សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា ការទាមទាររបស់ចិននៃធនធាននៅផ្ទៃទឹកស្ទើរតែទាំងអស់ក្នុងសមុទ្រចិនខាងត្បូងជា «ការខុសច្បាប់ទាំងស្រុង» ដែលជាយុទ្ធនាការរំខានយាយីរបស់រដ្ឋាភិបាលក្រុងប៉េកាំងដើម្បីត្រួតត្រាធនធានទាំងនោះ។
ប្រទេសចិនបានព្រមានថា ការបោះឆ្នោតរបស់គណបក្សដែលមានទំនោររកប្រជាធិបតេយ្យនៅទីក្រុងហុងកុងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ដើម្បីជ្រើសរើសបេក្ខជនសម្រាប់ការបោះឆ្នោតរដ្ឋសភាហុងកុងនៅពេលខាងមុខ ប្រហែលជាបានរំលោភលើច្បាប់សន្តិសុខជាតិថ្មី ដែលចិនបានអនុម័តកាលពីពេលថ្មីៗនេះ។
គោលបំណងរបស់ប្រទេសទាំងនេះ គឺដើម្បីស្វែងរកថា តើភពព្រះអង្គារមានសញ្ញាណាមួយនៃជីវិតរបស់សារធាតុតូចល្អិតណាមួយ ដែលគេមិនអាចឃើញនឹងភ្នែកទទេរបានឬក៏អត់។
កាលពីថ្ងៃទី ១០ ខែកក្កដា ក្រុមសាកលវិទ្យាល័យចំនួន ១៨០ ដែលគេស្គាល់ថាអង្គការ Presidents' Alliance on Higher Education and Immigration បានដាក់សារណាគាំទ្រចំពោះពាក្យបណ្ដឹងនេះ។
កាលពីថ្ងៃច័ន្ទ អគ្គនាយកអង្គការនេះ លោក Tedros Adhanom Ghebreyesus បាននិយាយថា ទោះបីជាប្រទេសជាច្រើននៅទ្វីបអឺរ៉ុប និងនៅកន្លែងផ្សេងទៀតបានបង្ហាញថា វាអាចទៅរួចនៅក្នុងការគ្រប់គ្រងការឆ្លងរាលដាលនេះក៏ដោយ ក៏ប្រទេសជាច្រើន «កំពុងដើរលើទិសដៅខុស»។
លោកស្រី Zindzi Mandela កូនស្រីរបស់ Nelson Mandela អតីតប្រធានាធិបតី និងជាមេដឹកនាំចលនាប្រឆាំងរបប apartheid របស់ប្រទេសអាហ្វ្រិកខាងត្បូងបានស្លាប់នៅក្នុងរដ្ឋធានី Johannesburg ក្នុងអាយុ៥៩ឆ្នាំ។
លោក Michael Pack ប្រធានទីភ្នាក់ងារ USAGM បានថ្លែងនៅក្នុងលិខិតមួយរបស់លោកថា លោកមានការប្តេជ្ញាក្នុងការដោះស្រាយបញ្ហាការគ្រប់គ្រងនៅក្នុងទីភ្នាក់ងារនេះ ក្រោយពីលោកត្រូវបានប្រគល់តួនាទីឱ្យ «ធ្វើការផ្លាស់ប្តូរមោះមុត និងស៊ីជម្រៅ»។
ការណ៍ដែលសហរដ្ឋអាមេរិកមិនអាចគ្រប់គ្រងបាននូវការបន្តរាតត្បាតនៃវីរុសកូរ៉ូណាដែលបង្កជំងឺកូវីដ១៩ នៅក្នុងប្រទេសបានកំពុងចាប់ផ្តើមមានផលប៉ះពាល់កាន់តែខ្លាំងដល់បេសកកម្មយោធាអាមេរិកនៅក្រៅប្រទេស។
Beijing imposes 'corresponding sanctions' against Ted Cruz, Marco Rubio and others.
ប្រទេសឥណ្ឌាមានករណីឆ្លងមេរោគកូរ៉ូណាថ្មីច្រើនបំផុតក្នុងរយៈពេលមួយថ្ងៃ ដែលមិនធ្លាប់មានកាលពីពេលមុន ខណៈដែលសហរដ្ឋអាមេរិក បានបន្តកើននៃចំនួនឆ្លង ហើយប្រទេសម៉ិកស៊ិក មានចំនួនមនុស្សស្លាប់ដោយសារជំងឺកូវីដ១៩ច្រើនជាងប្រទេសអ៊ីតាលី។
ប្រទេសចិនបានដាក់ទណ្ឌកម្មលើសមាជិកសភាសហរដ្ឋអាមេរិក ៣ រូប ដើម្បីជាការសងសឹកនឹងការណ៍ដែលរដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដាក់ទណ្ឌកម្មលើចិនទាក់ទិននឹងទង្វើរបស់រដ្ឋាភិបាលក្រុងប៉េកាំងលើជាតិសាសន៍ Uighur កាន់សាសនាឥស្លាមនៅក្នុងខេត្ត Xinjiang។
កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ថ្មីៗ និង ទិដ្ឋភាពក្នុងប្រទេសរួមមាន ប៉ាគីស្ថាន ម៉ាល់ត៍ ឥណ្ឌា បូស្ន៊ី អូទ្រីស ប្រេស៊ីល ថៃ សាធារណរដ្ឋឆែក បារាំង សហរដ្ឋអាមេរិក ចិន និងអាល្លឺម៉ង់។
លោក Trump បាននិយាយថា លោកគ្រោងនឹងចេញបទបញ្ជាអំពីរឿងអន្តោប្រវេសន៍នេះក្នុងពេលប៉ុន្មានសប្ដាហ៍ខាងមុខ។
លោកប្រធានាធិបតី Donald Trump បានពាក់ម៉ាស់នៅទីសាធារណៈជាលើកដំបូងបង្អស់ នៅឯមជ្ឈមណ្ឌលជាតិវេជ្ជសាស្ត្រយោធា Walter Reed នៅជាយរដ្ឋធានីវ៉ាស៊ីនតោន។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានបន្ថយទោសជាប់ពន្ធនាគារដល់លោក Roger Stone ដែលជាទីប្រឹក្សាជាយូរមកហើយរបស់លោក ក្នុងពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនលោក Stone ត្រូវជាប់ពន្ធនាគារ។
អង្គការ Amnesty International បាននិយាយកាលពីថ្ងៃពុធ ទី៨ ខែកក្កដាថា ពួកយោធាមីយ៉ាន់ម៉ាបានសម្លាប់ពួកជនស៊ីវិលដោយមានរួមបញ្ចូលទាំងកុមារផងនៅក្នុងរដ្ឋ Rakhine និងរដ្ឋ Chin នៃប្រទេសនេះ។
អាជ្ញាធរប៉ូលិសឥណ្ឌាបាននិយាយថា ខ្លួនបានបាញ់សម្លាប់ Vikas Dubey ដែលជាជនសង្ស័យពាក់ព័ន្ធនឹងបទឧក្រិដ្ឋដ៏សាហាវព្រៃផ្សៃ។ ជននេះត្រូវអាជ្ញាធរតាមចាប់ខ្លួនពីបទទាក់ទងនឹងបទឧក្រិដ្ឋយ៉ាងតិចចំនួន៦០ករណី រួមទាំងការសម្លាប់មន្ត្រីប៉ូលិសចំនួន៨នាក់ផងដែរ។
វីរុសកូរ៉ូណាត្រូវគេរកឃើញលើកដំបូងនៅតំបន់ភាគខាងជើងប្រទេសស៊ីរី ដែលជាដែនដីកាន់កាប់ដោយក្រុមឧទ្ទាម ហើយជាជំរំមានជនភៀសខ្លួនរស់នៅយ៉ាងច្រើននោះ។
មួយថ្ងៃមុនលោកបានបាត់ខ្លួន លោក Park Won-soon ត្រូវបានចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ ដោយអតីតលេខាប្រចាំការិយាល័យរបស់លោក។
Two experts will examine if and how COVID-19 jumped from animals to humans.
ព័ត៌មានផ្សេងទៀត