គ្រាដែលពលរដ្ឋខ្មែរនៅកម្ពុជាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋខ្មែរ-អាមេរិកាំង បានប្រារព្ធពិធីពុទ្ធសាសនាដ៏ធំនេះ នៅតាមវត្តអារាមខ្មែរនានាកាលពីចុងសប្ដាហ៍កន្លងទៅ។ ពលរដ្ឋខ្មែរ-អាមេរិកាំងយល់ថា ពិធីនេះ គឺជាការផ្សារភ្ជាប់ពួកគេទៅនឹងប្រពៃណីទំនៀមទម្លាប់នៃប្រទេសកំណើតផងខ្លួន។
លោក ឆាំង យុ បញ្ជាក់ថា អត្តសញ្ញាណនៃអតីតកាលនិងព្រឹត្តិការណ៍ឈឺចាប់របស់ស្រុកអន្លង់វែងត្រូវបានសាបរលាបបន្តិចម្តងៗ ដោយសារតែសារៈសំខាន់នៃការវិវត្តសេដ្ឋកិច្ចនិងជីវភាពរស់នៅ
នេះ គឺជាការធ្វើជំរឿនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលលើកទី១ក្នុងរយៈពេលជាងពីរទសវត្សរ៍។ ជំរឿននេះធ្វើឡើងចំពេលដែលមានការិះគន់យ៉ាងខ្លាំងពីសំណាក់ក្រុមអ្នកការពារសិទ្ធិមនុស្សក្នុងនិងក្រៅប្រទេសកម្ពុជា ចំពោះការធ្លាក់ចុះយ៉ាងខ្លាំងនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹកដដែលបានបន្ថែមថា ជំនន់ទឹកភ្លៀងអាចនឹងកើតមានឡើងនៅតាមបណ្តាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៦ដល់ថ្ងៃទី២៩។
មន្ត្រីជាន់ខ្ពស់ក្នុងមូលដ្ឋានកងទ័ពអាមេរិកប្រចាំឥណ្ឌូប៉ាស៊ីហ្វិកនៅតែអះអាងថា ខ្លូនមានព័ត៌មានច្បាស់ការណ៍ថា ចិនសាងសង់ មូលដ្ឋានកងទ័ពខ្លួនក្នុងប្រទេសកម្ពុជា ហើយវានឹងលេចជារូបរាងនៅក្នុងរយៈពេល១២ខែខាងមុខ។
ក្រោយសន្និសីទសារព័ត៌មានច្រានចោលសេចក្តីរាយការណ៍របស់ការសែត The Wall Street Journal ដែលចោទថាកម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម មន្ត្រីកម្ពុជាអញ្ចើញអ្នកសារព័ត៌មានក្នុងស្រុកធ្វើទស្សនកិច្ចបង្ហាញមូលដ្ឋានយោធាដ៏ចំណាស់នេះ។
ក្រោយសន្និសីទសារព័ត៌មានច្រានចោលសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal ដែលចោទថា កម្ពុជាបើកដៃឱ្យប្រទេសចិនដាក់មូលដ្ឋានទ័ពនៅសមុទ្ររាម មន្ត្រីកម្ពុជាអញ្ចើញអ្នកសារព័ត៌មានក្នុងស្រុកធ្វើទស្សនកិច្ចបង្ហាញមូលដ្ឋានយោធាដ៏ចំណាស់នេះ។
ខែមិថុនាត្រូវបានស.រ.អា និងប្រទេសជាច្រើនទៀតក្នុងពិភពលោក ចាត់ទុក ថា ជាខែមោទនភាពសម្រាប់អ្នកស្រឡាញ់ភេទដូចគ្នា។ យ៉ាងនេះក៏ដោយការរើសអើងប្រឆំាងនឹងអ្នកស្រលាញ់ភេទដូចគ្នា នៅតែជាប្រធានបទចោទនៅកម្ពុជា ជាពិសេសនៅកន្លែងការងារ បើទោះជាមានការបញ្ជ្រាបការយល់ដឹងនេះជាច្រើនក៏ដោយ។
អ្នកវិភាគការវិវត្ដន៍នយោបាយក្នុងប្រទេសកម្ពុជាយល់ឃើញថា ការគ្រប់គ្រងអាវុធជាតិផ្ទុះឱ្យបានល្អគឺផ្តើមចេញពីការគ្រប់គ្រងបញ្ជីសារពើភណ្ឌនៃអាវុធយុទ្ធភណ្ឌរបស់កងកម្លាំងប្រដាប់អាវុធនានា។
ទោះជារាជធានីភ្នំពេញ មានសភាពស្ងប់ស្ងាត់ខុសពីធម្មតាក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក៏ដោយ ក៏ពលរដ្ឋខ្មែរមួយចំនួនដែលមិនបានធ្វើដំណើរទៅកម្សាន្តនៅខេត្តនានា បានចូលរួមពិធីសង្ក្រាន្តវត្តភ្នំ ដើម្បីអបអរសាទរថ្ងៃបុណ្យចូលឆ្នាំថ្មី ដែលមានរយៈពេលបីថ្ងៃ។
យ៉ាងហោចណាស់មានរទេះគោសាឡីចំនួន ៥២នឹម ឬ២៦គូប្រកួត មកពីរាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺនិងកណ្តាល បានចូលរួមកម្មវិធីប្រកួតប្រណាំងរទេះនៅខេត្តកំពង់ស្ពឺ ដែលធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល៥ឆ្នាំជាប់ៗគ្នា។
សម្តេច នរោត្តម សីហនុ បានអញ្ជើញលោក Krisher ឲ្យមកលេងកម្ពុជា។ ចំណងទាក់ទងនៃអ្នកទាំងពីរកាន់តែប្រសើរឡើងក្រោយឆ្នាំ១៩៩៣ ពេលលោកបើកកាសែត ឌឹ ខេមបូឌាដេលី និងអង្គការមនុស្សធម៌ជួយដល់កម្ពុជា។
ព្រះមហាក្សត្រខ្មែរក៍បានជំរុញឱ្យរដ្ឋសភាអាណត្តិទី៦ ធានាឱ្យបាននូវ«ការអនុវត្តន៍ច្បាប់ដោយស្មើភាពសម្រាប់ពលរដ្ឋគ្រប់រូបនិងធានាការពារលើកស្ទួយសិទ្ធិសេរីភាពគ្រប់បែបយ៉ាងរបស់ពលរដ្ឋ»ខ្មែរ។
លោក មាជ សុវណ្ណារ៉ា និងសមាជិកគណបក្សប្រឆាំងជាង១៣នាក់ផ្សេងទៀត ត្រូវបានព្រះមហាក្សត្រព្រះរាជទានទោសតាមការស្នើសុំរបស់ លោក ហ៊ុន សែន ក្រោយអ្នកទាំង១៤បានសរសេរលិខិតសុំទោសលោក ហ៊ុន សែន។
មួយខែក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានបញ្ចប់ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីព្រះមហាក្សត្របង្គាប់ឲ្យលើកលែងទោសទៅតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់រំលងអាធាត្រ ថ្ងៃចន្ទទី២៧ ចូលថ្ងៃអង្គារទី២៨ ខែ សីហា ឆ្នាំ ២០១៨។ អ្នកទាំង១៤ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទដឹកនាំកុបកម្ម និងចូលរួមកុបកម្មនៅទីលានប្រជាធិបតេយ្យចាស់ក្បែរវត្តភ្នំ អំឡុងខែកក្កដា ឆ្នាំ២០១៤។ នៅរសៀលថ្ងៃទី២៨ ខែសីហា មន្រ្តីគណបក្សជំទាស់ និងសកម្មជនទាំង១៤នាក់បានមកធ្វើការស្រោចទឹកប្រោះព្រំនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញដើម្បីរំដោះគ្រោះបន្ទាប់ពីទទួលបានសេរីភាពឡើងវិញ។
យោងតាមសេចក្តីថ្លែងការណ៍របស់គ.ជ.ប. បន្ទាប់ពីបិទការិយាល័យបោះឆ្នោតនៅម៉ោង ៣រសៀល អ្នកបោះឆ្នោតចំនួនជាង៨០ភាគរយនៃអ្នកបោះឆ្នោត៨លាននាក់បានទៅបោះឆ្នោតកាលពីថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨។
គណបក្សប្រជាជនកម្ពុជានឹងកាន់កាប់ស្ថាប័នសភានិងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងៗទៀតផ្តាច់មុខ បើឈ្នះការបោះឆ្នោតដែលរងការរិះគន់ពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតមិនពិតប្រាកដ។
ព័ត៌មានផ្សេងទៀត