ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​ការពារ​សិទ្ធិ​អ្នក​សារព័ត៌មាន​អំពាវ​នាវ​​ឲ្យ​​ជួយ​​​ក្រុម​អ្នក​សារព័ត៌មាន​អាហ្វហ្គានីស្ថាន​


រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​គ្មាន​កាល​បរិច្ឆេទ​នេះ​បង្ហាញ​ពី​អ្នក​កាសែត​អាហ្វហ្គានីស្ថាន​កំពុង​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស។
រូបឯកសារ៖ នៅ​ក្នុង​រូបថត​ដែល​គ្មាន​កាល​បរិច្ឆេទ​នេះ​បង្ហាញ​ពី​អ្នក​កាសែត​អាហ្វហ្គានីស្ថាន​កំពុង​យក​ព័ត៌មាន​នៅ​ក្នុង​ប្រទេស។

ក្រុម​តាលីបង់​ ដែល​ទើប​ដណ្តើម​បាន​អំណាចក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន​បាន​បង្ហាញ​ទស្សនៈ​របស់​ខ្លួន​ជា​លើក​ដំបូង កាល​ពី​ថ្ងៃ​អង្គារ អំពី​តួនាទី​ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន ដោយ​ប្រាប់​សន្និសីទ​សារព័ត៌មានក្នុង​ទី​ក្រុង​កាប៊ុល​ថា​ អ្នក​សារ​ព័ត៌មាន​មាន​សេរី​ភាព​ពេញ​លេញ​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ ហើយ​ថា ​ ពួក​គេ​គួរ​ ​«លើក​កម្ពស់​ឯកភាព​ជាតិ»។

នេះ​ជា​សន្និសីទ​សារព័ត៌មាន​លើក​ដំបូង​ក្រោយ​ពី​ក្រុម​តាលីបង់​ចូល​គ្រប់​គ្រង​ប្រទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ចុង​សប្តាហ៍ បន្ទាប់​ពី​ដណ្តើម​ទឹកដី​ស្ទើរ​គ្រប់​ស្រុក​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ។​

អ្នក​នាំពាក្យ​ក្រុម​តាលីបង់​ លោក​ Zabihullah Mujahid ​បានប្រាប់​សន្និសីទ​សារ​ព័ត៌មាន​នោះ​ថា ​ ការ​ធ្វើ​ព័ត៌មាន​ប្រឆាំង​ច្បាប់​ឥស្លាម​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឡើយ​ ប៉ុន្តែ​អ្នក​សារ​ព័ត៌មានអាច​សរសេរ​ព័ត៌មាន​រិះគន់​រដ្ឋាភិបាល​បាន បើ​ព័ត៌មាន​ទាំង​នោះ​មាន​លក្ខណៈ​ត្រឹម​ត្រូវ មាន​តុល្យភាព​ និងលើក​កម្ពស់​គុណ​តម្លៃសង្គម​ជាតិ។

សន្និសីទ​សារ​ព័ត៌មាន​នេះ​ត្រូវ​បាន​ធ្វើ​ឡើងខណៈអង្គការ​ព័ត៌មាន​អន្តរជាតិ​នានា​ និង​ក្រុម​ការ​ពារ​សិទ្ធិ​សារ​ព័ត៌មានបាន​អំពាវ​នាវ​ឲ្យរដ្ឋាភិបាល​បស្ចិម​ប្រទេសធានា​សុវត្ថិភាពសហការី​របស់​គេដែល​ជា​ជន​ជាតិ​អាហ្វហ្គានីស្ថាន។​ ​

កាល​ពី​ថ្ងៃ​ទី​២​ ខែ​សីហា​ ក្រសួង​ការ​បរទេស​អាមេរិក​និយាយ​ថា​ ​ អ្នក​សារព័ត៌មានដែល​ធ្វើ​ការ​ឲ្យ​បណ្តាញ​ព័ត៌មាន​មាន​មូលដ្ឋានក្នុង​សហ​រដ្ឋ​អាមេរិក​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ នឹង​អាច​ទទួល​បានអាទិភាព​ប្រភេទទី​២ ​ឬ​ P-2 ដែល​ផ្តល់​ឲ្យ​ពួក​គេ​ និង​ក្រុម​គ្រួសារមាន​ឱកាសមក​តាំង​ទី​លំនៅ​ក្នុង​សហ​រដ្ឋ​អាមេរិក៕

XS
SM
MD
LG