ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកស្រី​ Harris ​សង្កត់​ធ្ងន់​លើ​ការ​ដោះស្រាយ​«មូលហេតុ»​នៃ​ការ​ធ្វើ​ចំណាកស្រុក​


អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​អ្នកស្រី​ Kamala Harris និង​ប្រធានាធិបតី​ម៉ិកស៊ិក​លោក​ Andres Manuel Lopez Obrador​ ​នៅ​មុន​ជំនួប​នៅ​​រដ្ឋធានី​​​ម៉ិកស៊ីកូ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១។
អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​អ្នកស្រី​ Kamala Harris និង​ប្រធានាធិបតី​ម៉ិកស៊ិក​លោក​ Andres Manuel Lopez Obrador​ ​នៅ​មុន​ជំនួប​នៅ​​រដ្ឋធានី​​​ម៉ិកស៊ីកូ កាល​ពី​ថ្ងៃ​ទី​៨ ខែ​មិថុនា ឆ្នាំ​២០២១។

អ្នកស្រី​អនុ​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ Kamala Harris ​បាន​ត្រឡប់​មក​កាន់​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​ជាផ្លូវការ​ទៅ​កាន់​ប្រទេស​ក្វាតេម៉ាឡា​និង​ប្រទេស​ម៉ិកស៊ិក​កន្លែង​ដែល​អ្នក​ស្រី​បាន​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ដោះស្រាយ​«មូលហេតុ»​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​និង​កំណើន​ជន​ចំណាក​ស្រុក​មក​កាន់​ភាគ​និរតី​នៃ​ព្រំដែន​សហរដ្ឋ​អាមេរិក។

អ្នកស្រី ​Harris ​បាន​ប្រាប់​អ្នក​សារ​ព័ត៌មាន​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​បញ្ហា​នៅ​ព្រំដែន​បើ​មិន​មែន​ទាំង​អស់​នោះ​ក៏​ភាគ​ច្រើន​ដែរ​បណ្តាល​មកពី​បញ្ហាផ្ទៃ​ក្នុង​នៅ​ក្នុង​ប្រទេស​ទាំង​នោះ។​

នៅ​ក្នុង​ប្រទេស​ម៉ិកស៊ិក​អ្នក​ស្រី​បាន​ជម្រះ​ចម្ងល់​អំពី​ការ​សម្រេច​ចិត្ត​មិន​ធ្វើ​ដំណើរ​ទៅ​កាន់ព្រំដែន​អាមេរិក-ម៉ិកស៊ិកជាផ្នែក​មួយ​នៃ​ការងារ​របស់​អ្នកស្រី​ដោះ​ស្រាយ​បញ្ហា​កើន​ឡើង​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​នេះ។​

អ្នកស្រី​ Harris ​បាន​និយាយ​ថា៖​«កិច្ចការ​ដែល​យើង​កំពុង​ធ្វើ​តាម​រយៈ​វត្តមាន​នៅ​ក្នុង​ប្រទេស​ក្វាតេម៉ាឡា​កាល​ពី​ម្សិលមិញ​និង​ប្រទេស​ម៉ិកស៊ិក​នៅ​ថ្ងៃ​នេះ​គឺ​ជា​ការងារ​នៃ​ការ​ពង្រឹង​ចំណុច​ដែល​យើង​ត្រូវ​ដោះ​ស្រាយ​គឺ​មិន​ត្រឹម​តែអ្វី​ដែល​កំពុង​កើត​មាន​នៅ​ព្រំដែន​ប៉ុណ្ណោះ​ទេ​តែថែម​ទំាង​អ្វីបង្ក​ឲ្យកើត​មាន​បញ្ហា​នេះ​ផង​ដែរ។​ប៉ុន្តែ​អ្នក​មិន​អាច​និយាយ​ថា​អ្នក​បារម្ភ​ពី​រឿង​ព្រំដែន​ដោយ​មិន​ខ្វល់​ពី​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​រឿង​នេះ​នោះ​ទេ»។​

កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​អ្នកស្រី​ Harris​ បាន​ជួប​ជា​មួយ​លោកប្រធានាធិបតី​ Andres Manuel Lopez Obrador​នៅ​ក្នុង​រដ្ឋធានី​ម៉ិកស៊ីកូ​ដើម្បី​ពិភាក្សា​អំពី​ការ​ជំរុញសេដ្ឋកិច្ច​នៅ​ក្នុង​តំបន់​អាមេរិក​កណ្ដាល។​

អ្នកស្រី​Harris ​និង​លោក Lopez Obrador​ បាន​ធ្វើ​ជា​អធិបតី​ពិធី​ចុះ​ហត្ថលេខា​លើ​«អនុស្សរណៈ​នៃ​ការ​យោគ​យល់គ្នា»​ដើម្បី​បង្កើត​ភាព​ជា​ដៃគូ​យុទ្ធសាស្រ្ត​ដើម្បី​សហការ​លើ​កម្មវិធី​អភិវឌ្ឍន៍​នៅ​តំបន់​ត្រីកោណ​ភាគខាង​ជើង»​ដែល​មាន​ប្រទេស​ក្វាតេម៉ាឡា​អែលសាល់វ៉ាឌ័រ​និង​ហុងឌូរ៉ាស។

បន្ទាប់​ពី​កិច្ច​ប្រជុំ​ជាមួយ​លោក​ Lopez Obrador អ្នកស្រី​Harris​បាន​ជួប​ស្ត្រី​សហគ្រិន​និង​បាន​

រៀបចំ​ការ​ប្រជុំ​តុ​មូល​ជា​មួយ​សហគមន៍​កម្មករ៕

XS
SM
MD
LG