លោកអូបាម៉ាសរសើរទីភ្នាក់ងារឧទ្យានជាតិក្នុងឱកាសខួប១០០ឆ្នាំ
កាលពីខែមិថុនាឆ្នាំ២០១៦ ដែលនៅពេលនោះលោកនៅជាប្រធានាធិបតីសហរដ្ឋអាមេរិកនៅឡើយ លោកអូបាម៉ានិងគ្រួសាររបស់លោកបានទៅទស្សនាតំបន់ឧទ្យានជាតិដ៏ស្រស់បំព្រងបំផុតមួយចំនួនរបស់សហរដ្ឋអាមេរិក។ នៅឧទ្យានជាតិ Yosemite ក្នុងរដ្ឋកាលីហ្វ័រញ៉ា ដោយមានទឹកជ្រោះដ៏ខ្ពស់ត្រដែតពីក្រោយលោកផង លោកអូបាម៉ាបានថ្លែងកោតសរសើរទីភ្នាក់ឧទ្យានជាតិឬ National Park Service ដែលប្រារព្ធខួប១០០ ឆ្នាំកាលពីឆ្នាំ២០១៦។ លោកអូបាម៉ាក៏បានថ្លែងអំពីសារៈសំខាន់នៃ«សម្បត្តិធម្មជាតិរបស់ជាតិ» ហើយនឹងភាពចាំបាច់ក្នុងការការពារសម្បត្តិទាំងនេះពីការប្រែប្រួលអាកាសធាតុនិងកត្តាគំរាមកំហែងផ្សេងទៀតផងដែរ។ អ្នកស្រី Julie Taboh នៃ VOA ជូនសេចក្តីរាយការណ៍ដោយប្រើប្រាស់សម្តីដើមរបស់លោកអូបាម៉ា រួមផ្សំនឹងរូបភាពទស្សនីយភាពដែលបង្ហាញពីសម្រស់ឧទ្យានជាតិរបស់សហរដ្ឋអាមេរិក និងអមដោយភ្លេងជាតិ «America the Beautiful»។ ហើយលោក សឹង សុផាត ជូនសេចក្តីប្រែសម្រួល៕