ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធាន​គ.ជ.ប​បង្ហាញ​តួលេខ​បឋម​អ្នក​បោះឆ្នោត​តប​ទៅ​នឹង​មន្ទិល​អន្តរជាតិ​រឿង​ការ​ទទួល​ស្គាល់​ការ​បោះឆ្នោត


មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក​​ បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
មន្ត្រីរៀបចំការបោះឆ្នោតលើកបង្ហាញសន្លឹកឆ្នោតមួយសន្លឹក​​ បន្ទាប់ពីការិយាល័យ​បោះឆ្នោតនៅទូទាំងប្រទេសបានបិទ នៅសង្កាត់បឹងកេង​កង២ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ​ នៅ​ថ្ងៃអាទិត្យ​ ទី២៩ ខែកក្កដា​ ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គ.ជ.ប. បន្ទាប់​ពី​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ម៉ោង​ ៣​រសៀល​ ​អ្នក​បោះឆ្នោត​ចំនួន​ជាង​៨០​ភាគរយ​នៃ​អ្នក​បោះឆ្នោត​៨​លាន​នាក់​​បាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨។

លោក ស៊ិក ប៊ុនហុក ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​បោះឆ្នោត​ថា លទ្ធផល​នៃ​ការ​បោះឆ្នោត​បាន​ក្លាយ​ទៅ​ជា​ការ​ឆ្លើយ​តប​ទៅ​សហគមន៍​អន្តរជាតិ​ដែល​រិះគន់​ភាព​ជឿជាក់​លើ​ការ​បោះឆ្នោត​នៅ​កម្ពុជា។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «បន្ទាប់​ពី​លទ្ធផល​នេះ​យើង​នឹង​រង់​ចាំ​មើល​សហគមន៍​អន្តរជាតិ​នឹង​ធ្វើ​សកម្មភាព​ប្រឆាំង​នឹង​ឆន្ទៈ​របស់​កម្ពុជា[ឬទេ?]»។ ហើយ​លោក​បាន​បន្ថែម​ថា​ «តួលេខ​ជា​ចម្លើយ»។

លោក​បាន​បន្ថែម​ថា ប្រជាពលរដ្ឋ​ខ្មែរ​ស្រឡាញ់​លទ្ធិប្រជាធិបតេយ្យ ហើយ​ពួក​គេ​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​ក្នុង​ការ​បោះឆ្នោត។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​គ.ជ.ប. បន្ទាប់​ពី​បិទ​ការិយាល័យ​បោះឆ្នោត​នៅ​ម៉ោង​ ៣​រសៀល​ ​អ្នក​បោះឆ្នោត​ចំនួន​ជាង​៨០​ភាគរយ​នៃ​អ្នក​បោះឆ្នោត​៨​លាន​នាក់បាន​ទៅ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៨ ។

សហភាព​អឺរ៉ុប​ សហរដ្ឋ​អាមេរិក​ ជប៉ុន​និង​ប្រទេសមួយ​ចំនួន​ទៀត​បាន​បដិសេធ​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​ក្នុង​ការ​បោះឆ្នោត។ ហើយ​ក្រុម​សិទិ្ធ​មនុស្ស​អន្តរជាតិ​ធំ ៗ​ពីរ​បាន​រិះគន់​ដំណើរការ​បោះឆ្នោត​ «អសមត្ថភាព» របស់​រដ្ឋាភិបាល​កម្ពុជា​ នៅ​ពីរ​ថ្ងៃ​មុន​ពេល​ប្រជាជន​កម្ពុជា​ទៅ​បោះឆ្នោត​ដើម្បី​ជ្រើសរើស​មេដឹកនាំ​ថ្មី។

គណបក្ស​ប្រជាជន​កម្ពុជា​ដែល​កំពុង​កាន់​អំណាច​របស់​នាយករដ្ឋមន្រ្តី ហ៊ុន សែន ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ទទួល​បាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​មួយ​បន្ទាប់​ពី​គណបក្ស​របស់​លោក​បាន​រំលាយ​គណបក្ស​ប្រឆាំង​ធំ​បំផុត​របស់​ប្រទេស​និង​ជា​បេក្ខជន​ពិត​ប្រាកដ​ម្នាក់​សម្រាប់​តំណែង​កំពូល​នៅ​ក្នុង​ខែ​វិច្ឆិកា។

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស (HRW) និង​សហព័ន្ធ​អន្តរជាតិ​ដើម្បី​សិទិ្ធ​មនុស្ស (FIDH) បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការ​បោះឆ្នោត​នេះ​នឹង​ត្រួសត្រាយ​ផ្លូវ​សម្រាប់​លោក ហ៊ុន សែន ដើម្បី​ពង្រឹង​អំណាច​មិន​ត្រឹមត្រូវ​របស់​លោក​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​បន្ថែម​ថា ដំណើរការ​បោះឆ្នោត​មាន​ភាព​មិន​ប្រក្រតី​យ៉ាង​ធ្ងន់ធ្ងរ។

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​ភរិយា​របស់​លោក​ បាន​ទៅ​បោះឆ្នោត​ជាមួយ​អ្នកស្រី​ដែល​កំពុង​ញញឹម​ នៅការិយាល័យ​បោះឆ្នោត​ក្រុង​តាខ្មៅជិត​ផ្ទះ​របស់​គាត់​ដែល​ស្ថិត​នៅ​ក្រុង​តាខ្មៅ​ខេត្ត​កណ្តាល​ដែល​មាន​ចម្ងាយ១១​គីឡូម៉ែត្រ​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ។ លោក​មិន​បាន​និយាយ​អ្វី​នោះ​ទេ​អំពី​ក្តី​រំពឹង​រឿង​លទ្ធផល​បោះឆ្នោត​នោះ​ ដោយ​បាន​និយាយ​ថា វា​ជា​ការ​ប្រឆាំង​នឹង​ច្បាប់៖

«ខ្ញុំ​បាន​ប្រាប់​អ្នក​កុំ​សួរ​ខ្ញុំ​ត្រូវ​តែ​គោរព​ច្បាប់»។

អ្នក​បោះឆ្នោត​ម្នាក់​នៅ​តាខ្មៅ​ដែល​ជា​កន្លែង​លោកនាយករដ្ឋមន្ត្រី​បាន​បោះឆ្នោត ​គឺ​លោកស្រី​ព្រហ្មសេរី​ បាន​វាយ​តម្លៃ​ការ​បោះឆ្នោត​របស់​អ្នក​ដឹកនាំ​ល្អ ថា៖

«ខ្ញុំ​ចង់​ឱ្យ​មេដឹកនាំ​ដ៏​ល្អ​សម្រាប់​អនាគត​នៃ​ប្រទេស​នេះ»។

អ្នកស្រី​បាន​និយាយ​ថា លោកស្រី​មិន​យល់​ព្រម​លើ​រឿង​យុទ្ធនាការ​ម្រាមដៃ​ស្អាត​ទេ​ ទោះ​ជា​គណបក្ស​ជំទាស់​បាន​អំពាវនាវ​ក៏​ដោយ។

អ្នកស្រី ផ្លុង ចាន់ស្រីមុំ អាយុ ៣៦​ឆ្នាំ​នៅ​សង្កាត់​ចតុមុខ​រាជធានី​ភ្នំពេញ​បាន​ និយាយ​ថា គោលបំណង​នៃ​ការ​បោះឆ្នោត​គឺ​ដើម្បី​សន្តិភាព។ អ្នកស្រី​ថ្លែង​ប្រាប់ VOA ថា៖

«សន្តិភាព​គឺ​សំខាន់​ណាស់​ជាង​អ្វី​ទាំងអស់»។

លោក សំ ចាន់ថន ប្រធាន​ការិយាល័យ​បោះឆ្នោត​នៅ​ខេត្ត​កណ្តាល​បាន​និយាយ​ ថា ការ​បោះឆ្នោត​គឺ​មាន​ដំណើរការ​ល្អ។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «មាន​ការ​បោះឆ្នោត​ដោយ​រលូន​ហើយ​គ្មាន​អ្វី​កើត​ឡើង​តាំង​ពី​ព្រឹក»។

លោក​បាន​បន្ថែម​ថា សហគមន៍​អន្តរជាតិ​ដែល​និយាយ​ថា ការ​បោះឆ្នោត​នេះ​គឺ​មិន​គួរ​ឱ្យ​ជឿ​នោះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ។

«សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​និយាយ​ថា ការ​បោះឆ្នោត​មិន​មាន​តម្លាភាព​និង​មិន​យុត្តិធម៌​គឺ​ជា​រឿង​ផ្ទុយ​ស្រឡះ។ យើង​មាន​គណបក្ស​នយោបាយ​ចំនួន​២០ ដើម្បី​ប្រកួតប្រជែង ដូច្នេះ​វា​មាន​ន័យ​ថា ការ​បោះឆ្នោត​នេះ​មាន​តម្លាភាព»។

អ្នក​សង្កេតការណ៍​អន្តរជាតិ​មួយ​ចំនួន​បាន​និយាយ​ថា ការ​បោះឆ្នោត​នេះ​ត្រូវ​បាន​រៀបចំ​យ៉ាង​ល្អ​និង​ដោយ​សន្តិវិធី​ហើយ​ប្រតិកម្ម​ទៅ​នឹង​ប្រតិកម្ម​របស់​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប​ស្តី​ពី​ភាព​គួរ​ឱ្យ​ទុកចិត្ត។

លោក Youssef Award មក​ពី ICAPP នៃ​ប្រទេស​លីបង់​បាន​ប្រាប់ VOA ថា៖

«អ្នក​ដឹង​ទេ​ថា នេះ​គឺ​ជា​រឿង​ចាស់។ អ្នក​ដែល​មាន​អំណាច​ពួកគេ​ចង់​ប្រើ​អំណាច​ លើ​ប្រទេស​ដទៃ​ទៀត​ហើយ​នេះ​គឺ​ជា​នយោបាយ»។

គាត់​ក៏​បាន​ស្ទាក់ស្ទើរ​ក្នុង​ការ​និយាយ​អំពី​សំណួរ​ទាក់ទង​នឹង​ភាព​ស្របច្បាប់។

«យើង​ត្រូវ​រង់ចាំ​រហូត​ដល់​ចប់​ដំណើរការ​ព្រោះ​ខ្ញុំ​មិន​អាច​និយាយ​ជា​មុន»។

លោក Filippe Dessaint អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​បារាំង​បាន​ប្រាប់ VOA ខ្មែរ​នៅ​ឯ​ស្ថានីយ៍​បោះឆ្នោត​ ដែល​នាយករដ្ឋមន្ត្រី​បាន​បោះឆ្នោត​នៅ​ព្រឹក​នេះ​ថា៖

«នៅ​ពេល​ដែល​ខ្ញុំ​និយាយ​ថា មាន​ចំណាប់អារម្មណ៍​ល្អ​ ខ្ញុំ​ឃើញ​អង្គការ​នានា​របៀប​ដែល​ប្រជាជន​កម្ពុជា​នឹង​បោះឆ្នោត ​វា​ងាយ​យល់»។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​នឹង​ត្រៀម​ប្រកាស​លទ្ធផល​ក្រៅ​ផ្លូវការ​បឋមៗ​នៅ​ថ្ងៃ​នេះ ហើយ​នឹង​ចេញ​លទ្ធផល​ផ្លូវការ​នៅ​ថ្ងៃ​ខាង​មុខ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG