មួយវិញទៀតបើតាមការព្យាករណ៍ ទឹកភ្លៀងនៅឆ្នាំនេះមានចំនួន៤០០មេ។ មានភ្លៀងធ្លាក់ច្រើននៅដើមឆ្នាំ ពាក់កណ្តាលឆ្នាំនិងភ្លៀងចុះខ្សោយនៅចុងឆ្នាំ។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃសុក្រនេះថា ការរៀបចំពិធីចូលឆ្នាំថ្មីនោះ គឺជាពិធីសាសនាដែលមានការនិមន្តព្រះសង្ឃចំនួនពីរបីអង្គចូលទៅកាន់មន្ទីរឃុំឃាំងបណ្តោះអាសន្ននៃជនជាប់ចោទទាំងពីរក្នុងសាលាក្តីខ្មែរក្រហម។
នៅថ្ងៃនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានទម្លាយអាថ៌កំបាំងខ្លះៗនៅក្នុងការចរចារយៈពេល៤៤នាទីរវាងរូបលោកនិងលោកសម រង្ស៊ី កាលពីថ្ងៃពុធ។
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីរៀបចំការបោះឆ្នោតបានឲ្យតម្លៃផ្សេងៗគ្នាពីសារៈសំខាន់នៃការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាខេត្ត ក្រុង រាជធានី និងស្រុកខណ្ឌ។ ការបោះឆ្នោតនេះគ្រោងធ្វើនៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០១៤នេះ។
ដោយលាយឡំជាមួយនិងការគំរាមផង និងឥរិយាបថទន់ភ្លន់ផង លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានប្រកាសនៅថ្ងៃច័ន្ទនេះថា ការចរចាទ្វេភាគីរវាងគណបក្សជាប់ឆ្នោតទាំងពីរជិតសម្រេចបានជោគជ័យហើយ។
របាយការណ៍បញ្ជាក់ថា ជម្លោះនៅតែបន្តកើតឡើង ហើយរដ្ឋាភិបាលបានបរាជ័យនៅក្នុងការដោះស្រាយបញ្ហានេះ។
ប្រទេសវៀតណាម និងកម្ពុជាដែលស្ថិតនៅខ្សែទឹកខាងក្រោម បានជំទាស់បន្ថែមទៀត ក៏ប៉ុន្តែហាក់ដូចជាមិនទាន់អាចបញ្ឈប់គម្រោងសាងសង់ទំនប់ទាំងពីរបាននៅឡើយទេ។
រដ្ឋសភាកម្ពុជាបានបើកទ្វារជាលើកទី១កាលពីខែកញ្ញា ឆ្នាំ២០១៣ ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រដ៏ចម្រូងចម្រាស់។
កាលពីថ្ងៃទី៣០ខែមិនាឆ្នាំ១៩៩៧ កម្មកររោងចក្រជាច្រើនរយនាក់ភាគច្រើនជាស្ត្រី ហើយដឹកនាំដោយលោកសម រង្ស៊ី បានធ្វើបាតុកម្មទាមទារយុត្តិធម៌សង្គម ការដំឡើងប្រាក់ខែ និងលក្ខខណ្ឌការងារល្អប្រសើរ។
លោកឈាង វុន សមាជិកក្រុមចរចាខាងគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍នៅថ្ងៃច័ន្ទនេះថា នៅមិនទាន់មានការសម្រេចភ្ជាប់ការចរចាគ្នាឡើងវិញនៅឡើយទេ។
លោកគង់ សុឋានរិទ្ធ បានជួបសម្ភាសន៍ផ្ទាល់ជាមួយលោកស្រីម៉ូនិក ម៉ូសុលហ្វ៍ (Monique Mosolf) ប្រធានការិយាល័យសុខភាពសាធារណៈនិងអប់រំរបស់ USAID។
លោកហ៊ុន សែន ក៏បានរំលឹកអំពីប្រវត្តិសង្គ្រាមស៊ីវិលនៅកម្ពុជាដែលបានរុញច្រានឲ្យប្រទេសនេះធ្លាក់ក្នុងរបបខ្មែរក្រហមនិងបណ្តាលឲ្យមនុស្សស្លាប់ជិតពីរលាននាក់។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយប្រកាសថា លោកនឹងមិនតាមស៊ើបអង្កេតដាក់បន្ទុកលើមន្ត្រីទាំងនេះទេដោយសារខ្វះភស្តុតាងគ្រប់គ្រាន់។
កិច្ចប្រជុំធ្វើឡើងបន្ទាប់ពីប្រទេសកម្ពុជាបានផ្ទុះជំងឺប្រល័យនេះកាលពីឆ្នាំ២០១៣ហើយជំងឺនេះបន្តផ្ទុះឡើងទៀតនៅដើមឆ្នាំ២០១៤នេះ។
ប្រាំបីខែក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រថ្ងៃទី២៨ខែកក្កដាឆ្នាំ២០១៣ អ្នកនយោបាយនិងអ្នកវិភាគជឿថាលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងបន្តក្តោបក្តាប់អំណាចរបស់លោករហូតចប់អណត្តិប្រាំឆ្នាំរបស់ខ្លួន។
ទំនាស់ដីធ្លីយ៉ាងរ៉ាំរ៉ៃ និងហិង្សានៅកម្ពុជានិងទំនាស់ដីធ្លីជុំវិញដំណាំអំពៅសម្រាប់ផលិតស្ករហើយនាំស្ករចេញទៅកាន់សហភាពអឺរ៉ុបនោះ បានធ្វើឲ្យសភាអឺរ៉ុបផ្តោតការយកចិត្តទុកដាក់ឲ្យកម្ពុជាដោះស្រាយបញ្ហានេះ។
អតីតប្រធានគណបក្សហ៊្វុនស៊ីនប៉ិចគឺព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានដាក់សំណើទៅក្រសួងមហាផ្ទៃបើកគណបក្សនយោបាយថ្មីជាផ្លូវការគឺគណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យ។
លោកសម រង្ស៊ីបានអំពាវនាវឲ្យអ្នកគាំទ្ររបស់លោកត្រៀមខ្លួនធ្វើបាតុកម្មធំមួយនៅថ្ងៃខាងមុខ។
លោកសម រង្ស៊ីពន្យល់ថា មូលហេតុដោយសារគណបក្សប្រជាជនកម្ពុជាបដិសេធមិនពិភាក្សាសម្រាប់ការផ្លាស់ប្តូរសមាសភាពគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)។
យន្តហោះជាង៤០គ្រឿងនិងនាវាសង្គ្រោះចំនួន៤០គ្រឿងមកពីប្រទេសចំនួន៨ត្រូវបញ្ជូនទៅកាន់ឈូងសមុទ្រថៃនិងតំបន់ដែនសមុទ្រចិនខាងត្បូងដើម្បីរុករកយន្តហោះ។
ព័ត៌មានផ្សេងទៀត