រូបភាពជុំវិញពិភពលោកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ឥណ្ឌា ឈីលី ស៊ីរី អៀរឡង់ និងរុស្ស៊ី។
កាសែត the Wall Street Journal បានបដិសេធមិនសុំទោសចំពោះបទវិចារណកថាកាលពី៣ ខែកុម្ភៈ ដែលមានចំណងជើងជាភាសាអង់គ្លេសថា China is the Real Sick Man of Asia ដែលប្រែថា «ចិនជាអ្នកជំងឺពិតប្រាកដរបស់ទ្វីបអាស៊ី»។
លោកត្រាំ ដែលពេលកន្លងមកថ្មីៗបាន លើកលែងទោសឲ្យបុគ្គលល្បីឈ្មោះមួយចំនួនដែលបានរំលោភច្បាប់ បានសម្រាលទោសពន្ធនាគារ១៤ឆ្នាំរបស់លោក Rod Blagojevich ក្រោយពីលោកបានជាប់ពន្ធនាគារអស់៨ឆ្នាំមកនេះ។
ក៏ប៉ុន្តែការប៉ុនប៉ងដើម្បីរាំងខ្ទប់ការរាលដាលនៃមេរោគនោះបានទទួលផលវិបាកវិញ នៅពេលដែលមនុស្ស ៥៤២នាក់បានឆ្លងមេរោគនោះ ហើយកំពុងធ្វើឲ្យមានករណីនៃការរាលដាលយ៉ាងខ្លាំងនៅខាងក្រៅប្រទេសចិន។
លោកកាវ៉ាឡា និងជនជាប់ចោទ៨នាក់ផ្សេងទៀតត្រូវបានដោះលែងឲ្យរួចខ្លួនពីបទ ចោទទាំងអស់ដែរដោយសារគ្មានភស្តុតាងគ្រប់គ្រាន់។ បន្ទប់តុលាការតូចចង្អៀតត្រូវ គេទះដៃ ហ៊ោកញ្ច្រៀវនៅពេលដែលសាលក្រមបានប្រកាសឡើង។
លោក Tedros Adhanom Ghebreyesus អគ្គនាយកអង្គការសុខភាពពិភពលោក WHO បាននិយាយថា មានអ្នកជំងឺជាង៨០ភាគរយដែលមានផ្ទុកមេរោគកម្រិតមធ្យម ហើយនឹងត្រូវជាសះស្បើយវិញ។
Members of the EU Parliament last week voted 401 to 192 in favor of ratifying the agreement, which would roll back almost all import tariffs between the bloc and Vietnam.
Chinese health officials reported Tuesday the number of confirmed cases from a coronavirus outbreak has surpassed 72,000, with the death toll rising to nearly 1,900.
រូបភាពជុំវិញពិភពលោកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ឥណ្ឌា សហរដ្ឋអាមេរិក ស៊ីរី អេស្ប៉ាញ និងអ៊ីតាលី។
សមាជិកនៃសភាសហភាពអឺរ៉ុបកាលពីសប្ដាហ៍មុន បានបោះឆ្នោតក្នុងសំឡេង ៤០១ ទល់នឹង ១៩២ ដើម្បីអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មនេះ។ កិច្ចព្រមព្រៀងនេះនឹងកាត់បន្ថយពន្ធគយនាំចូលស្ទើរតែទាំងអស់រវាងសហភាពអឺរ៉ុប និងប្រទេសវៀតណាម។
សមាគមចៅក្រមសហព័ន្ធជាតិសហរដ្ឋអាមេរិកនឹងបើកកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃពុធស្អែក បន្ទាប់ពីមន្ត្រីក្រសួងយុត្តិធម៌ធ្វើអន្តរាគមន៍នៅក្នុងសំណុំរឿងដែលពាក់ព័ន្ធនឹងលោក Roger Stone ដែលជាមិត្តភ័ក្ដិ និងជាមនុស្សជំនិតរបស់លោកប្រធានាធិបតី Donald Trump។
មន្ត្រីសុខាភិបាលចិនកាលពីថ្ងៃអង្គារ បាននិយាយថា ចំនួននៃករណីឆ្លងមេរោគកូរ៉ូណាប្រភេទថ្មី ឬ Covid-19 បានកើនឡើងលើសពី ៧២.០០០ (៧ម៉ឺន ពីរពាន់) ករណី ដោយចំនួនអ្នកស្លាប់បានកើនដល់ជិត១.៩០០នាក់។
ការរីកចម្រើនជាងមួយទសវត្សរ៍ក្នុងប្រទេសឥណ្ឌា បានលើកកម្ពស់ពលរដ្ឋជាង២៧០ លាននាក់ឲ្យរួចផុតពីភាពក្រីក្រនៅចន្លោះឆ្នាំ២០០៦ ដល់ ឆ្នាំ ២០១៦។
ប្រទេសចិនដែលស្នើឲ្យមានការលើកពេលប្រជុំប្រចាំឆ្នាំនូវកិច្ចប្រជុំរួមគ្នាទាំងពីរហៅថា (Two Sessions) របស់ខ្លួននៅក្នុងខែមីនាដែលមានការចូលរួមពីក្រុមអ្នកតាក់តែងច្បាប់ និងស្ថាប័នពិគ្រោះយោបល់នយោបាយជាន់ខ្ពស់នោះ កំពុងរង់ចាំការសម្រេច ចុងក្រោយនៅថ្ងៃចន្ទខាងមុខ។
នៅថ្ងៃចន្ទនេះ ក្រុមតាលីបង់ហាក់ដូចជាមានភាពជឿជាក់ថាខ្លួននឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយនឹងសហរដ្ឋអាមេរិកនៅត្រឹមចុងខែកុម្ភៈនេះ ដោយមានវត្តមានអ្នកធានាអន្តរជាតិចូលរួមជាមួយផងដែរ ដើម្បីបញ្ចប់សង្គ្រាមរយៈពេល ១៨ ឆ្នាំ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
មន្ត្រីសុខាភិបាលចិនបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ចំនួននៃអ្នកឆ្លងមេរោគកូរ៉ូណាថ្មី ដែលហៅថា COVID-19 នេះ បានកើនលើស ៧ ម៉ឺននាក់ ហើយអ្នកស្លាប់កើនជិត ១ ពាន់ ៨ រយនាក់។ រីឯអ្នកឆ្លងមេរោគនេះចំនួនប្រហែល ១ ម៉ឺន ១ ពាន់នាក់ បានជាសះស្បើយរួចហើយ។
លោក António Guterres កាលពីថ្ងៃអាទិត្យ បានចាប់ផ្ដើមទស្សនកិច្ចរយៈពេល៣ថ្ងៃរបស់លោកទៅកាន់ប្រទេសប៉ាគីស្ថាន ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិគាំទ្រដល់បណ្ដាប្រទេស ដែលបន្តទទួលយកជនភៀសខ្លួនរាប់លាននាក់ពីប្រទេសអាហ្វហ្គានីស្ថាន ដែលហែកហួរដោយសង្គ្រាមនោះ។
អតីតក្រុមរដ្ឋអាជ្ញានិងក្រុមមន្ត្រីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកជាង១.១០០នាក់កាលពីថ្ងៃអាទិត្យបានស្នើឲ្យលោក William Barr រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ចុះចេញពីតំណែង បន្ទាប់ពីលោកបានធ្វើអន្តរាគមន៍ឲ្យកាត់បន្ថយរយៈពេលជាប់ទោសរបស់លោក Roger Stone ពីបទពុករលួយនយោបាយ។
អ្នកស្រី Pelosi មានជម្រើសមួយ គឺត្រូវប្រឈមមុខជាមួយនឹងលោក Trump បើទោះជាមានហានិភ័យនយោបាយក៏ដោយ។
ករណីឆ្លងមេរោគកូរ៉ូណាវីរុស COVID-19 ចំនួន៥០៥៨០ករណីកើតមាននៅទូទាំងពិភពលោក ហើយអ្នកស្លាប់បានកើនឡើងដល់ជិត១៧០០នាក់។
ព័ត៌មានផ្សេងទៀត