ្មោះ។
ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីលោក Roscosmos បានព្រមានកាលពីថ្ងៃសៅរ៍ថាការដាក់ទណ្ឌកម្មរបស់ពួកបស្ចឹមប្រទេសប្រឆាំងនឹងរុស្ស៊ីអាចបណ្តាលឱ្យស្ថានីយ៍អវកាសអន្តរជាតិធ្លាក់ ហើយលោកបានអំពាវនាវឱ្យលុបចោលការដាក់ទណ្ឌកម្មទាំងនេះ។
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងកោះប្រជុំក្នុងគ្រាអាសន្ននៅថ្ងៃសុក្រនេះលើបទចោទប្រកាន់ស្តីពីការផលិតអាវុធជីវសាស្ត្រនៅក្នុងប្រទេសអ៊ុយក្រែនទៅតាមសំណើរបស់រដ្ឋាភិបាលក្រុងមូស្គូ
ការបាញ់ផ្លោងរបស់រុស្ស៊ី បានត្រូវចំជនស៊ីវិលនៅទីក្រុងDniproភាគកណ្តាលនៃប្រទេសអ៊ុយក្រែននៅថ្ងៃសុក្រនេះខណៈដែលកងកម្លាំងរុស្ស៊ី
កងទ័ពរុស្ស៊ី បានរុលចូលកាន់តែជិតរដ្ឋធានីកៀវរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះ ខណៈពេលដែលមេដឹកនាំអន្តរជាតិនិងអ៊ុយក្រែន បានចោទប្រកាន់រុស្សីពីការវាយប្រហារដ៏ព្រៃផ្សៃទៅលើមន្ទីរពេទ្យកុមារមួយកន្លែងនៅទីក្រុង Mariupol ដែលស្ថិតក្នុងការឡោមព័ទ្ធនោះ។
គណៈប្រតិភូសហរដ្ឋអាមេរិក បានជួបជាមួយមន្ត្រីរដ្ឋាភិបាលវ៉េណេស៊ុយអេឡាកាលពីចុងសប្តាហ៍កន្លងទៅនេះ នៅក្នុងរដ្ឋធានានីការ៉ាកាសនៃប្រទេសវ៉េណេស៊ុយអេឡាដើម្បីចារចាដែលរួមមានការពិភាក្សានៃការផ្គត់ផ្គង់ថាមពល។
លោក Mike Pompeo ថ្លែងថា «វាជាទស្សនៈរបស់ខ្ញុំដែលថា រដ្ឋាភិបាលសហរដ្ឋអាមេរិក គួរតែចាត់វិធានការចាំបាច់ជាបន្ទាន់ដែលរំពឹងជាយូរមកហើយដើម្បីធ្វើឲ្យបានត្រឹមត្រូវនិងជាក់ច្បាស់ គឺការផ្តល់ការទទួលស្គាល់ខាងការទូតដល់តៃវ៉ាន់ជាប្រទេសសេរី និងមានអធិបតេយ្យភាពមួយ»។
ធនាគារ AIIB បានបញ្ជាក់ថា «ដើម្បីផលប្រយោជន៍ដ៏ត្រឹមត្រូវរបស់ធនាគារ ថ្នាក់ដឹកនាំរបស់ធនាគារបានសម្រេចថា រាល់សកម្មភាពនានាដែលទាក់ទិននឹងប្រទេសរុស្សីនិងបេឡារុស នឹងត្រូវផ្អាកជាបណ្តោះអាសន្នហើយនឹងត្រូវការសើរើពិនិត្យមើលឡើងវិញ»។
តាមទិន្នន័យថ្មីៗនេះរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការជនភៀសខ្លួន (UNHCR) បានប្រាប់ឲ្យដឹងថាមកទល់ពេលណេះ ជនភៀសខ្លួន ១.០០២.៨៦០ នាក់ បានរត់គេចខ្លួនពីប្រទេសអ៊ុយក្រែនចាប់តាំងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចាប់ផ្តើមវាយប្រហារទ្រង់ទ្រាយធំ។
ក្រសួងការបរទេសអាមេរិកបានដាក់ទីក្រុងហុងកុងនៅក្នុងបញ្ជីនៃបណ្តាប្រទេសនៃការព្រមានខ្ពស់មិនឲ្យធ្វើដំណើរទៅកាន់ទីនោះ ដោយសារតែការអនុវត្តវិធានការតឹងតែងពាក់ព័ន្ធនឹងជំងឺកូវីដ១៩ដែលរួមមានការប្រថុយប្រថានដែលឪពុកម្តាយនិងកូនត្រូវគេបំបែកមិនឲ្យនៅជាមួយគ្នា»។
ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិលោក Vassily Nebenzia ដែលមិនមែនជាទីដៅនៃការបណ្តេញនោះ បានប្រាប់ពួកអ្នកយកព័ត៌មានអំពីការសម្រេចនោះថាជាវិធីមិនធម្មតា។
ប្រទេសកាណាដា បានបិទដែនអាកាសរបស់ខ្លួនចំពោះយន្តហោះរុស្ស៊ីទាំងអស់ដើម្បីជាការប្រឆាំងតវ៉ាមួយដល់ការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ នេះ បើតាមការប្រកាសរបស់រដ្ឋាភិបាលកាណាដាកាលពីថ្ងៃអាទិត្យម្សិលមិញ ហើយត្រូវបានរាយការណ៍ដោយទីភ្នាក់ងារព័ត៌មាន AFP។
លោក Kishida ថ្លែងថា ប្រទេសជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ក្នុងពិភពលោក គ្រោងនឹង«បង្កកទ្រព្យសម្បត្តិនិងព្យួរការចេញទិដ្ឋាការដល់បុគ្គលនិងស្ថាប័នរុស្ស៊ី» ក៏ដូចជាបង្កទ្រព្យ«របស់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី»។
លោក Navalny បានហៅការឈ្លានពាននេះថា ជាលេសដើម្បីបិទបាំងការលួចទ្រព្យសម្បតិ្តិពីប្រជាពលរដ្ឋរុស្ស៊ីហើយនឹងបង្វែរការយកចិត្តទុកដាក់របស់ពួកគេចេញពីបញ្ហាដែលមាននៅក្នុងប្រទេស។
ព័ត៌មានផ្សេងទៀត