ភ្នំពេញ —
អតីតប្រធានគណបក្សហ៊្វុនស៊ីនប៉ិចដែលត្រូវទម្លាក់ពីដំណែង បានដាក់សំណើទៅកាន់ក្រសួងមហាផ្ទៃនៅរសៀលថ្ងៃច័ន្ទនេះដើម្បីសុំការអនុញ្ញាតបើកគណបក្សនយោបាយថ្មីជាផ្លូវការគឺគណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យ។
ក៏ប៉ុន្តែអ្នកឃ្លាំមើលដំណើរនយោបាយនៅប្រទេសកម្ពុជាមានទុទិដ្ឋិនិយមចំពោះជោគវាសនានៃគណបក្សថ្មីនេះ។
លោកអានន្ត ដាយ៉ាត នាយកខុទ្ទកាល័យព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ បានដាក់ពាក្យស្នើសុំបង្កើតគណបក្សនេះទៅកាន់ការិយាល័យរដ្ឋបាល និងរបៀបនៃក្រសួងមហាផ្ទៃកាលពីម៉ោង២និង៣០នាទីរសៀលថ្ងៃនេះ។
«នៅវេលាម៉ោង២កន្លះរសៀលថ្ងៃច័ន្ទនេះ គណបក្សសង្គមរាស្ដ្ររាជាធិបតេយ្យបានដាក់ឈ្មោះនិងឯកសារជូនក្រសួងមហាផ្ទៃរួចហើយដើម្បីបង្កើតគណបក្សនយោបាយ»។
យោងតាមច្បាប់នៃការបង្កើតគណបក្សនៅក្នុងប្រទេសកម្ពុជា ក្រសួងមហាផ្ទៃមានពេលពីរសប្តាហ៍ដើម្បីឆ្លើយតបសំណើសុំបង្កើតគណបក្សថ្មី។
លោកអានន្ត ដាយ៉ាតមានប្រសាសន៍ថា គណបក្សថ្មីរបស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិនឹងស្នើសុំចុះបញ្ជីគណបក្សនយោបាយ ក្រោយពីការដាក់ពាក្យស្នើសុំបង្កើតគណបក្សនេះ។
«នៅពេលនេះគឺយើងដាក់ពាក្យសុំបង្កើតគណបក្សនយោបាយគឺមិន មែនចុះបញ្ជីគណបក្សនយោបាយទេ។ ដំណាក់កាលទី២គឺសុំចុះបញ្ជីគណបក្សជាមួយក្រសួងមហាផ្ទៃ គឺពីរសប្តាហ៍ក្រោយពីយើងដាក់ពាក្យសុំបង្កើតគណបក្សនយោបាយ»។
លោកឧត្តមសេនីយ៍ឯកខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបញ្ជាក់ថា ក្រសួងបានទទួលពាក្យស្នើរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិដើម្បីបង្កើតគណបក្សថ្មីហើយ។
ព្រះអង្គម្ចាស់រណឫទ្ធិធ្លាប់គង់ជាប្រធានគណបក្សហ៊្វុមស៊ីនប៉ិចនិងបានទទួលជ័យជំនះក្នុងការបោះឆ្នោតនៅខែឧសភាឆ្នាំ១៩៩៣ ហើយព្រះអង្គបានក្លាយជានាយករដ្ឋមន្ត្រីទី១ ហើយលោកហ៊ុន សែនធ្វើជានាយករដ្ឋមន្ត្រីទី២ ក្រោយពីគណបក្សប្រជាជនកម្ពុជាបានគំរាមផ្តាច់ខេត្តមួយចំនួនយកទៅគ្រប់គ្រងដើម្បីប្រឆាំងនឹងលទ្ធផលបោះឆ្នោត។
ក្រោយមកទៀត ព្រះអង្គត្រូវទម្លាក់ចេញពីតំណែងនាយករដ្ឋមន្ត្រីទី១ដោយការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមនៅកណ្តាលទីក្រុងភ្នំពេញកាលពីខែកក្កដាឆ្នាំ១៩៩៧ រវាងកងទ័ពដែលស្មោះត្រង់នឹងព្រះអង្គ និងកងទ័ពដែលស្មោះត្រង់នឹងលោកនាយករដ្ឋមន្ត្រីហ៊ុន សែន។
នៅទីបំផុតគឺនៅខែតុលាឆ្នាំ២០០៦ ព្រះអង្គត្រូវទម្លាក់ចេញពីប្រធានគណបក្សហ៊្វុនស៊ីនប៉ិច។ ក្រោយពីនោះ ដំណើរនយោបាយរបស់ព្រះអង្គហាក់ដូចជាតែលតោល ដែលធ្វើឲ្យព្រះអង្គបរាជ័យក្នុងការបោះឆ្នោតជាបន្តបន្ទាប់និងវិលវល់ជុំវិញជម្លោះជាមួយនឹងផ្ទៃក្នុង និងជម្លោះជាមួយអតីតគណបក្សរបស់ព្រះអង្គគឺគណបក្សហ៊្វុនស៊ីនប៉ិច។
លោកនី ចរិយា ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងជាអ្នកតាមដានសភាពការណ៍នយោបាយមួយរូបមានប្រសាសន៍ថា ថ្វីត្បិតតែព្រះអង្គម្ចាស់រណឫទ្ធិយាងចូលធ្វើនយោបាយវិញក្តី ក៏ប៉ុន្តែប្រជាពលរដ្ឋទំនងជាផ្តោតតែលើគណបក្សសក្តានុពលតែពីរប៉ុណ្ណោះ។
«សម្រាប់គណបក្សថ្មីចាប់ពីពេលនេះទៅគឺគ្មានវាសនានឹងទទួលបានលទ្ធផលទេ ពីព្រោះស្ថានភាពនយោបាយបច្ចុប្បន្នមានតែការប្រកួតប្រជែងពីរគណបក្សទេ ចាប់ពីពេលនេះទៅ គឺគណបក្សប្រជាជននិងគណបក្សសង្គ្រោះជាតិ»។
ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិធ្លាប់បានប្រកាសលាឈប់ពីជីវិតនយោបាយ មុនពេលព្រះអង្គប្រកាសបង្កើតគណបក្សថ្មីនេះ។
នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអាទិត្យម្សិលមិញនេះ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិបានធ្វើការរិះគន់ទៅលើគណបក្សសង្គ្រោះជាតិរបស់លោកសម រង្ស៊ី និងលោកកឹម សុខានិងគណបក្សហ៊្វុនស៊ីនប៉ិច ប៉ុន្តែព្រះអង្គមិនបានធ្វើការរិះគន់ណាមួយលើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនទេ៕