ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក ចិន និង​អេមីរ៉េត​អារ៉ាប់​រួម នឹង​បញ្ជូន​យាន​អវកាស​ទៅ​ភព​ព្រះ​អង្គារ​នៅ​សប្ដាហ៍​នេះ


រូបឯកសារ៖ ក្បាល​រ៉ុកកែត​ដែល​មាន​ផ្ទុក​យានអវកាស Mars 2020 Perseverance ត្រូវ​បាន​ដាក់ពី​លើ​យាន​ដឹកជញ្ជូន​ឆ្ពោះ​ទៅ​កាន់ទីលាន​បង្ហោះ​យានអវកាស​ Space Launch Complex 41 នៅ​ស្ថានីយ៍​កងទ័ព​អាកាស Cape Canaveral ក្នុង​រដ្ឋ Floridaនៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ (រូបថត៖ NASA/KSC)
រូបឯកសារ៖ ក្បាល​រ៉ុកកែត​ដែល​មាន​ផ្ទុក​យានអវកាស Mars 2020 Perseverance ត្រូវ​បាន​ដាក់ពី​លើ​យាន​ដឹកជញ្ជូន​ឆ្ពោះ​ទៅ​កាន់ទីលាន​បង្ហោះ​យានអវកាស​ Space Launch Complex 41 នៅ​ស្ថានីយ៍​កងទ័ព​អាកាស Cape Canaveral ក្នុង​រដ្ឋ Floridaនៅ​ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០។ (រូបថត៖ NASA/KSC)

គោល​បំណង​របស់​ប្រទេស​ទាំង​នេះ​ គឺ​ដើម្បី​ស្វែងរក​ថា ​តើ​ភព​ព្រះ​អង្គារ​មាន​សញ្ញា​ណា​មួយ​នៃ​ជីវិត​របស់​សារធាតុ​តូច​ល្អិត​ណា​មួយ ​ដែល​គេ​មិន​អាច​ឃើញ​នឹង​ភ្នែក​ទទេរ​បាន​ឬ​ក៏​អត់។

នៅ​ក្នុង​កិច្ច​ប្រឹងប្រែង​ស្វែងរក​សញ្ញា​នៃ​ជីវិត​ពី​ពេល​មុន​លើ​ភព​ព្រះ​អង្គារ សហរដ្ឋ​អាមេរិក ប្រទេស​ចិន និង​ប្រទេស​អេមីរ៉េត​អារ៉ាប់​រួម ចាប់​ពី​សប្ដាហ៍​នេះ នឹង​បញ្ជូន​យាន​អវកាស​ទៅ​កាន់​ភព​ព្រះ​អង្គារ។

យាន​អវកាស​នីមួយៗ ​ត្រូវ​ធ្វើ​ដំណើរ​ជាង ៤៨២ លាន​គីឡូម៉ែត្រ ដើម្បី​អាច​ទៅ​ដល់​ភព​ព្រះ​អង្គារ​បាន បន្ទាប់ពី​នោះ​មក យាន​អវកាស​ទាំង​នេះ​ត្រូវតែ​ចេញ​ពី​គន្លង​ផែនដី និង​ចូល​ទៅ​ភព​ព្រះ​អង្គារ។

គោល​បំណង​របស់​ប្រទេស​ទាំង​នេះ​ គឺ​ដើម្បី​ស្វែងរក​ថា ​តើ​ភព​ព្រះ​អង្គារ​មាន​សញ្ញា​ណា​មួយ​នៃ​ជីវិត​របស់​សារធាតុ​តូច​ល្អិត​ណា​មួយ ​ដែល​គេ​មិន​អាច​ឃើញ​នឹង​ភ្នែក​ទទេរ​បាន​ឬ​ក៏​អត់។ ដូច​បាន​កំណត់​កាល​ពី​លើក​មុន ភព​ព្រះ​អង្គារ​ធ្លាប់​មាន​វត្តមាន​ទឹក ដូច្នេះ​វា​អាច​ទៅ​រួច​ដែល​ភព​នេះ​ក៏​អាច​មាន​ជីវិត​សារធាតុ​មួយ​ចំនួន​ផង​ដែរ។

ប្រទេស​ទាំង ៣ នេះ នឹង​បញ្ជូន​យាន​អវកាស​ទៅ​ភព​ព្រះ​អង្គារ​ក្នុង​សប្ដាហ៍​ដូច​គ្នា ដោយសារតែ​មាន​រយៈពេល​តែ​មួយ​ខែ​ប៉ុណ្ណោះ​ក្នុង​រាល់ ២៦ ខែ ដែល​ភព​ព្រះ​អង្គារ និង​ភព​ផែនដី ស្ថិត​នៅ​ជ្រុង​ដូច​គ្នា​នៃ​ព្រះ​អាទិត្យ។ នៅ​ពេល​ដែល​ភព​ទាំង​ពីរ​ស្ថិត​នៅ​ជ្រុង​ដូច​គ្នា​នៃ​ព្រះ​អាទិត្យ​នេះ ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​អាច​ត្រូវ​បាន​កាត់​បន្ថយ​បាន​ច្រើន​តាម​តែ​អាច​ធ្វើ​ទៅ​បាន៕

XS
SM
MD
LG