លោកទេព នីថា អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតថ្លែងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង រាជធានីនិងស្រុកខណ្ឌនៅឆ្នាំនេះនឹងត្រូវចំណាយអស់ជាងមួយលានដុល្លារអាមេរិក។
មន្ត្រីជំនាញផ្នែកវប្បធម៌របស់ខេត្តព្រះវិហារឲ្យដឹងថា សំណល់ប្រាសាទបុរាណទាំងពីរមានចំណាស់តាំងពីសតវត្សទី៧។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានលើកឡើងថា សេចក្តីព្រាងច្បាប់ទាំងបីធានាដល់ឯករាជ្យភាពរបស់តុលាការ។
ពានរង្វាន់អូស្កាបានធ្លាក់ទៅលើខ្សែភាពយន្តរបស់ប្រទេសអ៊ីតាលីដែលមានចំណងជើងថា "The Great Beauty”។
នៅថ្ងៃទី១៣ខែកុម្ភៈប្រទេសកម្ពុជា បានដំឡើងឋានន្តរសក្តិជាឧត្តមសេនីយ៍ផ្កាយមាសបួន ដល់មន្ត្រីជាន់ខ្ពស់យោធាចំនួន២៩រូប ដែលជាឋានន្តរសក្តិកំពូលក្នុងកងទ័ពកម្ពុជា។
ជំនួបនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយពីគណបក្សគូជម្លោះនយោបាយទាំងពីរបានព្រមព្រៀងគ្នាក្នុងសប្តាហ៍នេះលើសមាសភាពគណៈកម្មការកែទម្រង់ការបោះឆ្នោត។
លោកប៉ាន់ រិទ្ធីឲ្យដឹងថា នៅក្នុងពេលនេះលោកកំពុងស្វែងយល់ពីភាពយន្តគូប្រកួតរបស់ខ្លួនផងដែរហើយលោកក៏បានជួបសម្ភាសន៍ជាមួយបណ្តាញព័ត៌មានជាច្រើនផងដែរ។
គម្រោងផ្តល់សំណងនេះសម្រាប់ការកាត់ទោសសំណុំរឿង០០២វគ្គទី១ដែលបានបញ្ចប់កាលពីខែតុលាឆ្នាំ២០១៣
យោងតាមក្រុមបាតុករឲ្យដឹងថា ការរុះរើនឹងត្រូវចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ ប្រសិនបើគ្មានការតវ៉ា។
លោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានឲ្យដឹងនៅថ្ងៃច័ន្ទនេះថាគណៈកម្មការនេះមានសមាសភាព១២រូបគឺប្រាំមួយរូបមកពីគណបក្សនិមួយៗ។
ជំហរនេះធ្វើឲ្យមានការចោទប្រកាន់ដាក់គ្នារវាងគណបក្សជាប់ឆ្នោតទាំងពីរ។
ទំនប់វារីអគ្គិសនីនេះស្ថិតនៅចម្ងាយប្រមាណតែមួយគីឡូម៉ែត្រប៉ុណ្ណោះពីទីតាំងជម្រកដ៏សំខាន់របស់សត្វផ្សោតនៅក្នុងអាងទន្លេមេគង្គកម្ពុជា។
សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃឧត្តមក្រុមប្រឹក្សាអង្គចៅក្រម មានប្រាំមួយជំពូក និងចែកចេញជា៣១មាត្រា។
គម្រោងចរចាចុងក្រោយត្រូវបានគ្រោងធ្វើនៅដើមឆ្នាំ២០១៤នេះប៉ុន្តែត្រូវអាក់ខានទៅវិញក្រោយពីរដ្ឋាភិបាលបានបាញ់បង្រ្កាបយ៉ាងហិង្សាលើក្រុមកម្មកររោងចក្រកាត់ដេរ។
មនុស្សចំនួនប្រាំបួននាក់បានរងរបួសក្នុងនោះបីនាក់របួសធ្ងន់នៅថ្ងៃសុក្រនេះ ក្នុងការបណ្តេញប្រជាពលរដ្ឋនៃសហគមន៍បុរីកីឡាចេញពីការប៉ុនប៉ងស្នាក់នៅក្នុងអគារមួយដែលកំពុងសាងសង់។
ការដំឡើងបុណ្យសក្តិនេះធ្វើឡើងក្រោយពីមានការរិះគន់អំពីការបាញ់ប្រហាររបស់កងកម្លាំងរបស់រដ្ឋាភិបាលក្នុងការបង្ក្រាបបាតុករ។
ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យរបស់ខ្មែរក្រហមនឹងឈានចូលអាយុ៨៣ឆ្នាំនៅខែកក្កដាខាងមុខនេះ។
អង្គជំនុំជម្រះសាលាដំបូងបានបញ្ចប់ការកាត់ក្តីសំណុំរឿង០០២វគ្គទី១កាលពីខែតុលាឆ្នាំ២០១៣។ ហើយសាលក្រមគ្រោងនឹងប្រកាសនៅពាក់កណ្តាលឆ្នាំ២០១៤នេះ។
គណៈកម្មការស៊ើបអង្កេតអំពើហិង្សាលើបាតុកម្មកម្មកររោងចក្រកាត់ដេរនៅលើផ្លូវវ៉េងស្រេងបានប្រជុំគ្នានៅថ្ងៃសុក្រនេះ ប៉ុន្តែមិនទម្លាយព័ត៌មានជាក់លាក់ណាមួយជាសាធារណៈនោះទេ។
មេដឹកនាំសហជីពទាំងប្រាំបួនបានបញ្ជូនលិខិតបន្ទាន់មួយនៅថ្ងៃនេះដោយស្នើឲ្យមានការបញ្ជាដល់ថៅកែរោងចក្រផ្តល់សំណងប្រាក់ខែដល់កម្មករវិញ។
ព័ត៌មានផ្សេងទៀត