ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេស​និង​បារាំង​ជំរុញ​ឱ្យ​សម្ពន្ធមិត្ត​​ រក្សា​ការ​ដាក់​សម្ពាធ​​​លើ​លោក Putin


​​​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស G-7 ឈរ​ថតរូប​ជុំគ្នា។

ក្រុម​ប្រទេស​ដែល​មាន​ឧស្សាហកម្ម​ជឿន​លឿនG-7បាន​ការ​ឯកភាព​គ្នា​ជា​ធ្លុង​មួយ​ក្នុង​ការ គាំទ្រប្រទេសអ៊ុយក្រែន​រហូត​ដល់​ប្រទេស​នេះ​ទទួល​បាន​ជោគជ័យលើ​ប្រទេស​រុស្ស៊ី។ នេះ​បើតាម​ការ​បញ្ជាក់​ឱ្យ​ដឹង​របស់​ប្រទេស​បារាំងនៅ​ថ្ងៃ​សុក្រ​នេះ​ស្រប​ពេល​ដែល​ចក្រភព​អង់គ្លេស​កំពុង​ជំរុញឱ្យ​មាន​ការ​ផ្តល់​អាវុធ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ ទៅឱ្យ​រដ្ឋាភិបាលអ៊ុយក្រែន​ ​ដើម្បី​ទប់​ទល់​ប្រឆាំង​នឹងប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ នេះ​បើ​យោង​ទៅ​លើ​ការ​ចេញផ្សាយ​របស់​ទី​ភ្នាក់ងារ​ព័ត៌មាន​ AFP។

រដ្ឋមន្ត្រី​ការ​បរទេសចក្រភព​អង់គ្លេស​លោក​ស្រី Liz Trussបានថ្លែង​ប្រាប់​ក្រុម​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស G-7 ខណៈ​លោក​ស្រី​បាន​ចូលរួម​នៅក្នុង​ថ្ងៃ​ទី២នៃ​កិច្ចប្រជុំ​នេះ​ថា «វា​ជា​រឿង​ដ៏​សំខាន់​ខ្លាំងនៅ​ពេល​នេះ ដែល​យើង​ត្រូវ​បន្ត​ដាក់​សម្ពាធ​ទៅ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin ដោយ​ការផ្តល់​អាវុធ​កាន់​តែ​ច្រើន​ថែម​ទៀត​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ ​និង​ការ​បង្កើន​ការដាក់​ទណ្ឌកម្មប្រឆាំង​នឹង​រុស្ស៊ី»។

លោក​ស្រី​បន្ថែម​ទៀត​ថា«ការឯកភាពរបស់​ប្រទេស G-7 នៅ​ក្នុង​វិបត្តិ​នេះ​មានភាព​សំខាន់​ខ្លាំង​ណាស់។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​បារាំង​លោក Jean-Yves Le Drian បាន​និយាយ​ថា ក្រុម​ប្រទេស G7«មាន​ការ​ឯកភាព​គ្នា​ជា​ខ្លាំង​ក្នុង​ការបន្ត​ជួយ​ដល់​ប្រទេស​អ៊ុយក្រែនក្នុង​រយៈ​ពេលយូរ​ទៅ​មុខ​ទៀត​ដើម្បី​ប្រយុទ្ធទប់​ទល់ការពារ​អធិបតេយ្យ​ភាពរបស់​ខ្លួន​រហូតដល់​ប្រទេស​នេះទទួល​បាន​ជោគ​ជ័យ»។

ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃប្រទេស G-7 កំពុង​ជួប​ប្រជុំ​គ្នារយៈពេល​៣​ថ្ងៃ​ នៅ​ក្នុង​តំបន់លំហែ​កាយ​ទេសចរណ៍ Wangels ក្នុង​ប្រទេស​អាល្លឺម៉ង់​ដែល​បច្ចុប្បន្នកំពុង​ធ្វើ​ជា​ប្រធាន​ប្តូរវេន​នៃ​ក្រុម​ប្រទេសG-7 នោះ។

សង្គ្រាម​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​របៀបវារៈ​នៅ​ក្នុង​កិច្ចប្រជុំ​នេះ​ ហើយ​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន​លោក Dmytro Kuleba និង​រដ្ឋមន្ត្រី​ការ​បរទេស​ម៉ុលដាវី​លោក Nicu Popesc ក៏​ត្រូវ​បាន​អញ្ជើញ​ចូលរួមក្នុង​នាម​ជា​ភ្ញៀវ​ផង​ដែរ៕

XS
SM
MD
LG