ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សាកលវិទ្យាល័យ​ជាង ២០០ នៅ​សហរដ្ឋ​អាមេរិក​ជំទាស់​នឹង​សេចក្ដី​ណែនាំ​រឿង​ទិដ្ឋាការ​និស្សិត​អន្តរជាតិ


រូបឯកសារ៖ និស្សិត​អន្តរជាតិ​ចូលរួម​វគ្គ​សិក្សា​អំពី​បញ្ហា​មួយចំនួន​ដូចជា គោលនយោបាយ ការធានារ៉ាប់រង​សុខភាព និង​របៀប​ដែល​ពលរដ្ឋ​អាមេរិក​ស្វាគមន៍​គ្នា​ទៅ​វិញ​ទៅ​មក​ជាដើម។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ក្រុម​សាកលវិទ្យាល័យ​ចំនួន ១៨០ ដែល​គេ​ស្គាល់​ថា​អង្គការ Presidents' Alliance on Higher Education and Immigration បាន​ដាក់​សារណា​គាំទ្រ​ចំពោះ​ពាក្យ​បណ្ដឹង​នេះ។

សាកលវិទ្យាល័យ​ជាង ២០០ នៅ​ក្នុង​សហរដ្ឋ​អាមេរិក បាន​ចុះ​ហត្ថលេខា​គាំទ្រ​ពាក្យ​បណ្ដឹង​របស់​សាកលវិទ្យាល័យ Harvard និង​សាកលវិទ្យាល័យ MIT ដែល​ជំទាស់​ទៅ​នឹង​សេចក្ដី​ណែនាំ​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ​ដែល​មិន​ឲ្យ​ផ្ដល់​ទិដ្ឋាការ​ដល់​និស្សិត​អន្តរជាតិ​ណា ដែល​ការ​សិក្សា​ត្រូវ​ធ្វើ​តាម​អនឡាញ​ទាំងស្រុង។

សាកល​វិទ្យាល័យ Harvard និង​សាកលវិទ្យាល័យ MIT បាន​ប្រកាស​ដំបូង​គេ​ថា ពួកគេ​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​សេចក្ដី​ណែនាំ​ថ្មី ដែល​ចេញ​ដោយ​ទីភ្នាក់ងារ​អន្តោប្រវេសន៍ និង​ការ​អនុវត្ត​ច្បាប់​គយ​របស់​សហរដ្ឋ​អាមេរិក ICE កាល​ពី​សប្ដាហ៍​មុន។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​កក្កដា ក្រុម​សាកលវិទ្យាល័យ​ចំនួន ១៨០ ដែល​គេ​ស្គាល់​ថា​អង្គការ Presidents' Alliance on Higher Education and Immigration បាន​ដាក់​សារណា​គាំទ្រ​ចំពោះ​ពាក្យ​បណ្ដឹង​នេះ។

អ្នកស្រី Miriam Feldblum នាយក​ប្រតិបត្តិ​នៃ​អង្គការ​នេះ បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​មួយ​ថា៖ «សាកលវិទ្យាល័យ​មួយ​ចំនួន​ដែល​បាន​និយាយ​ជំនួស​និស្សិត​អន្តរជាតិ បាន​បង្ហាញ​នូវ​ទំហំ​នៃ​ការ​គាំទ្រ​ចំពោះ​និស្សិត​អន្តរជាតិ និង​ដឹង​គុណ​ចំពោះ​ការ​រួម​ចំណែក​ដ៏​ធំធេង​របស់​និស្សិត​ទាំង​នេះ​នៅ​ក្នុង​សាកលវិទ្យាល័យ»។

បើ​យោង​តាម​ទីភ្នាក់ងារ ICE ទិដ្ឋាការ​នឹង​មិន​ផ្ដល់​ដល់​និស្សិត​ណា​ដែល​ចុះ​ឈ្មោះ​រៀន​តាម​អនឡាញ​ពេញ​ម៉ោង​នោះ​ទេ។

សេចក្ដី​រាយការណ៍​បាន​បញ្ជាក់​ថា ចៅក្រម​មួយ​រូប​គ្រោង​នឹង​បើក​សវនការ​ស្ដាប់​អំណះអំណាង​នៅ​ថ្ងៃ​អង្គារ​នេះ។ ប្រសិនបើ​ចៅក្រម​គោរព​តាម​សេចក្ដី​ណែនាំ​របស់​ទីភ្នាក់ងារ ICE នោះ​សាកលវិទ្យាល័យ​នានា​នឹង​មាន​ពេល​ត្រឹម​ថ្ងៃ​ពុធ​ដើម្បី​ជូន​ដំណឹង​ដល់​ទីភ្នាក់ងារ ICE ថា​តើ​ការ​សិក្សា​នឹង​ធ្វើ​ឡើង​តាម​អនឡាញ​ទាំង​ស្រុង ឬ​ក៏​យ៉ាង​ណា​នោះ៕

XS
SM
MD
LG