អតីតយុទ្ធជនយោធាអាមេរិកាំង«តក់ស្លុត» នឹងការចូលកាន់កាប់យ៉ាងរហ័សរបស់ក្រុមតាលីបង់នៅអាហ្វហ្គានីស្ថាន
នៅឆ្នាំ ២០០២ លោក Kane Farabaugh នៃវីអូអេ ជាអ្នកសារព័ត៌មានឲ្យយោធាអាមេរិក។ លោកបានសម្ភាសទាហានអាមេរិកជាច្រើននាក់ ក្នុងអំឡុងទស្សនកិច្ចទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន នាដំណាក់កាលដំបូងនៃសង្គ្រាមដ៏អូសបន្លាយជិត ២០ឆ្នាំក្នុងប្រទេសនេះ។ ថ្មីៗនេះ នៅពេលប្រទេសអាហ្វហ្គានីស្ថានបានធ្លាក់ក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់ លោក Kane Farabaugh បានទាក់ទងទៅសាកសួរអារម្មណ៍របស់ទាហានអាមេរិកមួយចំនួនដែលលោកបាននិយាយជាមួយកាលពីមុន ហើយបច្ចុប្បន្ននេះពួកគេជាអតីតយុទ្ធជនក្នុងសង្គ្រាមដ៏វែងអន្លាយបំផុតរបស់សហរដ្ឋអាមេរិក៕
កម្មវិធីនីមួយៗ
-
១៨ វិច្ឆិកា ២០២៤
អ្នកគាំទ្រលោក Trump នៅរដ្ឋ California អបអរជ័យជម្នះលោក Trump