ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ⁣បោះឆ្នោត⁣នៅ⁣ទូទាំង⁣ប្រទេស⁣បាន⁣បើកទ្វារ⁣ដោយ⁣គ្មាន⁣វត្តមាន⁣គណបក្ស⁣សង្គ្រោះជាតិ 


អ្នកបោះឆ្នោតត្រៀមខ្លួនចូលទៅបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សានរោត្តម រាជធានីភ្នំពេញ⁣ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
អ្នកបោះឆ្នោតត្រៀមខ្លួនចូលទៅបោះឆ្នោតនៅការិយាល័យសាលាបឋមសិក្សានរោត្តម រាជធានីភ្នំពេញ⁣ នាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

គណបក្សប្រជាជនកម្ពុជានឹងកាន់កាប់ស្ថាប័នសភានិងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងៗទៀតផ្តាច់មុខ បើឈ្នះការបោះឆ្នោតដែលរងការរិះគន់ពីប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលថា ការបោះឆ្នោតនេះគឺជាការបោះឆ្នោតមិនពិតប្រាកដ។

ការិយាល័យ⁣បោះឆ្នោត⁣ជិត២ម៉ឺន៣ពាន់⁣ការិយាល័យ⁣ក្នុង⁣ប្រទេស⁣កម្ពុជា ⁣បាន⁣បើកទ្វារហើយ⁣នៅព្រឹក⁣ថ្ងៃអាទិត្យ⁣នេះ ដើម្បី⁣ឲ្យ⁣អ្នក⁣បោះឆ្នោត⁣រាប់⁣លាននាក់⁣ បាន⁣ជ្រើសរើស⁣គណបក្ស⁣ដែល⁣ខ្លួន⁣ពេញចិត្ត⁣ដើម្បី⁣ដឹកនាំ⁣ស្ថាប័ន⁣នីតិបញ្ញត្តិ ឬសភា⁣ និង⁣ស្ថាប័ន⁣នីតិប្រតិបត្តិ ឬរដ្ឋាភិបាល។

កាលពីឆ្នាំ២០១៣ គណបក្សប្រជាជនកម្ពុជាបានឈ្នះអាសនៈ៦៨ និងគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយដោយតុលាការកំពូល ឈ្នះបានអាសនៈ៥៥ ក្នុងរដ្ឋសភា។ សំឡេងគាំទ្ររបស់គណបក្សសង្គ្រោះជាតិកើនឡើងប្រកិតនឹងគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧។

គណបក្សប្រជាជនកម្ពុជានឹងកាន់កាប់ស្ថាប័នសភានិងរដ្ឋាភិបាល និងស្ថាប័នរដ្ឋផ្សេងៗទៀតផ្តាច់មុខ បើឈ្នះការបោះឆ្នោតដែលរងការរិះគន់ពីប្រទេសជាច្រើន រួមទាំង សហរដ្ឋអាមេរិក សហភា⁣ពអឺរ៉ុប និងអង្គការសហប្រជាជាតិ ដែលថាការបោះឆ្នោតនេះគឺជាការបោះឆ្នោតមិនពិតប្រាកដ។

ការបោះឆ្នោតនេះត្រូវគេមើលឃើញថា នឹងផ្តល់ជ័យជម្នះទៅលើគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់កាប់អំណាច៣៣ឆ្នាំនោះ នៅបន្តគ្រប់គ្រងប្រទេសតទៅមុខទៀត នៅពេលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ អង្គការសង្គមស៊ីវិល និងបណ្តាញព័ត៌មានមួយចំនួនត្រូវរងការរឹតបន្តឹងសេរីភាព។ គណបក្សនយោបាយចំនួន២០ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនៅអាណតិ្តទី៦ នេះ តទល់ជាមួយនឹងគណបក្សគ្រប់គ្រងប្រទេស។

ការបោះឆ្នោតនេះត្រូវគេយល់ថាធ្វើឲ្យពលរដ្ឋជាច្រើនមានការបារម្ភ ដោយសារតែអ្នកនយោបាយ មានការអំពាវនាវផ្ទុយគ្នាទាក់ទងនឹងការចេញទៅបោះឆ្នោតឬមិនទៅបោះឆ្នោត ស្របពេលដែលគ្មានវត្តមានអ្នកសង្កេតការណ៍ពីសហរដ្ឋអាមេរិក សហភាពអឺរ៉ុប ជប៉ុន។

ទោះជាយ៉ាងណា ការបោះឆ្នោតនេះនឹងបិទការិយាល័យនៅម៉ោង ៣រសៀល ថ្ងៃនេះ ក្រោយពីបើកទ្វារការិយាល័យនៅម៉ោង៧ព្រឹក៕

XS
SM
MD
LG