ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកធ្វើ​ដំណើរ​ផ្សងព្រេង​វ័យក្មេង បាន​ទៅ​ទស្សនកិច្ច​ទីក្រុង​ចាស់​របស់​អាមេរិក


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Mikah Meyer ​ទទួល​បេសកកម្ម​ទៅ​ទស្សនា​ឧទ្យាន​​ជាង​៤០០​ដែល​នៅ​ក្រោមការ​គ្រប់គ្រង​របស់​ទីភ្នាក់ងារ​សេវាកម្ម​ឧទ្យាន​ជាតិ​សហរដ្ឋ​អាមេរិក។ កាលពី​ឆ្នាំ២០១៦ លោក​បាន​ទៅ​ទស្សនា​ទីក្រុង​បូស្តុន ដែល​ស្ថិត​នៅ​ភាគឦសាន្ត​រដ្ឋ​ម៉ាស្សាឈូសិត ដែល​បាន​ដើរ​តួនាទី​ដ៏​សំខាន់​ក្នុង​បដិវត្តន៍​អាមេរិកាំង​ពី​ឆ្នាំ​១៧៧៥ ដល់​ឆ្នាំ​១៧៨៣។ ប្រវត្តិសាស្រ្ត​ដ៏​សម្បូរ​បែប​របស់​ទីក្រុង​នេះ​អាច​បញ្ជាក់​​បាន​​​តាម​រយៈ​កន្លែង​ប្រវត្តិសាស្រ្ត​ជាច្រើន​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង។ នៅ​ឯ​ឧទ្យានជាតិ​ប្រវត្តិសាស្រ្ត​​ទីក្រុង​បូស្តុន លោក​Mikah មាន​ឱកាស​មើល​ឃើញ​នាវា​ចម្បាំង​ជា​ប្រវត្តិសាស្រ្ត​ដែល​មាន​អាយុកាល​២២០ឆ្នាំ​នៅ​ឆ្នាំ​២០១៧។ លោក​ក៏​មាន​ឱកាស​មើល​ការបាញ់​កាំភ្លើង​បូរាណ​ផង​ដែរ។ លោក​ចែក​រំលែក​បទពិសោធន៍​ដ៏​គួរ​ឱ្យ​រំភើប​រីករាយ​​នៃ​ប្រវត្តិសាស្រ្ត​​ទីក្រុង​បូស្តុន​ជាមួយ​នឹង​អ្នកស្រី​Julie Taboh នៃ VOA។ ហើយ​លោក ម៉ែន គឹមសេង ជូន​សេចក្តី​ប្រែ​សម្រួល​៕

XS
SM
MD
LG