ទស្សនាសម្បត្តិធម្មជាតិរបស់អាមេរិក
កាលពីឆ្នាំ២០១៦ កន្លងទៅនេះ ទីភ្នាក់ងារសេវាកម្មឧទ្យានជាតិសហរដ្ឋអាមេរិក បានប្រារព្ធខួប១០០ឆ្នាំរបស់ខ្លួន។ ដើម្បីប្រារព្ធខួប១០០ឆ្នាំនេះ យុវជនអាមេរិកាំងផ្សងព្រេងមួយរូបបានតាំងចិត្តធ្វើដំណើរកម្សាន្តប្រកបដោយមហិច្ឆិតាមួយ ដោយធ្វើដំណើរទៅកាន់ឧទ្យានជាតិជាង៤០០កន្លែង ដែលស្ថិតនៅក្នុងបញ្ជីរបស់ទីភ្នាក់ងារនេះ។ ក្រៅពីការបង្ហាញដំណើរទៅកាន់ ឧទ្យានជាតិរបស់យុវជនរូបនេះ VOAក៏នាំមកជូននូវសោភ័ណភាពរបស់ឧទ្យានជាតិទាំងនោះផងដែរ។