សេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុននេះឲ្យដឹងថា ការសាកល្បងនេះមានអ្នកចូលរួមចំនួន ២៩.៩៦០ នាក់ នៅទីតាំងចំនួន ១១៩ កន្លែងនៅក្នុងសហរដ្ឋអាមេរិកនិងប្រទេសម៉ិកស៊ិក ដោយមានការផ្ដោតលើការជ្រើសរើសអ្នកចូលរួមពីសហគមន៍និងក្រុមប្រជាសាស្ត្រនានាដែលរងផលប៉ះពាល់ខ្លាំងដោយសារជំងឺនេះ។
ប្រទេសចិនបានជំទាស់ទៅនឹងសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-7 ដែលបានរិះគន់ខ្លួនអំពីបញ្ហាសិទ្ធិមនុស្ស។
បណ្ដាមេដឹកនាំនៃក្រុមប្រទេស G-7 បានបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួននៅរមណីយដ្ឋាន Carbis Bay ប្រទេសអង់គ្លេស កាលពីថ្ងៃអាទិត្យ ដោយបានសន្យាផ្តល់វ៉ាក់សាំងកូវីដ១៩ ជាង ១ ពាន់លានដូសដល់បណ្តាប្រទេសក្រីក្រ និងបានរិះគន់ប្រទេសចិនអំពីបញ្ហាមួយចំនួន។
រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken ស្វាគមន៍ការវិវត្តទៅមុខនៅអ៊ូសបេគីស្ថាន ប៉ុន្តែ បានអំពាវនាវឲ្យមានការការពារសិទ្ធិជាមូលដ្ឋាន។
សហរដ្ឋអាមេរិកមិនមានគម្រោងជួយដល់កងកម្លាំងអាហ្វហ្គានីស្ថានដោយការវាយប្រហារតាមអាកាសទៀតទេ ក្រោយខ្លួនដកកងទ័ពទាំងស្រុងចេញពីប្រទេសនេះ។
សវនាការកាត់ក្តីលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំប្រទេសមីយ៉ាន់ម៉ា បានចាប់ផ្តើមនៅថ្ងៃច័ន្ទនេះ ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា ទាក់ទងនឹងបទចោទប្រកាន់ចំនួន២។
អង្គការអូតង់មានគម្រោងនឹងពិភាក្សាពិនិត្យឡើងវិញនូវកម្មវិធីយុទ្ធសាស្ត្ររបស់ខ្លួន។
ដោយមានការគាំទ្រពីដៃគូនានានៅឯកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស G-7 នៅក្នុងដែនដី Cornwall ប្រទេសអង់គ្លេស គម្រោងផ្ដួចផ្ដើមថ្មីរបស់សហរដ្ឋអាមេរិកដែលមានឈ្មោះថា «កសាងពិភពលោកជាថ្មីឲ្យប្រសើរ (B3W)» នេះ បានចាប់ផ្ដើមដាក់ឲ្យដំណើរការកាលពីថ្ងៃសៅរ៍។
របាយការណ៍ព័ត៌មានចេញពីប្រទេសមីយ៉ាន់ម៉ាបានបញ្ជាក់ថា ពួកអាជ្ញាធរ បានធ្វើការចោទប្រកាន់រឿងពុករលួយថ្មីប្រឆាំងលោកស្រី អង់សាន ស៊ូជី (Aung San Suu Kyi) មេដឹកនាំស៊ីវិលដែលត្រូវបានគេទម្លាក់ចេញពីតំណែង។
មន្ត្រីអង្គការសហប្រជាជាតិមួយរូបនិយាយថា រដ្ឋ Kayah ដែលស្ថិតនៅភាគខាងកើតក្នុងប្រទេសមីយ៉ាន់ម៉ា កំពុងឆ្ពោះទៅរកវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរមួយ ដោយមនុស្សរាប់ពាន់នាក់ កំពុងទទួលរងគ្រោះទុរភិក្សគ្មានអាហារបរិភោគ បន្ទាប់ពីរត់គេចចេញពីផ្ទះសម្បែងរបស់គេ។
អ្នកស្រី Harris បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃអង្គារថាបញ្ហានៅព្រំដែនបើមិនមែនទាំងអស់នោះក៏ភាគច្រើនដែរបណ្តាលមកពីបញ្ហាផ្ទៃក្នុងនៅក្នុងប្រទេសទាំងនោះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស និងអឺរ៉ុប ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើដំបូងរបស់លោក ដែលផ្តល់សញ្ញាថា រដ្ឋបាលរបស់លោកឲ្យតម្លៃទំនាក់ទំនងអន្តរអាត្លង់ទិក។
គណៈកម្មការព្រឹទ្ធសភាអាមេរិក២បានចេញផ្សាយរបាយការណ៍រួមគ្នាមួយនៅថ្ងៃអង្គារម្សិលមិញ ដោយនិយាយលម្អិតពី«ភាពបរាជ័យនៃបញ្ហាសន្តិសុខនិងចារកម្មមួយចំនួន»នៅមុនពេលនិងអំឡុងពេលនៃការវាយប្រហារទៅលើវិមានសភាអាមេរិកកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅដោយក្រុមអ្នកប្រឆាំងតវ៉ា។
លោកស្រី Harris បានសង្កត់ធ្ងន់ពីកិច្ចប្រឹងប្រែងថ្មីប្រឆាំងនឹងអំពើពុករលួយ និងបញ្ចុះបញ្ចូលពលរដ្ឋអាមេរិកឡាទីនឲ្យនៅក្នុងប្រទេស ជាជាងប្រថុយគ្រោះថ្នាក់ធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក។
អ្នកបម្រើការងារជនជាតិអាហ្វហ្គានីស្ថានរាប់ពាន់នាក់ដែលភាគច្រើនជាអ្នកបកប្រែឲ្យកងកម្លាំងសហរដ្ឋអាមេរិក និងកងសម្ព័ន្ធមិត្តអាមេរិកនោះ បានបារម្ភចំពោះការសងសឹករបស់ក្រុមតាលីបង់ហើយកំពុងនាំគ្នាសម្រុកទៅសុំទិដ្ឋាការឬវីហ្សាទៅកាន់សហរដ្ឋអាមេរិក។
កាលពីថ្ងៃអាទិត្យរដ្ឋមន្ត្រីសុខាភិបាលអង់គ្លេសលោក Matt Hancock បានឲ្យដឹងថា វីរុសជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា (Delta) អាចឆ្លង៤០%ច្រើនជាងវីរុសបំប្លែងថ្មីប្រភេទអាល់ហ្វា (Alpha)។
លោកស្រី Harris បានទៅដល់រដ្ឋធានីក្វាតេម៉ាឡា កាលពីយប់ថ្ងៃអាទិត្យ និងត្រូវបានទទួលស្វាគមន៍ដោយរដ្ឋមន្ត្រីការបរទេសក្វាតេម៉ាឡា លោក Pedro Brolo នៅអាកាសយានដ្ឋាន។
ភាពយន្តឯកសារពីរបង្ហាញអំពីការគ្រប់គ្រងដីធ្លីបែបបុរាណរបស់ជនជាតិដើមអាមេរិកាំង ស្របពេលពួកគេសម្របខ្លួនទៅតាមការប្រែប្រួលអាកាសធាតុ។ អ្នកស្រី Penelope Poulou នៃ VOA បានសម្ភាសជាមួយផលិតករនៃភាពយន្តឯកសារទាំងពីរ។ លោក ជ្រា វណ្ណារិទ្ធ ជូនសេចក្ដីប្រែសម្រួល៕
អាជ្ញាធរអូស្ត្រាលីក្នុងរដ្ឋ Victoria ភាគខាងត្បូងបានបន្តពេលមួយសប្តាហ៍ទៀតនៅក្នុងការបិទខ្ទប់ទីក្រុង Melbourne ដើម្បីបិទខ្ទប់ការផ្ទុះឆ្លងការរាលដាលជាថ្មីនៃជំងឺកូវីដ១៩។
In a bid to combat the sharp increase in hate crimes targeting people of Asian descent in New York, a group of volunteers called the Guardian Angels has ramped up its. presence.
ព័ត៌មានផ្សេងទៀត