ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ករណី​មេរោគ​កូរ៉ូណាថ្មី​បាន​ថមថយ​ តែ​តួលេខ​មនុស្ស​ស្លាប់​កើន​ជិត​១៩០០នាក់


រូបថតបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មាន Xinhua បង្ហាញពីអ្នកឆ្លងជំងឺកូរ៉ូណានៅមន្ទីរពេទ្យបណ្តោះអាសន្នមួយនៅក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។
រូបថតបញ្ចេញដោយទីភ្នាក់ងារសារព័ត៌មាន Xinhua បង្ហាញពីអ្នកឆ្លងជំងឺកូរ៉ូណានៅមន្ទីរពេទ្យបណ្តោះអាសន្នមួយនៅក្រុងវូហាន ខេត្តហ៊ូបៃ ប្រទេសចិន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។

តួលេខ​អ្នកផ្ទុក​មេរោគ​កូរ៉ូណាថ្មី​ ហៅថា ​(COVID19)​ ដែល​ត្រូវ​គេ​រាយ​ការណ៍​មក​ថា ​មាន ការ​ថមថយ​កាល​ពីថ្ងៃ​អង្គារ​ក្នុង​ប្រទេស​ចិន ​តែ​តួលេខ​នៃ​ចំនួន​មនុស្ស​ស្លាប់​ពី​ជំងឺ​នេះ​នៅតែ​កើនឡើង​ដល់​ទៅជិត​១៩០០​នាក់​ រួមទាំង​នាយក​មន្ទីរ​ពេទ្យ​នៅក្នុង​ទីក្រុង​វូហាន ដែល​ជា​កន្លែង​ផ្ទុះ​មេរោគ​នេះ។

ក្រុម​មន្ត្រី​ចិន​បាន​រាយការណ៍​មកថា ​មាន​ករណី​ឆ្លងថ្មី​ដល់​ទៅ​១៨៨៦ ​ដែល​នេះ​ជា លើក​ដំបូង​ដែល​តួលេខ​ប្រចាំ​ថ្ងៃ​ធ្លាក់ចុះ​ក្រោម​ចំនួន​២០០០ ​ចាប់​តាំង​ពីចុង​ខែ​មករាមក ​តែ​តួលេខ​ទាំងអស់​មក​ដល់​ពេល​នេះ​កើន​ឡើង​ដល់​ទៅ​ជាង​ ៧២០០០​នាក់​ហើយ ដែល​មាន​ផ្ទុក​មេរោគ​កូរ៉ូណា​ថ្មី។ ​ចំណែក​តួលេខ​មនុស្ស​ស្លាប់​មាន​ចំនួ​ន ៩៨នាក់​ដែល​គេ រាយ​ការណ៍​ឲ្យដឹង​ ហើយនេះ​ជា​តួលេខ​ដំបូង​ដែល​បាន​ធ្លាក់ចុះ​នៃ​ចំនួន​មនុស្ស​ស្លាប់ ១០០​នាក់​ក្នុង​១​សប្តាហ៍។​ ក្នុង​ចំណោម​មនុស្ស​ស្លាប់​គឺមាន​រួមទាំង​ លោក ​Liu Zhiming នាយក​មន្ទីរពេទ្យ​ វូចាំង ​ក្នុង​ក្រុង​វូហាន ​ដែល​ជា​ទីក្រុង​សំខាន់​របស់​ខេត្ត​ហូប៉ី​ដែល​ជា ទីតាំង​ផ្ទុះ​មេរោគ។​

លោក​ Tedros ​Adhanom ​Ghebreyesus​ អគ្គនាយក​អង្គការ​សុខភាព​ពិភព​លោក WHO ​បាន​និយាយ​ថា មាន​អ្នកជំងឺ​ជាង​៨០​ភាគរយ​ដែល​មាន​ផ្ទុក​មេរោគ​កម្រិត​មធ្យម ហើយនឹង​ត្រូវ​ជា​សះ​ស្បើយ​វិញ៕

XS
SM
MD
LG