ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋកិច្ច​ឥណ្ឌា​ធ្លាក់ចុះ​ ការ​ស្វែង​រកការងារ​ធ្វើគឺ​ជា​រឿង​លំបាក


មនុស្សម្នា​បើកបរ​កាត់​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ក្រុង Gurugram ជាយ​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
មនុស្សម្នា​បើកបរ​កាត់​អគារ​ពាណិជ្ជកម្ម​មួយ​នៅ​ក្នុង​ក្រុង Gurugram ជាយ​ក្រុង​ញូវដេលី កាលពី​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។

ពលករ​ចំណាក​ស្រុក​រាប់​ម៉ឺន​នាក់​មក​ពី​តំបន់​ជន​បទ​ឥណ្ឌា​ បាន​សម្រុក​ចូល​ទៅ​កាន់ ទីក្រុង​ គូរូហ្គ្រាម​ នៅពេល​ដែល​មាន​អគារ​កញ្ចក់​ភ្លឺចញ្ចាច​ចញ្ចែង ​អាគារ​ស្នាក់នៅ​ខ្ពស់ៗ​ ហើយ​និង​ផ្សារ​ទំនើបៗ​កើត​ឡើង​ព្រោង​ព្រាត ​បាន​ផ្លាស់ប្តូរ​ភូមិ​ដែល​សោះ កគ្រោះ ​នៅ​ជាយ​ក្រុង​ញូវដេលី ​ទៅ​ជា​ស្រុក​ដែល​មាន​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ក្នុង​រយៈពេល​១៥ឆ្នាំ​ចុង​ក្រោយ​នេះ។

គម្រោង​សំណង់​អគារ​ធំៗ​ ភាព​មមាញឹក​របស់​រោងចក្រ​បាន​ធ្វើ​ឲ្យ​មាន​ភាព​ងាយ​ស្រួល ក្នុង​ការ​រក​ការងារ​ធ្វើ​ជា​ប្រចាំ​ក្នុង​ទីក្រុង​ដែល​មាន​ការរីក​ចម្រើន​ឆាប់​រហ័ស ​ទន្ទឹម​គ្នា ដែល​ការរីក​ចម្រើន​ជាង​មួយ​ទសវត្សរ៍​ដ៏យូរនេះ ​បាន​លើក​កម្ពស់​ពលរដ្ឋ​ជាង​២៧០ លាន​នាក់​ឲ្យ​រួចផុត​ពី​ភាព​ក្រីក្រ​នៅ​ចន្លោះ​ឆ្នាំ​២០០៦​ ដល់​ ឆ្នាំ ​២០១៦។

តែ​ Javed Khan ​អាយុ​២៧ ​ឆ្នាំ​ដែល​មក​ដល់​ទីក្រុង​នេះ​ដើម្បី​ធ្វើជា​ពលករ​កាល ​ពី១ ទសវត្សរ៍​មុន ​បាន​និយាយ​ពីការ​លំបាក​ក្នុងការ​រក​ការងារ​ធ្វើ​បច្ចុប្បន្ន​នេះ​ ដោយ​លោក ចំណាយ​ពេល​ចាំ​នៅតាម​កាច់​ជ្រុងផ្លូវ​ដើម្បី​គេ​មក​ទទួល​យក​ទៅ​ធ្វើការ​ មិន​បាន​ដូច​មុន​ទេ​ ដោយសារ​តែ​ពលករ​១ពាន់​នាក់​ដែល​រង់ចាំ​នៅ​ទីនោះ​មាន​តែ​៣០ ​ទៅ​៤០​នាក់ ទេ​ ដែល​ត្រូវ​គេ​ដឹក​យក​ទៅ​ធ្វើ​ការងារ​ តែ​ក្រៅពី​នោះ​ត្រូវ​ទៅផ្ទះ។​ Adarsh Kumar​ អាយុ ​២១ឆ្នាំ ​ពលករ​ម្នាក់​ទៀត​ថា​ពីមុន​លោក​បាន​ប្រាក់​គ្រប់គ្រាន់​ផ្ញើ​ទៅ​ឪពុក​ម្តាយ ​តែ​ពេល​នេះ​រក​តែ​ប្រាក់​បង់ថ្លៃ​ឈ្នួល​បន្ទប់​ក៏ពិបាក​ផង៕

XS
SM
MD
LG