ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

នាយក​ទីភ្នាក់ងារ​សេវា​ឧទ្យានជាតិ ចែក​រំលែក​ចំណេះដឹង​រយៈពេល​៤០​ឆ្នាំ​នៃ​ការធ្វើការ​ជាមួយ​ទីភ្នាក់ងារ​សេវាកម្ម​ឧទ្យាន​ជាតិ


ជារៀងរាល់​ឆ្នាំ​មាន​មនុស្ស​រាប់លាននាក់​ទាំង​នៅក្នុង​សហរដ្ឋ​អាមេរិក និង​មក​ពី​ប្រទេស​ផ្សេងៗ​ទៀត មក​ទស្សនា​ឧទ្យាន​ជាតិ​អាមេរិក ដើម្បី​ឲ្យ​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ​នានា​ ដូចជា​ដើមឈើ​ដែល​មាន​អាយុកាល​យូរ​ ឆ្នេរ​សមុទ្រ​ដ៏​ស្រស់ត្រកាល​ និង​សត្វព្រៃ​អស្ចារ្យ​គ្មាន​ពីរ​ក្នុង​លោក​ជាដើម។ ស្របពេល​នៃ​ការប្រារព្ធ​ខួប​ទី១០០ឆ្នាំ​ របស់​សេវាកម្ម​ឧទ្យានជាតិ​នេះកាលពី​ឆ្នាំ២០១៦ លោក Jonathan Jarvis នាយក​ទីភ្នាក់ងារ​នេះ បាន​ចែក​រំលែក​ចំណេះដឹង ដែល​លោក​ទទួល​បាន​អំឡុង​ពេល​៤០ឆ្នាំ​នៃ​ការធ្វើការ​ជាមួយ​ទីភ្នាក់ងារ​នេះ។ ក្នុង​ពេល​សម្ភាសន៍​ជាមួយ​អ្នកស្រី Julie Taboh នៃ VOA លោក​បាន​​និយាយអំពី​ភាពសប្បាយ​រីករាយ​ និង​ឧបសគ្គ​ដែល​លោក​បាន​ជួប​ប្រទះ ក៏​ដូចជា​ក្តីសង្ឃឹម​ទៅ​ថ្ងៃ​អានាគត​ផងដែរ។ អ្នកស្រី ស៊ូ ពេជ្រចិន្តា​ជូន​សេចក្តី​ប្រែ​សម្រួល៕

XS
SM
MD
LG