Danny Fenster’s release comes days after he was sentenced to 11 years in jail; release negotiated by former US diplomat Bill Richardson.
Outgoing president passes up on chance to run for vice president against his daughter, Davao City Mayor Sara Duterte-Carpio.
ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងរៀបចំពិធីមួយនៅថ្ងៃចន្ទ នៅឯសេតវិមាន ហើយលោកនឹងចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ហេដ្ឋារចនាសម្ព័ន្ធមានទឹកប្រាក់១លាន លានដុល្លារដែលគណបក្សទាំង២ បានព្រមព្រៀងគ្នាអនុម័តជាចុងក្រោយនៅក្នុងសភា បន្ទាប់ពីការចរចាជាច្រើនខែ។
មនុស្សរាប់ពាន់នាក់ បានតវ៉ានៅក្នុងប្រទេសថៃកាលពីថ្ងៃអាទិត្យប្រឆាំងនឹងការសម្រេចរបស់តុលាការដែលថា ការទាមទារឲ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យជាការខុសច្បាប់។ បាតុករយ៉ាងតិច៣នាក់ បានរងរបួសក្នុងការប៉ះទង្គិចជាមួយប៉ូលិសក្រុងបាងកក។
នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសលោក Boris Johnson បានសរសើរកិច្ចព្រមព្រៀងរបស់ប្រទេសជិត២០០ ដែលជំរុញកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ខណៈលោកបង្ហាញការខកចិត្ត ព្រោះសន្និសីទអង្គការសហប្រជាជាតិអំពីអាកាសធាតុ មានលទ្ធផលមិនខ្លាំងជាងនេះ។
លេខាធិការព័ត៌មានសេតវិមានលោកស្រី Jen Psaki បាននិយាយថា ជំនួបពេលល្ងាចម៉ោងក្នុងរដ្ឋធានីវ៉ាស៊ីនតោននឹងផ្តោតលើការរៀបចំលក្ខខណ្ឌនៃការប្រកួតប្រជែងរវាងគូប្រជែងទាំង២ ប៉ុន្តែទំនងជាមិនបញ្ចប់ដោយសេចក្តីសម្រេចអំពីការខ្វែងគំនិតគ្នាទេ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងមេដឹកនាំចិន លោក Xi Jinping ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំកំពូលតាមអនឡាញនៅសប្តាហ៍ក្រោយនេះ ខណៈភាពតានតឹងរវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ នៅតែបន្ត។ នេះ បើយោងតាមសារព័ត៌មានជាច្រើន។
ក្រុមអ្នកវិភាគនិយាយថា ប្រធានាធិបតីចិន លោក Xi Jinping កំពុងដើរតាមគន្លងអតីតមេដឹកនាំចិន ម៉ៅ សេទុង និង លោក Deng Xiaoping តាមរយៈ«សេចក្ដីសម្រេចអំពីប្រវត្តិសាស្ត្រ»របស់លោក។
អ្នកស្រីអនុប្រធានាធិបតី Harris និងលោកប្រធានាធិបតី Macron កំពុងចូលរួមពិធីមួយនៅថ្ងៃព្រហស្បតិ៍ នៅទីក្រុងប៉ារីសដើម្បីរំឭកដល់ទិវាយុទ្ធសន្តិភាព។ ពិធីនៅ Arc de Triomphe នេះ អបអរកិច្ចព្រមព្រៀងឆ្នាំ ១៩១៨ រវាងកម្លាំងសម្ព័ន្ធមិត្ត និងអាល្លឺម៉ង់ ដើម្បីបញ្ចប់ការប្រយុទ្ធក្នុងសង្គ្រាមលោកលើកទី ១។
ស.រ.អ. និងចិន បានធ្វើឱ្យកិច្ចប្រជុំកំពូលអាកាសធាតុ (COP26) ភ្ញាក់ផ្អើល កាលពីថ្ងៃពុធ ដោយចេញសេចក្តីប្រកាសរួមដើម្បីបង្កើតយុទ្ធសាស្រ្តរយៈពេលយូរដើម្បីព្យាយាមកំណត់កំណើនកំដៅផែនដីក្រោម ២ អង្សារសេក្នុងទសវត្សរ៍ក្រោយ។ ការប្រកាសនេះធ្វើឡើងនៅម៉ោងចុងក្រោយនៃការចរចាកិច្ចព្រមព្រៀងបន្ថយកំណើនកំដៅផែនដី។
ប្រធានាធិបតីបារាំងលោក Emmanuel Macron មានគម្រោងជួបអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris នៅថ្ងៃពុធនេះ នៅវិមានប្រធានាធិបតីបារាំង Elysee Palace ហើយរបៀបវារៈ រួមមានការប្រែប្រួលអាកាសធាតុ សេដ្ឋកិច្ច សុខភាពសាកល និងសង្វាក់ផ្គត់ផ្គង់ជាដើម។
ធនាគារកណ្តាលសហរដ្ឋអាមេរិកបានព្រមានថា ផលប៉ះពាល់ដោយសារវិបត្តិបំណុលក្នុងវិស័យអចលនទ្រព្យនៅក្នុងប្រទេសចិន អាចជះឥទ្ធិពលទៅលើទីផ្សារហិរញ្ញវត្ថុពិភពលោក និងធ្វើឲ្យខូចខាតកំណើនសេដ្ឋកិច្ច រួមទាំងកំណើនសេដ្ឋកិច្ចសហរដ្ឋអាមេរិកផងដែរ។
រដ្ឋបាលលោកប្រធានាធិបតី Joe Biden កំពុងប្រឈមនឹងការអំពាវនាវឱ្យពិនិត្យឡើងវិញនូវទណ្ឌកម្មដែលប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងមនុស្សធម៌នៅក្នុងប្រទេសកូរ៉េខាងជើង ទោះបីជារបបលោក Kim Jong Un មិនព្រមចរចាជាមួយសហរដ្ឋអាមេរិក និងបិទព្រំដែនដ៏តឹងរ៉ឹងទាក់ទងនឹងជំងឺរាតត្បាតក៏ដោយ។
រដ្ឋបាលរបស់លោក Joe Biden កំពុងអះអាងថា ខ្លួនមានអំណាចផ្លូវច្បាប់កំណត់ថា ក្រុមហ៊ុនអាមេរិកធំៗ អាចបង្ខំឱ្យកម្មករចំនួន៨៤ លាននាក់ចាក់ថ្នាំបង្ការវីរុសកូរ៉ូណា ត្រឹមថ្ងៃទី ៤ ខែមករា បើមិនដូច្នេះទេ ពួកគេត្រូវពាក់ម៉ាស់នៅកន្លែងធ្វើការ និងត្រូវធ្វើតេស្តរាល់សប្តាហ៍។
សហរដ្ឋអាមេរិកថា ការព្យាយាមធ្វើឃាតនាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ជាការវាយប្រហារលើស្ថិរភាព និងអធិបតេយ្យភាពរបស់រដ្ឋអ៊ីរ៉ាក់» ហើយបានទទួលស្គាល់ថា លក្ខណៈនៃការវាយប្រហារនោះ ទំនងជាទាក់ទងនឹងក្រុមពាក់ព័ន្ធនឹងប្រទេសអ៊ីរ៉ង់។
អតីតប្រធានាធិបតីអាមេរិក លោក Obama បានប្រាប់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិនៅទីក្រុង Glasgow ប្រទេសស្កុតលែន កាលពីថ្ងៃចន្ទថា មេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលនេះ«មិនទាន់បានធ្វើការគ្រប់គ្រាន់ទេ»ដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។
លោកប្រធានាធិបតី Joe Biden មិនសំចៃពាក្យថ្កោលទោសការបោះឆ្នោតកាលពីថ្ងៃអាទិត្យក្នុងប្រទេសនីការ៉ាហ្គា ដោយលោកហៅថា ជា«ការបោកប្រាស់» បន្ទាប់ពីប្រធានាធិបតីដ៏យូរលង់របស់ប្រទេសនោះ បានចាប់គូប្រជែងដាក់គុក និងបានគាបសង្កត់យ៉ាងឃោរឃៅដើម្បីកាន់តំណែង៤អាណត្តិជាប់ៗគ្នា។
សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានលុបចោលការរឹតបន្តឹងលើអ្នកដំណើរបរទេសដែលបានចាក់វ៉ាក់សាំងកូវីដ១៩ គ្រប់ដូស។ នេះ ជាការលុបចោលការរឹតបន្តឹងលើកទី១ ចាប់តាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ ចាប់ផ្តើម។
ព័ត៌មានផ្សេងទៀត