ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោកស្រី Aung San Suu Kyi ប្រឈម​ការចោទ​ប្រកាន់​ថ្មី​ពី​បទពុករលួយ


រូបឯកសារ៖ លោក​ស្រី​ អង់សាន ស៊ូជី​ (Aung San Suu Kyi) ​នៅ​ពេល​ដែល​លោកស្រី ចូលរួម​​​ក្នុង​ជំនួប​កំពូល​អាស៊ាន​បូក​៣ នៅ​ទីក្រុង​បាងកក​នៃ​​ប្រទេស​ថៃ ក្នុង​ពេល​កន្លង​មក។
រូបឯកសារ៖ លោក​ស្រី​ អង់សាន ស៊ូជី​ (Aung San Suu Kyi) ​នៅ​ពេល​ដែល​លោកស្រី ចូលរួម​​​ក្នុង​ជំនួប​កំពូល​អាស៊ាន​បូក​៣ នៅ​ទីក្រុង​បាងកក​នៃ​​ប្រទេស​ថៃ ក្នុង​ពេល​កន្លង​មក។

របាយ​ការណ៍​ព័ត៌មាន​ចេញពី​ប្រទេស​មីយ៉ាន់ម៉ា​បាន​បញ្ជាក់​ថា ​ពួក​អាជ្ញាធរ​ បាន​ធ្វើ​ការចោទ​ប្រកាន់​រឿង​ពុករលួយ​ថ្មីប្រឆាំង​លោក​ស្រី​ អង់សាន ស៊ូជី​ (Aung San Suu Kyi) ​មេដឹកនាំ​ស៊ីវិល​ដែល​ត្រូវ​បាន​គេ​ទម្លាក់​ចេញពី​តំណែង។​

កាសែត​រដ្ឋ Global New Light of Myanmar ​បាន​រាយ​ការណ៍​នៅ​ថ្ងៃ​ព្រហស្បត៍​នេះ​ថា​ គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​បាន​រកឃើញ​ភស្តតាង​ថា ​លោក​ស្រី ស៊ូជី​ ដែល​មាន​អាយុ​៧៥​ឆ្នាំ ​«បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​ប្រើ​តួនាទី​របស់​លោកស្រី»​ ​ទាក់ទិន​ទៅ​នឹង​ការ​ចោទ​ប្រកាន់​កាល​ពី​ពេល​មុន​ថា ​លោក​ស្រី​បាន​ទទួលប្រាក់​ និង​មាស​ខុសច្បាប់​ ដែល​មាន​តម្លៃ៦សែន​ដុល្លារ ​និង​ការ​ចោទ​ប្រកាន់​ថ្មី​ទាក់ទិន​នឹង​ការ​ប្រើប្រាស់​ដីធ្លី​មិន​ត្រឹមត្រូវ​សម្រាប់​មូលនិធិ​សប្បុរស​ធម៌​របស់​លោក​ស្រី។​

សេចក្តី​រាយ​ការណ៍​នោះ​បាន​បន្ត​ទៀត​ថា លោកស្រី ​ស៊ូជី ​បាន​រង​ការ​ចោទ​ប្រកាន់តាមមាត្រា​ទី​៥៥ ​នៃ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​អាច​ជាប់​ពន្ធនាគារ​រហូត​ដល់​ ១៥ ​ឆ្នាំ​ ប្រសិន​បើ​រក​ឃើញ​ថា​ មាន​ទោស។ ​

លោក​ស្រី ​ស៊ូជី ​បាន​ត្រូវ​គេ​ឃុំ​ឃាំង​ចាប់តាំង​ពី​ពួក​យោធា ​បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ស៊ីវិល​របស់​លោកស្រី​កាលពី​ថ្ងៃ​ទី១ ​ខែ​កុម្ភៈ។ ​លោក​ស្រី​ ក៏​កំពុង​ប្រឈម​ការ​ចោទ​ប្រកាន់​ជាច្រើន​ដែល​រួម​មាន​ការ​មាន​វិទ្យុទាក់ទង ​Walkie-talkies ​ខុស​ច្បាប់ ​ការ​រំលោភ​វិធាន​ការ​រឹតត្បិត​ទប់​ស្កាត់​ជំងឺ​កូវីដ១៩​ ការ​រំលោភ​ច្បាប់​គមនាគមន៍​ និង​ការ​ញុះញង់​ឲ្យ​មាន​ចលាចល​សាធារណៈ។​

ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​រូប​នេះ​ មាន​កំណត់​ពេល​ឡើង​តុលាការ​លើ​បទ​ចោទ​ប្រកាន់​២​ នៃ​បទ​ចោទ​ប្រកាន់​នានា​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ នៅ​រដ្ឋធានី​ណៃពិដោ៕

XS
SM
MD
LG