ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​បាញ់​សម្លាប់​ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​នៅ​ឥណ្ឌា


មន្ត្រី​ប៉ូលិស​ឈរ​យាម​នៅ​មន្ទីរពេទ្យ​មួយ ទី​ដែល​សាកសព​របស់​ឧក្រិដ្ឋជន Vikas Dubey ត្រូវ​បាន​រក្សា​តុក នៅ​ក្នុង​ក្រុង Kanpur ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
មន្ត្រី​ប៉ូលិស​ឈរ​យាម​នៅ​មន្ទីរពេទ្យ​មួយ ទី​ដែល​សាកសព​របស់​ឧក្រិដ្ឋជន Vikas Dubey ត្រូវ​បាន​រក្សា​តុក នៅ​ក្នុង​ក្រុង Kanpur ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។

អាជ្ញាធរ​ប៉ូលិស​ឥណ្ឌា​បាន​និយាយ​ថា​ ខ្លួន​បាន​បាញ់​សម្លាប់​ Vikas Dubey​ ដែល​ជា​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋ​ដ៏​សាហាវ​ព្រៃផ្សៃ។ ​ជន​នេះ​ត្រូវ​អាជ្ញាធរ​តាម​ចាប់​ខ្លួន​ពីបទ​ទាក់ទង​នឹង​បទ​ឧក្រិដ្ឋ​យ៉ាង​តិច​ចំនួន​៦០ករណី​ រួម​ទាំង​ការ​សម្លាប់​មន្ត្រី​ប៉ូលិស​ចំនួន​៨នាក់​ផងដែរ។

ក្រុម​មន្ត្រី​និយាយ​ថា ​Vikas Dubey ​បាន​ប្រគល់​ខ្លួន​ដល់​ប៉ូលិស​នៅ​ទីក្រុង​យូចេន​ ភាគ​កណ្តាល​កាលពី​ថ្ងៃព្រហស្បតិ៍​បន្ទាប់ពី​មាន​ការ​តាម​ស្វែង​រក​ចាប់​ខ្លួន​អស់​ពេល​១សប្តាហ៍។ ​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ ប៉ូលិស​បាន​នាំ​ខ្លួន​ជនសង្ស័យ​តាម​រថយន្ត​ទៅ​កាន់​តំបន់​កាន់ពួរ ​ស្ថិតនៅ​ភាគ​ខាង​ជើង​រដ្ឋ ​Uttar Pradesh ​កាលពី​ថ្ងៃសុក្រ។​ នៅ​ពេល​រថយន្ត​បុកគ្នា ​បាន​ធ្វើ​ឱ្យ​ឌូបេ ​លួច​យក​កាំភ្លើង​ខ្លី​ប៉ូលិស ​ហើយ​ព្យាយាម​រត់គេច​ខ្លួន ​នៅ​មុន​ពេល​ត្រូវ​បាញ់​សម្លាប់​ដោយ​ក្រុម​មន្ត្រី​ប៉ូលិស។

ក្រុម​មេដឹកនាំ​នយោបាយ​ និង​សកម្មជន​សិទ្ធិ​មនុស្ស​បាន​សួរ​នាំ​អំពី​ការ​បង្កើត​ព្រឹត្តិការណ៍​របស់​ប៉ូលិស ​ហើយ​ចោទ​ប្រកាន់​ថា​ ប៉ូលិស​ប្រព្រឹត្ត​ការ​សម្លាប់​ក្រៅ​ច្បាប់។ ​ឌូបេ​ត្រូវ​គេ​ជឿ​ថា​ មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​អ្នក​នយោបាយ​ក្នុង​រដ្ឋ ​និង​ប៉ូលិស​ជាច្រើន​ ដែល​ក្រុម​សកម្មជន​សិទ្ធិ​មនុស្ស​ជឿ​ថា​គេ​សម្លាប់​ឌូបេ​ ដើម្បី​កុំ​ឱ្យ​មាន​ការ​បង្ហាញ​ពី​ខ្សែ​រយ:​ទាក់ទង​ទាំង​នោះ។

ទីភ្នាក់ងារ​ព័ត៌មាន​ អេភី ​បាន​រាយការណ៍​ថា មាន​មន្ត្រី​ប៉ូលិស​ចំនួន​២នាក់​ត្រូវ​ចាប់ខ្លួន​នៅ​សប្តាហ៍​នេះ​ពី​បទចោទ​ប្រកាន់​ថា​ បាន​លួច​ផ្តល់​ដំណឹង​ដល់​ឌូបេ ​អំពី​ការ​ចុះចាប់​ខ្លួន​របស់​ប៉ូលិស​នៅ​ផ្ទះ​ឌូបេ ​កាលពី​ថ្ងៃទី៣ ខែកក្កដា៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG