ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នឹង​ផ្ដោត​ជាថ្មី​ទៀត​លើ​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន


អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក António Guterres ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ស្តីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក António Guterres ថ្លែង​នៅ​ក្នុង​ព្រឹត្តិការណ៍​ស្តីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចិរភាព និង​បម្រែបម្រួល​អាកាសធាតុ នៅ​ក្នុង​ក្រុង Islamabad ប្រទេស​ប៉ាគីស្ថាន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ លោក António Guterres កាល​ពី​ថ្ងៃ​អាទិត្យ បាន​ចាប់ផ្ដើម​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​លោក​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន ដើម្បី​ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ​គាំទ្រ​ដល់​បណ្ដា​ប្រទេស ដែល​បន្ត​ទទួល​យក​ជនភៀសខ្លួន​រាប់​លាន​នាក់​ពី​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​ហែកហួរ​ដោយ​សង្គ្រាម​នោះ។

លោក Guterres កំពុង​ស្ថិត​ក្នុង​ទីក្រុង Islamabad ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​នានា​ជាមួយ​នឹង​ក្រុម​មេដឹកនាំ​ប៉ាគីស្ថាន និង​ដើម្បី​ថ្លែង​សុន្ទរកថា​នៅ​ក្នុង​សន្និសីទ​អន្តរជាតិ​មួយ​នៅ​ថ្ងៃ​ចន្ទ​នេះ ដើម្បី​គម្រប់​ខួប​ទី​៤០​នៃ​ការ​ទទួល​យក​ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​ឲ្យ​ស្នាក់​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ និង​ប្រទេស​អ៊ីរ៉ង់។

លោក Guterres បាន​សរសេរ​សារ​លើ​ Twitter ថា៖ «ជំនួប​ដំបូង​របស់​ខ្ញុំ​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន​ឃើញ​ថា ជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​រាប់​ជំនាន់​បាន​ចែករំលែក​រឿងរ៉ាវដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍ ក្ដី​សង្ឃឹម និង​ក្ដី​សុបិន្ត​របស់​ពួកគេ។

អស់រយៈពេល​៤០​ឆ្នាំ​មក​ហើយ ដែល​ប៉ាគីស្ថាន​បាន​ឲ្យជនភៀសខ្លួន​អាហ្វហ្គានីស្ថាន​ស្នាក់នៅ។ ខ្ញុំ​ជំរុញ​ឲ្យ​ពិភពលោក​គាំទ្រ​ដល់​ប្រទេស​ជា​ម្ចាស់ផ្ទះ ​និង​បង្ហាញ​ការ​ដឹកនាំ​ស្រដៀង​គ្នា​នេះ​ដើម្បី​គាំទ្រ​ជនភៀសខ្លួន‍»។

ទស្សនកិច្ច​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ពេល​ដែល​មាន​ក្ដីសង្ឃឹម​ថា​ គំនិត​ផ្ដួចផ្ដើម​សន្តិភាព​ដែល​នាំ​មុខ​ដោយ​សហរដ្ឋអាមេរិក​អាច​ជួយ​បញ្ចប់​សង្គ្រាម​ដ៏​ប្រល័យ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន ដែល​បន្ត​ធ្វើ​ឲ្យ​ប្រជាជន​រត់ភៀសខ្លួន និង​រងទុក្ខវេទនា៕

XS
SM
MD
LG