ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បាន​ស្នើ​ឲ្យ​មាន​ការលើក​ពេល​កិច្ចប្រជុំ​រួម​ទាំងពីរ ​(Two Sessions)​ ទៅ​ខែមីនា


ប៉ូលិស​ម្នាក់​ពាក់​ម៉ាស់​ឈរ​យាម​ម្នាក់​ឯង​នៅ​ខ្លោង​ទ្វារ Tiananmen Gate បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ថ្មី នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។
ប៉ូលិស​ម្នាក់​ពាក់​ម៉ាស់​ឈរ​យាម​ម្នាក់​ឯង​នៅ​ខ្លោង​ទ្វារ Tiananmen Gate បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នូវ​មេរោគ​កូរ៉ូណា​ថ្មី នៅ​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០។

ប្រទេស​ចិន​ដែល​ស្នើ​ឲ្យ​មាន​ការ​លើក​ពេល​ប្រជុំ​ប្រចាំ​ឆ្នាំ​នូវ​កិច្ច​ប្រជុំ​រួមគ្នា​ទាំង​ពីរ​ហៅ​ថា ​(Two Sessions)​ របស់​ខ្លួន​នៅក្នុង​ខែមីនា​ដែល​មាន​ការ​ចូលរួម​ពី​ក្រុម​អ្នក​តាក់​តែង​ច្បាប់ ​និង​ស្ថាប័ន​ពិគ្រោះ​យោបល់​នយោបាយ​ជាន់​ខ្ពស់​នោះ ​កំពុង​រង់ចាំ​ការ​សម្រេច ចុង​ក្រោយ​នៅ​ថ្ងៃ​ចន្ទ​ខាងមុខ។​ នេះ​បើតាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ Xinhua ​របស់​ចិន។​

ក្រុម​អ្នក​សង្កេត​ការណ៍​បាន​និយាយ​ថា​ការ​ស្នើ​ដូច្នេះ​ នៅ​ពេល ដែល​មាន​ការ​សម្រេច​បែប​នេះ ​នោះ​ជា​ការ​បង្ហាញ​ច្បាស់​ថា​អាទិភាព​របស់​រដ្ឋាភិបាល ចិន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្ទុះ​មេរោគ​កូរ៉ូណា ​(COVID-19)។

កិច្ច​ពិភាក្សា​លម្អិត​នានា​ទៅ​លើ​បញ្ហាគោល​នយោបាយ​ជាតិ​ធំៗ​ រួមទាំង​បញ្ហា​ថវិកា យោធា​ប្រចាំ​ និង​សន្ទស្សន៍​នៃ​ការ​រីក​ចម្រើន​សេដ្ឋកិច្ច​អនាគត ​ក៏​ត្រូវ​ពន្យារ​ពេល​ដែរ។ ក្រុមអ្នក​វិភាគ​និយាយ​ថា​ការ​ពន្យារ​ពេល​បញ្ជាក់​ឲ្យ​ដឹង​ពី​ការ​ប្រឈម​នៅ​ឆ្នាំ​ខាង​មុខ ចំពោះ​បញ្ហា​នយោបាយ​ និង​សេដ្ឋកិច្ច​ផង​ដែរ​សម្រាប់​មេដឹកនាំ​កំពូល​ចិន។​ លោក Zang Tiewei ​អ្នក​នាំ​ពាក្យ​សភា​ប្រជាជន​ចិន​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ Xinhua ថា​ពេល​នេះ​ជា​ពេល​ដែល​សំខាន់​សម្រាប់​ចិន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត ហើយ​និង​បញ្ឈប់​ការរីក​រាលដាល​នៃ​មេរោគ​កូរ៉ណា។​ យើង​ត្រូវតែ​ផ្តោត​ និង​ផ្ចង់​ការ​យក​ចិត្ត​ទុក​ដាក់​ទាំង​ស្រុង​អំពី​រឿង​នេះ៕

XS
SM
MD
LG