លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្ដេជ្ញាធ្វើការអភិវឌ្ឍបន្ថែមនិងធ្វើកំណែទម្រង់រដ្ឋ ហើយនឹងការពារសន្តិភាព បើគណបក្សប្រជាជនកម្ពុជារបស់លោក ឈ្នះឆ្នោតដឹកនាំប្រទេសបន្តទៀតនោះ។
ថ្ងៃអង្គារទី១០ខែកក្កដានេះគឺជាខួបគំរប់ពីរឆ្នាំនៃការបាញ់ប្រហារបណ្ឌិត កែម ឡី អ្នកវិភាគ ដែលហ៊ានបញ្ចេញមតិរិះគន់ទាំងការដឹកនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនផងនិងគណបក្សជំទាស់ផង។ នៅថ្ងៃខួបនៃការបាញ់សម្លាប់លោក គេឃើញមានការរៀបចំពិធីនៅតាមកន្លែងផ្សេងៗគ្នា និងនៅមុខហាងកាហ្វេដែលលោក កែម ឡីត្រូវបានបាញ់សម្លាប់។
ក្រសួងការបរទេសកម្ពុជាបានរាយការណ៍មកថា ស្ត្រីខ្មែរយ៉ាងហោចណាស់១៦នាក់ ដែលចាញ់បោកមេខ្យល់ទៅរៀបការនិងធ្វើការតាមផ្ទះដោយខុសច្បាប់នៅបរទេស ត្រូវបានជួយសង្រ្គោះនិងបញ្ជូនមកកាន់ស្រុកកំណើតវិញ។ ប្រទេសកម្ពុជានៅតែជាប្រភពនៃការជួញដូរមនុស្សទៅកាន់ប្រទេសផ្សេងៗ ដែលនេះជាការបារម្ភដ៏ធ្ងន់ធ្ងរពីអ្នកធ្វើការប្រយុទ្ធប្រឆំាងនឹងការជួយដូរមនុស្សនៅមនុស្សនៅកម្ពុជា ជាពិសេសការជួញដូរទៅកាន់ប្រទេសចិន។
ការប្រកួតកីឡាបាល់ទាត់ពិភពលោក FIFA World Cup 2018 កំពុងធ្វើឡើងនៅប្រទេសរុស្ស៊ី ដោយមានការចូលរួមពីក្រុមកីឡាបាល់ទាត់ជម្រើសជាតិចំនួន៣២ក្រុមពីប្រទេសនានាទូទាំងពិភពលោក។ លោក ហ៊ុន សែន បានថ្លែងអំពីការចាប់អារម្មណ៍របស់ខ្លួន ហើយក៏បានអំពាវនាវកុំឱ្យមានការលេងភ្នាល់ផងដែរ។
គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរទាក់ទងក្បួនរថយន្តសម្តេច ក្រុមព្រះនរោត្តមរណឫទ្ធិបានបណ្តាលឱ្យប្រធានគណបក្សហ៊្វុនស៊ិនប៉ិចរូបនេះរបួសធ្ងន់ ហើយអ្នកម្នាងអ៊ុក ផល្លាបាត់បង់ជីវិត។ នគរបាលជាតិចេញរបាយការណ៍ថា ឧបទ្ទវហេតុនេះមិនមែនជាការប៉ុនប៉ងធ្វើឃាតទេ។
កាលពីសប្តាហ៍មុន ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិរបស់ខ្លួននៅក្នុងរាជធានីភ្នំពេញ ដោយមានការចូលរួមពីយុវជនជាច្រើនរូប។ ប្រធានបទផ្តោតសំខាន់នៅក្នុងរាត្រីនេះគឺ «ភាពច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យា» ទាំងក្នុងប្រទេសកម្ពុជានិងសហរដ្ឋអាមេរិក។ ខាងក្រោមជាទិដ្ឋភាពទូទៅនៃពិធីបុណ្យឯករាជ្យជាតិរបស់អាមេរិកក្នុងរាជធានីភ្នំពេញកាលពីថ្ងៃសុក្រ ទី១៥ មិថុនា ឆ្នាំ២០១៨ កន្លងទៅ។
កាលពីដើមខែមិថុនាកន្លងទៅ វីដេអូ និងរឿងរ៉ាវអាស្រូវរបស់អតីតសង្ឃ និងស្ត្រីម្នាក់នៅខេត្តបន្ទាយមានជ័យត្រូវបានគេ បង្ហោះ និងតិះដៀលពេញបណ្តាញសង្គមហ្វេប៊ុក។ រឿងរ៉ាវនេះបានរាលដាលនិងទទួលការចាប់អារម្មណ៍ពីលោក ហ៊ុន សែន ផងដែរ។
ការចេញសេចក្តីប្រកាសរបស់ក្រសួងព្រះបរមរាជវាំងនៅថ្ងៃសុក្រនេះធ្វើឡើងមិនប៉ុន្មានម៉ោងបន្ទាប់ពីប្រធានចលនាសង្គ្រោះជាតិ គឺលោក សម រង្ស៊ី បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយអំពាវនាវឱ្យពលរដ្ឋ កុំជឿជាក់លើព្រះរាជសារព្រះមហាក្សត្រដែលអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោត។
អ្នកស្រី ចក់ សុភាព បានប្រាប់អ្នកសារព័ត៌មានដែលរង់ចាំនៅខាងក្រៅតុលាការថា ចៅក្រមស៊ើបសួរបានសួរនាំអ្នកស្រីទាក់ទិននឹងការងាររបស់អ្នកស្រីនិងដំណើរការ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅមុននិងក្រោយការគ្រប់គ្រងរបស់លោក កឹម សុខា។
កាលពីដើមខែឧសភាកន្លងទៅ ពលរដ្ឋក្នុងភូមិពីរខេត្តក្រចេះ មានរោគសញ្ញា រហូតបណ្តាលឲ្យស្លាប់១៣នាក់ និងជាង២០០នាក់ ធ្លាក់ខ្លួនឈឺធ្ងន់ចូលសម្រាកក្នុងពេទ្យ។
គ្រូបង្រៀនម្នាក់ក្នុងខេត្តកំពង់ធំ ក្រុងស្ទឹងសែន បានក្លាយជាជនទី១ដែលរងបទចោទប្រមាថព្រះមហាក្សត្រខ្មែរ ដែលត្រូវបានធ្វើវិសោធនកម្មកាលពីដើមឆ្នាំ២០១៨ ដោយតំណាងរាស្ត្របក្សកាន់អំណាច។ គ្រូបង្រៀនវ័យ៥០ឆ្នាំរូបនេះត្រូវបានតុលាការដាក់ឱ្យនៅក្នុងការឃុំឃាំងកាលពីថ្ងៃអាទិត្យ ចំពោះសារដែលលោកបញ្ចេញមតិក្នុងបណ្តាញសង្គមហ្វេសប៊ុក។
ក្នុងជំនួបដ៏គួរឱ្យសារទរមួយកាលពីចុងខែមេសាកន្លងទៅ កូរ៉េទំាងពីរបានយល់ព្រមបញ្ចប់ជម្លោះនៅឧបទ្វីបកូរ៉េដែលអូសបន្លាយជាង៤ទសវត្សរ៍។
មកដល់ពេលនេះ មិនទាន់មានជនណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយលុកកាន់កាប់ ឬបង្ហោះវីដេអូអំពីការទំនាក់ទំនងរបស់លោក ហ៊ុន ម៉ានី និងនារីស្រស់ក្មេង នៅឡើយនោះទេ។
ក្រុមគណបក្សជំទាស់ដែលត្រូវបានរំលាយចោលប្រកាសថា ការអនុម័តច្បាប់នានានិងដំណើរការកិច្ចប្រជុំពេញអង្គរបស់សភាគឺ «អធម្មនុញ្ញភាព» និងខុសពីឆន្ទៈរបស់រាស្ត្រ។
អ្នកជំនាញសារព័ត៌មានថា ការធៀបសារព័ត៌មានកម្ពុជាទៅនឹងសហរដ្ឋអាមេរិក គឺមិនត្រឹមត្រូវ ដោយសហរដ្ឋអាមេរិកនៅមានសារព័ត៌មានជាច្រើន ដែលឯករាជ្យ និងនៅតែអាចរិះគន់រដ្ឋបាលលោក Trump ដដែល។
ប៉ុន្តែអ្នកវិភាគនិងគណបក្សកាន់អំណាចថា នេះគឺជាសញ្ញានៃការបែកបាក់ផ្ទៃក្នុងរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សជំទាស់ដ៏ធំនៅកម្ពុជា។
លោក ហ៊ុន មាណែត នៅសប្តាហ៍នេះ បានថ្លែងការពារស្នាដៃរបស់ឪពុកខ្លួននឹងគណបក្សកាន់អំណាច។ មេបញ្ជាកាវ័យក្មេងរូបនេះក៏បានអំពាវនាវឱ្យកងទ័ពខ្មែរការពារមិនឱ្យមានការផ្តួលរំលំរដ្ឋាភិបាលរបស់ឪពុកខ្លួន។
អ្នកវិភាគសង្គម លោក គឹម សុខ ដែលត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារក្នុងរឿងក្តីក្តាំជាមួយលោក ហ៊ុន សែន បានត្អួញត្អែរប្រាប់តុលាការកំពូលនៅនៅថ្ងៃពុធនេះថា ឆ្មាំពន្ធនាគារបានប្រើអំពើហិង្សាមកលើខ្លួន។
ក្រុមសហជីពសេរីកម្មករ ដែលបង្កើតឡើងដោយលោក ជា វិជ្ជា ដែលត្រូវឃាតករបាញ់សម្លាប់កាលពី១៤ឆ្នាំមុនពេលលោកកំពុងអានកាសែតនៅតូបកាសែតជាប់របងវត្តល័ង្កា គ្រោងប្រកាសទាមទារឡើងវិញឲ្យរដ្ឋាភិបាលពន្លឿនការរកមុខឃាតករនៅខួប១៤ឆ្នាំ។
គ.ជ.ប.បានកំណត់លេខរៀងគណបក្សប្រជាជនកម្ពុជា និងគណបក្សនយោបាយចំនួន៣ដែលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា។ អ្នកវិភាគយល់ថា ការបោះឆ្នោតនេះគឺគ្រាន់តែបង្គ្រប់នីតិវិធីតែប៉ុណ្ណោះក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិ។
ព័ត៌មានផ្សេងទៀត