ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូន​ស្រី​របស់​លោក Nelson Mandela បាន​ស្លាប់​ខណៈ​ពេល​ធ្វើ​ជា​ទូត​អាហ្វ្រិក​ខាង​ត្បូង​ប្រចាំ​ប្រទេស​ដាណឺម៉ាក


រូប​ឯកសារ៖ លោកស្រី Zindzi Mandela កូនស្រី​របស់​លោក Nelson Mandela ទទួល​យក​ពានរង្វាន់ Arthur Ashe Courage Award ជំនួស​លោក Mandela នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩។
រូប​ឯកសារ៖ លោកស្រី Zindzi Mandela កូនស្រី​របស់​លោក Nelson Mandela ទទួល​យក​ពានរង្វាន់ Arthur Ashe Courage Award ជំនួស​លោក Mandela នៅ​ក្នុង​ក្រុង Los Angeles កាលពី​ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០០៩។

លោកស្រី​ Zindzi Mandela កូនស្រី​របស់ Nelson Mandela ​អតីតប្រធានាធិបតី​ និង​ជា​មេដឹកនាំចលនា​ប្រឆាំង​របប​ apartheid របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ស្លាប់​នៅ​ក្នុង​រដ្ឋធានី Johannesburg ក្នុង​អាយុ​៥៩​ឆ្នាំ។

ទូរទស្សន៍​រដ្ឋ SABC ផ្សាយ​កាល​ពីថ្ងៃ​ច័ន្ទ​ថា​លោកស្រី Mandela បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​មួយ​កន្លែង​នៃ​រដ្ឋធានី​របស់​អាហ្វ្រិក​ខាង​ត្បូង​ប៉ុន្តែ​មិន​បាន​ប្រកាស​ពី​មូlហេតុ​នៃ​ការ​ស្លាប់​ទេ។ ការ​ស្លាប់​របស់​លោកស្រី​ត្រូវ​បាន​បញ្ជាក់​ដោយ​គណបក្ស ANC (African National Congress) ដែល​ធ្លាប់​ត្រូវ​បាន​ដឹកនាំ​ដោយ​ឪពុក​របស់​លោកស្រី គឺ​លោក Nelson Mandela ដើម្បី​ប្រឆាំង​នឹង​របប​ apartheid ដែល​ដឹកនាំ​ដោយ​ពលរដ្ឋ​ស្បែក​ស​ភាគ​តិច​របស់​អាហ្វ្រិក​ខាង​ត្បូង មុន​នឹង​លោក Nelson Mandela បាន​ក្លាយ​ជា​ប្រធានាធិបតី​ស្បែក​ខ្មៅ​ដំបូង​របស់​ប្រទេស​នេះ។

លោកស្រី​ Zindzi Mandela កូនស្រី​របស់ Nelson Mandela បាន​ល្បីល្បាញ​កាល​ពីឆ្នាំ​១៩៨៥ នៅ​ពេល​លោកស្រី​បាន​អាន​សំបុត្រ​របស់​ឪពុក​ដែល​បាន​បដិសេធ​សំណើ​របស់​ប្រធានាធិបតី P.W. Botha ថា​នឹង​ផ្តល់​សេរីភាព​ឱ្យ​លោក Nelson Mandela ប្រសិន​បើ​លោក​បញ្ឈប់​ការ​ប្រឆាំងហិង្សា​របស់​គណបក្ស​ ANC។

លោកស្រី​ Zindzi Mandela កំពុង​កាន់​តំណែង​ជា​ឯកអគ្គរដ្ឋទូត​អាហ្វ្រិក​ខាង​ត្បូង​ប្រចាំ​នៅ​ប្រទេស​ដាណឺម៉ាក​ក្នុង​ពេល​លោកស្រី​ស្លាប់​កាល​ពី​ថ្ងៃ​ចន្ទ៕

XS
SM
MD
LG