ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ទីភ្នាក់ងារ​សេវា​ឧទ្យានជាតិ​សហរដ្ឋ​អាមេរិក​ប្រារព្ធ​ខួប​ទី១០០ឆ្នាំ​តាម​រយៈ​ការដាក់​បង្ហាញ​រូបភាព​ច្នៃ​ពី​ក្រណាត់​ភួយ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

កាលពី​ឆ្នាំ ២០១៦ គឺ​ជា​ឆ្នាំ​គម្រប់​ខួប​ទី១០០​របស់​ទីភ្នាក់ងារ​សេវា​ឧទ្យានជាតិ​សហរដ្ឋ​អាមេរិក ដែល​គ្រប់គ្រង​ទីតាំង​សាធារណៈ​ដែល​មាន​សម្រស់​ស្រស់​ស្អាត​នៅ​ទូទាំង​ប្រទេស។ ទីតាំង​ដ៏​ស្រស់​ត្រកាល​ទាំង​នោះ មាន​ដូចជា ទឹកធ្លាក់​ និង​ព្រៃ sequoia ស្ថិត​នៅក្នុង​ឧទ្យាន​ជាតិ Yosemite ក្នុង​រដ្ឋ​កាលីហ្វញ៉ា ជ្រលង Grand Canyonនៅ​ក្នុង​រដ្ឋ​អារីហ្សូណា​ និង​តំបន់​ដី​ភក់​ស្ថិត​ក្នុង​ឧទ្យាន​ជាតិ Everglades ក្នុង​រដ្ឋFloridaជា​ដើម។ ដើម្បី​រំឭក​ដល់​ខួប​នៃ​ឧទ្យាន​នេះ​ ក្រុម​អ្នក​ប៉ាក់ឌិន​លើ​ក្រណាត់​ភួយ​មក​ពី​អង្គការ​មិន​រក​ប្រាក់​កំរៃ​នៅក្នុង​រដ្ឋ Virginia មាន​ឈ្មោះ​ថា Quilters Unlimited រៀបចំ​តាំង​បង្ហាញ​ពី​រូបភាព​នៃ​ឧទ្យាន​និមួយៗ​ដែល​ច្នៃ​លើ​ក្រណាត់​ភួយ។ អ្នកស្រី Jessica Berman រាយការណ៍​អំពី​រឿង​នេះ​ពី​រដ្ឋVirginia។ អ្នកស្រី​ ស៊ូ ពេជ្រចិន្តា​ ជូន​សេចក្តី​ប្រែសម្រួល៕

XS
SM
MD
LG