ភ្នំពេញ —
សាលាក្តីខ្មែរក្រហមដែលគាំទ្រដោយអង្គការសហប្រជាជាតិបានរៀបចំពិធីចូលឆ្នាំថ្មីដោយសង្ខេបមួយសម្រាប់ជនជាប់ចោទនួន ជា និងខៀវ សំផន។
ជនជាប់ចោទទាំងពីរដែលកំពុងរងការចោទប្រកាន់ពីបទសម្លាប់រង្គាលប្រជាពលរដ្ឋកម្ពុជាអស់ជិត២លាននាក់ និងការចោទប្រកាន់ពីបទបំបិទសិទ្ធិជំនឿនិងបំផ្លិចបំផ្លាញសាសនានានាក្នុងអំឡុងពេលដែលពួកខ្លួនគ្រប់គ្រងអំណាច។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមបានឲ្យដឹងនៅថ្ងៃសុក្រនេះថាការរៀបចំពិធីចូលឆ្នាំថ្មី ឆ្នាំមមី សម្រាប់នួន ជា អតីតប្រធានសភាខ្មែរក្រហមអាយុ៨៧ ឆ្នាំនិងសម្រាប់អតីតប្រមុខរដ្ឋខ្មែរក្រហម ខៀវ សំផន អាយុ៨២ឆ្នាំ គឺជាពិធីសាសនាដែលមានការនិមន្តព្រះសង្ឃចំនួនពីរបីអង្គចូលទៅកាន់មន្ទីរឃុំឃាំងបណ្តោះអាសន្ននៃជនជាប់ចោទទាំងពីរក្នុងសាលាក្តីខ្មែរក្រហម។
សាលាក្តីបានរៀបចំពិធីសាសនានេះឡើងដប់ថ្ងៃមុនពិធីចូលឆ្នាំខ្មែរចាប់ផ្តើម។
«រៀបចំពិធីសាសនាដល់ជនជាប់ចោទទាំងពីររូបគឺលោក នួន ជា និងលោក ខៀវ សំផននៅក្នុងមន្ទីរឃុំឃាំងរបស់តុលាការ។ នៅក្នុងនោះមានការនិមន្តព្រះសង្ឃដើម្បីសូត្រមន្តដើម្បីលើករាសីក៏ដូចជាសុំសេចក្តីសុខដល់ជនជាប់ចោទទាំងពីរកាលពីថ្ងៃទី៤ខែមេសាកន្លងទៅ។ មានការអញ្ជើញចូលរួមពីសមាជិកក្រុមគ្រួសារជនជាប់ចោទទាំងពីររួមទាំងសាច់ញាតិដែលបានធ្វើពិធីរួមគ្នាក្នុងនោះ»។
នួន ជា និងខៀវ សំផន ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មសង្គ្រាម និងបទប្រល័យពូជសាសន៍។ ការកាត់ទោសអតីតមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យទាំងពីរបានចប់មួយវគ្គរួចទៅហើយ។ សាលាក្តីខ្មែរក្រហម គ្រោងនឹងចេញសាលក្រមនៅឆ្នាំនេះ។
សាលាក្តីខ្មែរក្រហមនឹងចាប់ផ្តើមកាត់ទោសជនជាប់ចោទទាំងពីរបន្តទៀតក្នុងពេលខាងមុខ។ លោក ជុំ មី អតីតអ្នកទោសគុកទួលស្លែងនិងជាប្រធានសមាគមជនរងគ្រោះដោយរបបខ្មែរក្រហមឈ្មោះថា សមាគមក្សេមក្សាន្តបានផ្ទុះកំហឹងឡើងវិញនៅពេលដែលអតីតមេដឹកនាំខ្មែរក្រហមទាំងពីរនេះទទួលបានសិទ្ធិគោរពសាសនានៅក្នុងពន្ធនាគារផ្ទុយស្រឡះពីកាលៈទេសៈនៃការគ្រប់គ្រងរបស់ពួកគេ។
«ខ្ញុំថាដូចជានួន ជា សុទ្ធតែជាអ្នកចេះដឹង ហេតុអីបានជាកម្ទេចសាសនា។ ចឹងខ្ញុំខឹងរហូតពួកមេដឹកនាំខ្មែរក្រហមប៉ុន្មាននាក់ហ្នឹង»។
លោក នេត្រ ភក្ត្រា បញ្ជាក់ថា បើទោះបីជា នួន ជា និងខៀវ សំផន កំពុងស្ថិតនៅក្នុងការឃុំខ្លួននិងស្ថិតក្នុងដំណាក់កាលកាត់ទោសក៏ដោយ ក៏ជនជាប់ចោទទាំងពីរនៅតែមានសិទ្ធិសេរីភាពផ្នែកជំនឿសាសនាដដែល៕