ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្យាករណ៍​សម្រាប់​ឆ្នាំ​មមី​ថា​នឹង​គ្មាន​ជម្លោះ​ប្រដាប់​អាវុធ​នៅ​កម្ពុជា


ពលរដ្ឋ​ម្នាក់​នេះ ថ្វាយ​ថវិកា​ដល់​ព្រះពុទ្ធរូប​ គ្រាដែល​អ្នកស្រី​បួងសួង​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​នៅ​ថ្ងៃច័ន្ទ​ទី១៤ ខែមេសា ឆ្នាំ ២០១៤ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។
ពលរដ្ឋ​ម្នាក់​នេះ ថ្វាយ​ថវិកា​ដល់​ព្រះពុទ្ធរូប​ គ្រាដែល​អ្នកស្រី​បួងសួង​ក្នុង​ពេល​បុណ្យ​ចូលឆ្នាំខ្មែរ​នៅ​ថ្ងៃច័ន្ទ​ទី១៤ ខែមេសា ឆ្នាំ ២០១៤ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា។

ប្រជាពលរដ្ឋ​កម្ពុជា​បាន​ប្រារព្ធ​ពិធី​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ខ្មែរ ឆ្នាំ​មមី ឈាន​ដល់​ថ្ងៃ​ទី​២ ហើយ​នៅ​ថ្ងៃ​អង្គារ​នេះ។ លក្ខណៈ​ពិសេស​នៃ​ពិធី​ចូល​ឆ្នាំថ្មី​នៅ​ថ្ងៃ​ទី២​នេះ​គឺមាន​ពិធី​ស្រង់​ព្រះ​និងពិធី​ស្រោច​ទឹក​ជូន​ឪពុក​ម្តាយ។

លោកអ៊ឹម បុរិន្ទ អគ្គនាយក​រង​នៃ​គណៈកម្មាធិការ​រៀបចំ​ពិធីបុណ្យជាតិ​និង​អន្តរជាតិ​និងជា​អ្នក​រៀបរៀងសៀវភៅ​មហាសង្ក្រាន​មាន​ប្រសាសន៍​ក្នុង​បទ​សម្ភាស​ន៍​តាម​ទូរសព្ទ​ថា ពិធី​ទាំង​ពីរ​នេះ​ ត្រូវ​បាន​រៀប​ចំ​ឡើង «ដើម្បី​សម្តែង​កត្តញូ» ដល់​ឪពុក​ម្តាយ​និង​ដើម្បី​ជម្រះ​មន្ទិល​នានា​ក្នុង​ខ្លួន​និង​ដើម្បី​ទទួល​ផល​កុសល​តាម​ព្រះ​ពុទ្ធសាសនា។

​លោកអ៊ឹម បុរិន្ទ ប្រមើល​មើល​ថា ឆ្នាំថ្មី ឆ្នាំ​២០១៤ នេះ​នឹងមិន​មានការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​ធ្ងន់​ធ្ងរ​ដោយសារ​វិបត្តិន​យោបាយ​នោះ​ទេ។ មូលហេតុ​ដោយសារ​ទេវតា​ដែល​យាង​ចុះ​មក​ស្ថាន​កណ្តាល​នៅ​ឆ្នាំ​នេះ​ទ្រង់​ព្រះខន្ទ​និង​ឈើ​ច្រត់ «ដែល​មិន​មែនជា​អាវុធ​សម្រាប់​ធ្វើ​សឹក​នោះ​ទេ។»

មួយ​វិញ​ទៀត​បើ​តាម​ការ​ព្យាករណ៍ ទឹក​ភ្លៀង​នៅឆ្នាំ​នេះ​មាន​ចំនួន​៤០០​មេ។ មាន​ភ្លៀង​ធ្លាក់​ច្រើន​នៅ​ដើម​ឆ្នាំ ពាក់​កណ្តាល​ឆ្នាំ​និង​ភ្លៀងចុះ​ខ្សោយ​នៅ​ចុង​ឆ្នាំ។

ដោយ​ឡែក​ភោគ​ផល​កសិកម្ម​នឹង​ជួប​សត្វ​ល្អិត​បំផ្លាញ​ផល​ដំណាំ។ ហើយ​ផល​ស្រូវ​នៅ​តំបន់​ទំនាបល្អ​ជាង​តំបន់​ខ្ពង់​រាប។ ដោយ​ឡែកទឹក​ទន្លេ​អាច​ឡើង​ច្រើន​ជាង​រាល់​ឆ្នាំ។

លោកអ៊ឹម បុរិន្ទ ដែល​ជា​គ្រូ​ហោ​មួយ​រូប​ដែរ​នោះ​បាន​ឲ្យ​ដឹង​ថា មនុស្ស​កើតឆ្នាំ ជូត ឆ្លូវ មមី ថោះ និង​ឆ្នាំ​រការ​នឹង​មាន​រាសី​ស្រុត​ចុះ​ហើយ «គួរ​តែ​ចៀស​វាង​ធ្វើ​ពីធី​សំខាន់ៗ​ដូចជា​ពិធី​រៀបការ បុណ្យ​ផ្ទាល់​ខ្លួន​និង​មិន​ត្រូវ​ចូល​រួម​ពិធីអាពាហ៍​ពិពាហ៍​និង​បុណ្យ​សព​ជាដើម»។ បុគ្គល​ដែល​មាន​ឆ្នាំ​ខាង​លើ​ត្រូវ​ធ្វើ​ពិធីរំដោះ​គ្រោះ​ឬ​កាត់ឆុង​តាម​ក្បួន​ចិន។

ដោយ​ឡែក​សម្រាប់​មនុស្ស​ដែល​កំណើត​ឆ្នាំច កុរ ខាល រោង ម្សាញ់ មមែ និង​ឆ្នាំ​វក​គឺ​ជា​ជំពូក​មនុស្ស​ដែល​មាន​រាសី​ឡើង​ឬ​រាសី​មធ្យម​ក្នុង​ឆ្នាំ​មមី ឆ្នាំ​២០១៤​នេះ។ នេះ​បើតាម​លោកអ៊ឹម បុរិន្ទ៕

XS
SM
MD
LG