មួយខែក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ បានបញ្ចប់ លោក មាជ សុវណ្ណារ៉ា និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន១៣នាក់ផ្សេងទៀត ត្រូវបានដោះលែងចេញពីពន្ធនាគារព្រៃស បន្ទាប់ពីព្រះមហាក្សត្របង្គាប់ឲ្យលើកលែងទោសទៅតាមសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីយប់រំលងអាធាត្រ ថ្ងៃចន្ទទី២៧ ចូលថ្ងៃអង្គារទី២៨ ខែ សីហា ឆ្នាំ ២០១៨។
អ្នកទាំង១៤ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពី៧ដល់២០ឆ្នាំពីបទដឹកនាំកុបកម្ម និងចូលរួមកុបកម្មនៅទីលានប្រជាធិបតេយ្យចាស់ក្បែរវត្តភ្នំ អំឡុងខែកក្កដា ឆ្នាំ២០១៤។ នៅរសៀលថ្ងៃទី២៨ ខែសីហា មន្រ្តីគណបក្សជំទាស់ និងសកម្មជនទាំង១៤នាក់បានមកធ្វើការស្រោចទឹកប្រោះព្រំនៅវត្តចាស់ ក្នុងរាជធានីភ្នំពេញដើម្បីរំដោះគ្រោះបន្ទាប់ពីទទួលបានសេរីភាពឡើងវិញ។