ការថតភាពយន្តដើម្បីប្រារព្ធទិវាឧទ្យានជាតិនៅសហរដ្ឋអាមេរិក
កាលពីមួយរយឆ្នាំមុន ទិដ្ឋភាពដ៏ស្រស់បំព្រងខ្លះនៅក្នុងសហរដ្ឋអាមេរិក បានស្ថិតនៅក្នុងភាពគ្រោះថ្នាក់ ដោយសារការបំផ្លិចបំផ្លាញពីម្ចាស់កសិដ្ឋាន អ្នកអភិវឌ្ឍអចលនៈទ្រព្យ និងពួកអ្នកកាប់ឈើ។ ក៏ប៉ុន្តែ ដោយសារលោកប្រធានាធិបតី Theodore Roosevelt និងអ្នកធម្មជាតិវិទ្យាល្បីល្បាញ ដីដ៏មានតម្លៃទាំងនោះត្រូវបានគេជ្រើសរើសជាឧទ្យានជាតិដើម្បីការពារនិងថែរក្សាសម្រាប់មនុស្សជំនាន់ក្រោយ។ ឥឡូវនេះ ភាពយន្តមួយ ដែលបានថតដោយប្រើបច្ចេកវិទ្យា IMAX 3-D បានរុករកប្រវត្តិនៃឧទ្យាននេះ ហើយនាំទស្សនិកជនធ្វើដំណើរទៅកាន់ទីកន្លែងនោះផ្ទាល់។ អ្នកស្រី Julie Taboh អ្នកយកព័ត៌មានរបស់ VOA រាយការណ៍អំពីរឿងនេះ។ កញ្ញា ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕