ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ធ្វើ​ដំណើរ​ទស្សនា​ឧទ្យាន​ជាតិ​រីករាយ​នឹង​សម្រស់​ឧទ្យាន​ជាតិ Cape Cod


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជ្រោយ​សមុទ្រ Cape Cod ស្ថិត​នៅ​ក្នុង​រដ្ឋ Massachusetts ភាគ​ឦសាន​សហរដ្ឋ​អាមេរិក។ គេ​ស្គាល់​ជ្រោយ Cape Cod ​ដែល​មាន​រាង​ដូច​ទំពក់​លយ​ចូល​ទៅ​ក្នុង​មហា​សមុទ្រ​អាត្លង់ទិច​នេះ ដោយសារ​សម្រស់​ផ្ទៃដី​ដែល​មាន​សណ្ឋាន​មិន​រាប​ស្មើ​របស់​វា និង​ដោយសារ​ភាពសម្បូរ​បែប​នៃ​សត្វ​ព្រៃ​ជា​ច្រើន​ទាំង​នៅ​លើ​ដី និង​នៅ​ក្នុង​ទឹក។ លោក Mikah Meyer ដែល​ជា​អ្នក​ផ្សង​ព្រេង​មាន​បេសកកម្ម​ទៅ​ទស្សនកិច្ច​ឧទ្យាន​ជាតិ​ទាំង​ជាង ៤០០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ទៅ​ទស្សនា​ជ្រោយ​សមុទ្រ Cape Cod នេះ បន្ទាប់ពី​លោក​បាន​ទៅ​ទស្សនា​ទីក្រុង​ប្រវត្តិសាស្ត្រ Boston។ លោក​បាន​ចែក​រំលែក​បទ​ពិសោធន៍​រំភើប​រីករាយ​របស់​លោក អំពី​ផ្លូវ​ខ្សាច់ និង​ឆ្នេរ​សមុទ្រ​ធម្មជាតិ ក៏​ដូចជា​សត្វ​នានា ដែល​លោក​បាន​ឃើញ​នៅ​ទី​នោះ ជាមួយ​នឹង​អ្នកស្រី Julie Taboh នៃ VOA។ ហើយ​អ្នកស្រី​រាយការណ៍​អំពី​រឿង​នេះ។ លោក ភី សុភាដា ជូន​សេចក្តី​ប្រែ​សម្រួល​៕

XS
SM
MD
LG