ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

គំនូរ​មួយ​ផ្ទាំង​បង្ហាញ​ពី​ព្រឹត្តិការណ៍​ក្រោយ​ការធ្វើ​ឃាត​លោក​ប្រធានាធិបតី Lincoln


រូប​គំនូរ​ដែល​ទើប​ត្រូវ​បាន​ជួសជុល​ឡើង​វិញ​ថ្មី​មួយ​ផ្ទាំង បង្ហាញ​ពី​ព្រឹត្តិការណ៍​ក្រោយ​ការធ្វើ​ឃាត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Abraham Lincoln នៅ​ឆ្នាំ ១៨៦៥។ រូប​គំនូរ​នេះ​ត្រូវ​បាន​គេ​តាំង​បង្ហាញ​នៅ​មហោស្រព Ford ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កន្លែង​ដែល​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ទី ១៦ រូប​នេះ ត្រូវ​បាន​គេ​បាញ់​សម្លាប់។ វា​ជា​រូប​គំនូរ​ដែល​គេ​ស្គាល់​តែ​មួយ​គត់ គូរ​ដោយ​អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​ម្នាក់ ដែល​បាន​បង្ហាញ​អំពី​ហេតុការណ៍​ដ៏​រន្ធត់​នា​យប់​នោះ។ អ្នកស្រី Julie Taboh នៃ VOA រាយការណ៍​បន្ថែម​អំពី​ផ្ទាំង​គំនូរ​នេះ និង​អំពី​ការជួសជុល​ផ្ទាំង​គំនូរ​នេះ​ឡើង​វិញ​ឲ្យ​ដូច​ដើម។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល៕

XS
SM
MD
LG