ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស្ថានភាព​​​​​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​​​នៅ​ថ្ងៃ​​ទី​១៧ ខែសីហា


ជនជាតិ​ឥណ្ឌា​​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន រៀប​ចំ​ខ្លួន​​ឡើង​យន្តហោះ​យោធាន​ឥណ្ឌា​ដែល​សំចត​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។
ជនជាតិ​ឥណ្ឌា​​ដែល​ត្រូវ​ជម្លៀស​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន រៀប​ចំ​ខ្លួន​​ឡើង​យន្តហោះ​យោធាន​ឥណ្ឌា​ដែល​សំចត​នៅ​អាកាសយានដ្ឋាន​ក្រុង​កាប៊ុល កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។

យន្តហោះ​ដឹក​មនុស្ស​ចេញ​ពី​ប្រទេស​អាហ្គានីស្ថាន​បាន​បន្ត​នៅ​ថ្ងៃអង្គារ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​កាប៊ុលប្រទេស​អាហ្គានីស្ថាន​បន្ទាប់​ពី​មាន​ការ​ច្របូក​ច្របល់​មួយ​ថ្ងៃ​ដោយ​សារ​មនុស្ស​រាប់ពាន់​នាក់​បាន​មក​ប្រមូល​ផ្តុំ​នៅ​ទី​នោះ​ខណៈ​មន្ត្រី​ការទូត​និង​ជន​ស៊ីវិល​ព្យាយាម​ចាក​ចេញ​ពី​ប្រទេស​នោះ។​

អ្នក​តំណាង​ស៊ីវិល​ជាន់ខ្ពស់​របស់​អង្គការ​អូតង់​ប្រចាំ​ប្រទេស​អាហ្វហ្គានីស្ថាន​លោក​ Stefano Pontecorvo​ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​តាម​ធ្វីតធឺ​ដោយ​បង្ហាញ​យន្តហោះ​កងទ័ព​អាកាស​អាមេរិក​ជា​ច្រើន​និង​បាន​និយាយ​ថា​លោក​បាន​ឃើញ​យន្តហោះ​ចុះ​និង​ឡើង​ជា​បន្ត​បន្ទាប់។​

រដ្ឋមន្ត្រី​កងទ័ព​បារាំង​អ្នក​ស្រី ​Florence Parly បាន​និយាយ​ថា​យន្តហោះ​យោធា​ទី​មួយ​របស់​បារាំង​ដែល​ដឹកពលរដ្ឋ​របស់​ខ្លួន​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​ចុះ​ចត​ក្នុង​ប្រទេស​អេមីរ៉ាត់អារ៉ាប់រួម​កាល​ពី​យប់ហើយ​ប្រទេស​បារាំង​កំពុង​រៀបចំ​បញ្ជូន​យន្តហោះ​ជើង​បន្តាប់​ទៀត។

មនុស្ស​រាប់​រយ​នាក់កកកុញ​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃអង្គារ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។
មនុស្ស​រាប់​រយ​នាក់កកកុញ​នៅ​ខាង​ក្រៅ​អាកាសយានដ្ឋាន​អន្តរជាតិ​របស់​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃអង្គារ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២១។

ប្រទេស​ឥណ្ឌា​បាន​ជម្លៀស​ពលរដ្ឋ​របស់​ខ្លួន​ចំនួន​១៤០​នាក់​ពី​ស្ថានទូត​ឥណ្ឌា​ក្នុង​ទីក្រុង​កាប៊ុល​រួម​មាន​អ្នក​ការទូត​បុគ្គលិក​និង​មន្ត្រី​សន្តិសុខ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​អង្គារ​តាម​ជើង​យន្តហោះ​យោធា​ពិសេស​មួយ​គ្រឿង។​

យោធា​អាមេរិក​បាន​បញ្ជាក់​ថា​យ៉ាង​ហោច​ណាស់​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​នៅ​ឯ​ព្រលាន​យន្តហោះ។​អ្នក​នាំពាក្យ​មន្ទីរ​បញ្ចកោណ​លោក​ John Kirby​ បាន​និយាយ​ថាខ្មាន់​កាំភ្លើង​ពីរ​នាក់​បាន​បាញ់​ទៅ​លើ​ហ្វូង​មនុស្ស​នៅក្នុង​ឧប្បត្តិហេតុ​ពីរ​ដាច់​ដោយឡែក​ពីគ្នា​កាល​ពី​ថ្ងៃ​ច័ន្ទ​ហើយ​អ្នកទាំង​ពីរ​ត្រូវ​បាន​សម្លាប់​ដោយ​កង​កម្លាំង​អាមេរិក​ដែល​ឆ្លើយតប​ការ​គំរាម​កំហែង​ដ៏​រសើប​និង​ជាក់ស្តែង។​

មន្រ្តី​អាមេរិក​ម្នាក់​ដែល​បាន​និយាយ​ជាមួយ​វីអូអេ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏បាន​និយាយ​ដែរ​ថា​មាន​របាយ​ការណ៍​អំពី​ជន​ស៊ីវិល​ស្លាប់​មួយ​ចំនួន​អំឡុង​ពេល​យន្ដហោះ​ដឹក​ជញ្ជូន​របស់យោធា​អាមេរិក​ចេញ​ដំណើរ​ហើយ​ករណី​នេះ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត។​

អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​លោក Zabihullah Mujahid ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​លើក​ដំបូង​របស់​លោក​នៅ​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២០១។
អ្នក​នាំ​ពាក្យ​ក្រុម​តាលីបង់​លោក Zabihullah Mujahid ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​លើក​ដំបូង​របស់​លោក​នៅ​ទី​ក្រុង​កាប៊ុល ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២០១។

នៅ​ក្នុង​ការ​ថ្លែង​ជា​សាធារណៈ​លើក​ដំបូង​របស់​លោក​បន្ទាប់​ពី​ក្រុម​តាលីបង់​ចូល​កាន់​កាប់​ទី​ក្រុង​កាប៊ុលប្រធានាធិបតី​អាមេរិក​លោក ​Joe Biden ​និយាយ​ថា​ការ​សម្រេច​ចិត្ត​របស់​លោក​គឺ​ត្រឹម​ត្រូវ​ក្នុង​ការ​ដក​កងទ័ព​អាមេរិក​ចេញ​ពី​ប្រទេស​អាហ្វហ្គានីស្ថាន។

លោក ​Biden​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ពី​សេតវិមាន​ថា៖​«កង​ទ័ព​អាមេរិក​មិន​អាច​និង​មិនគួរ​ប្រយុទ្ធ​និង​ស្លាប់​នៅ​ក្នុង​សង្គ្រាម​ ដែល​កង​កម្លាំង​អាហ្វហ្គានីស្ថាន​មិន​មាន​សុឆន្ទៈ​ប្រយុទ្ធ​ដើម្បី​ខ្លួន​ឯង​នោះ​ទេ»។​

អតីត​ប្រធានាធិបតី​អាមេរិក​លោក​ George Bush​ ដែល​បាន​បញ្ជូន​កងទ័ព​អាមេរិក​ទៅ​ប្រទេស​អាហ្វហ្គានីស្ថាន​ក្នុង​ការ​ឆ្លើយ​តប​នឹង​ការ​វាយប្រហារ​ដោយ​ភេរវកម្ម​របស់​ក្រុម ​al-Qaida​ ទៅ​លើ​ទឹក​ដី​អាមេរិក​កាល​ពី​ថ្ងៃ​ទី​១១​ខែ​កញ្ញា​ឆ្នាំ​២០០១នោះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ថាលោក​និង​ភរិយា​របស់​លោក​«រន្ធត់​ចិត្ត​ជា​ខ្លាំង»​ចំពោះ​ព្រឹត្តិ​ការណ៍​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG