មន្ត្រីជាន់ខ្ពស់ស.រ.អា.ម្នាក់និយាយថា កិច្ចឈប់បាញ់គ្នាបណ្តោះអាសន្នមួយដែលស.រ.អា.បានព្រមព្រៀងជាមួយពួកតាលីបង់នៅអាហ្គានីស្ថាន នឹងចូលជាធរមានក្នុងពេលឆាប់ៗនេះហើយនឹងតម្រូវឱ្យពួកបះបោរនេះបញ្ឈប់ការវាយប្រហារធំៗនៅទូទាំងប្រទេសអាហ្គានីស្ថានចំនួន៧ថ្ងៃ។
ទេសចរចិនវ័យចំណាស់់ម្នាក់បានស្លាប់នៅក្នុងប្រទេសបារាំងដោយសារមេរោគវីរុសកូរ៉ូណា។ បុរសអាយុ៨០ឆ្នាំរូបនេះដែលបានស្លាប់នៅក្នុងក្រុងប៉ារីស ជាមនុស្សទីមួយក្នុងទ្វីបអឺរ៉ុបដែលបានស្លាប់ដោយសារមេរោគវីរុសនេះដែលមានប្រភពក្នុងប្រទេសចិន។
ប្រទេសតួកគីបញ្ជូនកងរថក្រោះនិងរថពាសដែកទៅក្នុងខេត្ត Idlib នៃប្រទេសស៊ីរី នៅពេលដែលរដ្ឋាភិបាលក្រុងដាម៉ាស់នៅតែបន្តការវាយលុករបស់ខ្លួនប្រឆាំងនឹងតំបន់ចុងក្រោយបង្អស់របស់ពួកឧទ្ទាម។
ប្រទេសចិនបាននិយាយកាលពីថ្ងៃសុក្រថា មានមនុស្សស្លាប់១២១នាក់ថែមទៀតដោយសារមេរោគវីរុសកូរ៉ូណាហើយចំនួនមនុស្សបាត់បង់ជីវិតបានកើនឡើងដល់ជិត១៤០០នាក់ហើយ។
មន្ត្រីសុខាភិបាលអូស្ត្រាលីកាលពីថ្ងៃសុក្របានធ្វើតេស្តរកមេរោគកូរ៉ូណាប្រភេទថ្មី លើអ្នកដំណើរម្នាក់នៅលើនាវាកម្សាន្តដែលបានសំចតនៅផែទីក្រុងស៊ីដនី។
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
អនុរដ្ឋមន្ត្រី Zeng Tixin នៃគណៈកម្មការសុខាភិបាលចិន ថែ្លងថា មានបុគ្គលិកសុខាភិបាលចំនួន១.៧១៦នាក់ក៏បានឆ្លងវីរុសកូរ៉ូណានេះ ហើយពួកគេ៦នាក់បានស្លាប់។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកលោក William Barr បាននិយាយថា សារនៅលើ Twitter របស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ពាក់ព័ន្ធជាមួយនឹងក្រសួងយុត្តិធម៌ បុគ្គលិករបស់ក្រសួង និងករណីនានារបស់ក្រសួង ធ្វើមិនឲ្យលោកអាចបំពេញការងារបាន។
Bloggers in at least two countries face possible prison time for postings as short as one sentence.
លោកប្រធានាធិបតីត្រាំច្រានចោលវិធានការនេះ ដោយជជែកថា ការដាក់កំណត់លើអំណាចធ្វើសង្គ្រាមរបស់លោកជារឿងមានគ្រោះថ្នាក់ ហើយលោកបានតឿនឲ្យព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋប្រឆាំងជំទាស់នឹងសេចក្តីសម្រេចនោះ។
នាយកអង្គការសុខភាពពិភពលោក WHO លោកវេជ្ជបណ្ឌិត Tedros Ghebreyesus កាលពីថ្ងៃពុធបានសាទរយ៉ាងប្រុងប្រយ័ត្នចំពោះដំណឹងនៃធ្លាក់ចុះករណីឆ្លងមេរោគនេះ និងបាននិយាយថា ការឆ្លងរាតត្បាតនេះអាចតែអាចកើតឡើងបានតាមវិធីផ្សេងៗ។
រូបភាពជុំវិញពិភពលោកថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ មានមកពីប្រទេសដូចជា ស៊ីរី អ៊ីរ៉ាក់ បេឡារុស វ៉េណេស៊ុយអេឡា ឥណ្ឌា បារាំង សហរដ្ឋអាមេរិក និងអ៊ីតាលី។
ជារៀងរាល់ឆ្នាំ មានភោជនីយដ្ឋានបើកថ្មីរាប់រយនៅរដ្ឋធានីវ៉ាស៊ីនតោន ប៉ុន្តែភោជនីយដ្ឋាន «ម្ហូបជនអន្តោប្រវេសន៍» ដែលទើបបានបើកទ្វារកាលពីចុងឆ្នាំ២០១៩ និងមានទីតាំងនៅក្បែរសេតវិមាន មានលក្ខណៈពិសេស។
អ្នកស្រី Freweini Mebrahtuត្រូវបានដាក់ងារថាជាវីរនារីរបស់ស្ថានីយ៍ទូរទស្សន៍ខ្សែកាបCNNប្រចាំឆ្នាំ២០១៩ ចំពោះការកែច្នៃទ្រនាប់សម្រាប់ប្រើពេលមានរដូវដែលអាចប្រើឡើងវិញសម្រាប់ស្រ្តីនៅក្នុងប្រទេសអេត្យូពី។
ព័ត៌មានផ្សេងទៀត