ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រះ​មហាក្សត្រ​​ជំរុញ​ឱ្យ​រដ្ឋ​សភា​អាណត្តិថ្មីធានា​សិទ្ធិ​ស្មើភាព​និងសិទ្ធិ​គ្រប់បែប​យ៉ាង​របស់​ពល​រដ្ឋ​ខ្មែរ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ក្រុម​តំណាង​រាស្ត្រ​ចំនួន​ ​១២៥​រូប​ ​រួម​មាន​មន្ត្រី​សំខាន់ៗ​របស់​​​បក្សកាន់​អំណាច​ ​ដែល​បាន​ជាប់ឆ្នោត​បាន​ចូល​រួម​ ​ក្នុង​ប្រជុំ​ជា​លើក​ដំបូង​របស់​រដ្ឋសភា​ខ្មែរ​នៅព្រឹក​ថ្ងៃ​ពុធ​នេះ​ ​បើ​ទោះ​ជា​រង​ការ​រិះគន់​ពី​បស្ចឹម​ប្រទេស​និង​មិនមាន​ការ​ចូលរួម​ពី​អង្គទូត​នា​នា​របស់​ប្រទេស​ទាំង​នោះ។​ ​ថ្លែង​ទៅ​កាន់​ ​សមាជិក​រដ្ឋសភា​ថ្មី​ទាំង​ ​១២៥​រូប​ ​ដោយ​មាន​ការ​ផ្សាយផ្ទាល់​តាម​ទូរទស្សន៍​ក្នុង​ស្រុក​ និង​បណ្តាញ​សង្គម​ ​ព្រះ​មហាក្ស​ត្រ​ខ្មែរ​ ​ព្រះបាទ​ ​នរោត្តម សីហមុនី​ ​បាន​ក្រើន​រំឮក​​ពី​ការបញ្ចប់​នៃ​ការ​បែកបាក់​ជាតិ​ ​និង​ការ​អភិវឌ្ឍជាតិ​ក្នុង​រយៈ​ពេល​ជាង​២៥ឆ្នាំ​ចុង​ក្រោយ។​ ​ព្រះ​មហាក្សត្រ​ខ្មែរ​ក៍​បាន​ជំរុញ​ឱ្យ​រដ្ឋ​សភា​អាណត្តិទី៦​ ​ធានា​ឱ្យ​បាននូវ​«ការ​អនុវត្តន៍ច្បាប់​ដោយ​ស្មើភាព​សម្រាប់​ពល​រដ្ឋ​គ្រប់​រូប​និង​ធានា​ការពារ​លើក​ស្ទួយ​សិទ្ធិ​សេរីភាព​គ្រប់​បែប​យ៉ាង​របស់​ពល​រដ្ឋ»​​ខ្មែរ៕

XS
SM
MD
LG