ការច្នៃប្រឌិតរូបសំណាកដ៏អស្ចារ្យពីផ្កា និងដើមឈើ ចូលរួមរំឭកខួប ១០០ឆ្នាំនៃតំបន់ឧទ្យានជាតិនៅស.រ.អា
កាលពីខែធ្នូ ឆ្នាំ២០១៦ សួនផ្កា Botanic Garden ក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានទាក់ទាញមនុស្សមកទស្សនាយ៉ាងច្រើនកុះករ ដែលមិនធ្លាប់មានពីមុនមក ដើម្បីមកមើលការតាំងពិព័រណ៍ការច្នៃប្រឌិតរូបសំណាកពីផ្កា និងដើមឈើ ដែលនេះជាផ្នែកមួយនៃការអបអរសាទរខួប១០០ឆ្នាំនៃសេវាឧទ្យានជាតិនៅសហរដ្ឋអាមេរិក។ ក្រុមអ្នកច្នៃរចនាបានបង្កើតរូបសំណាក ជាង ៥០ អំពីកន្លែងទេសចរណ៍ ដែលជានិមិត្តរូបនៅសហរដ្ឋអាមេរិក ដោយប្រើផ្នែកផ្សេងៗពីផ្កា និងដើមឈើ ដែលមានចាប់ពីរូបសំណាក Statue of Liberty រហូតដល់ឧទ្យានជាតិ Yellowstone ដែលរូបសំណាកឧទ្យានជាតិនេះ មានទាំងរូងទឹកក្តៅផុសចេញតូចមួយផងដែរ។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍ពីការតាំងពិព័រណ៍រូបសំណាកដ៏គួរឲ្យទាក់ទាញនេះ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា ជូនសេចក្តីប្រែសម្រួល៕