អ្នកថតរូបដ៏ល្បីល្បាញមួយរូបថតរូបសម្បត្តិជាតិរបស់អាមេរិក
អ្នកថតរូបជ័យលាភីមួយរូប គឺអ្នកស្រី Carol M. Highsmith បានថតរូបភាពនៅជុំវិញអាមេរិកអស់រយៈពេល៣៥ឆ្នាំមកហើយ ដោយផ្តិតយកគ្រប់រូបភាព មានចាប់តាំងពីរូបគ្រួសារកសិករតូចមួយ រហូតដល់ទីតាំងប្រវត្តិសាស្ត្រនានា។ ហើយលោកស្រីបាននិងកំពុងបរិច្ចាគរូបទាំងនោះឲ្យទៅបណ្ណាល័យ សភារបស់អាមេរិក ដោយមិនទាមទារការរក្សាសិទ្ធិ។ ក្នុងចំណោមកម្រងរូបភាពទាំងនោះ គឺមានរូបភាពដ៏ស្អាតអស្ចារ្យនៃសួនឧទ្យានជាតិ និងទីតាំងវប្បធម៌និងប្រវត្តិសាស្រ្តរបស់អាមេរិក ដែលស្ថិតក្នុងប្រព័ន្ធឧទ្យានជាតិ។ អ្នកស្រី Julie Taboh បានជួបពិភាក្សាជាមួយនឹងអ្នកថតរូបដ៏ល្បីរូបនេះ អំពីដំណើរកំសាន្តតាមដងផ្លូវរបស់លោកស្រី ដែលមិនចេះចប់មិនចេះហើយនោះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕