ពេលមានវិបត្តិដោយសារការដកកងទ័ពសហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថាននោះ ការពិភាក្សាទូទាំងពិភពលោកអំពីវិធីជួយជនភៀសខ្លួននិងមនុស្សរត់ចោលទីលំនៅក្នុងប្រទេស ឬ(IDGs) ដែលប្រឈមហានិភ័យនោះ បាននាំឲ្យមានសកម្មភាពមានកម្រិតពីបស្ចិមប្រទេស។
មិនដូចចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក ប្រទេសកាណាដាបានផ្តួចផ្តើមកម្មវិធីឱ្យជនជាតិអាហ្វហ្គានីស្ថានដែលមិនបានធ្វើការឲ្យរដ្ឋាភិបាលរបស់ខ្លួន ដាក់ពាក្យសុំសិទ្ធិជ្រកកោន។
ប្រទេសកាណាដាបាននិយាយថា ខ្លួននឹងទទួលយកជនភៀសខ្លួនអាហ្វហ្គានីស្ថានដល់ទៅ២ម៉ឺននាក់ដែលរងការគំរាមកំហែងពីក្រុមតាលីបង់។ ជនភៀសខ្លួនទាំងនោះជាចំនួនបន្ថែមហើយដោយឡែកពីជនជាតិអាហ្វហ្គានីស្ថានដែលបានជួយរដ្ឋាភិបាលកាណាដា។
ចក្រភពអង់គ្លេសកំពុងជម្លៀសជនជាតិអាហ្វហ្គានីស្ថានដែលបានធ្វើការឲ្យរដ្ឋាភិបាលរបស់ខ្លួន២០ឆ្នាំមកនេះ។
សហរដ្ឋអាមេរិកមានកម្មវិធីប្រហាក់ប្រហែលគ្នាដែលចូលជាធរមានជាច្រើនឆ្នាំមកហើយ។ ទិដ្ឋាការអន្តោប្រវេសន៍ពិសេស ឬ(SIV) ផ្តល់ឱ្យពលរដ្ឋអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ដែលបានធ្វើការជាផ្លូវការឲ្យយោធា និងស្ថានទូតសហរដ្ឋអាមេរិក ជាពិសេសអ្នកបកប្រែភាសា។ ចំនួនមនុស្សជាអតិបរមា៥០នាក់អាចដាក់ពាក្យសុំទិដ្ឋាការអន្តោប្រវេសន៍ពិសេសនេះក្នុងមួយឆ្នាំ នាពេលកន្លងមក។
ក៏ប៉ុន្តែ មនុស្សជាច្រើនបានត្អូញត្អែរថា ដំណើរការនេះយឺតយ៉ាវតាំងពីមុនការដកកងទ័ពម៉្លេះ៕