រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងអំពាវនាវឱ្យរបបយោធាដែលកំពុងកាន់អំណាចនៅប្រទេសមីយ៉ាន់ម៉ាស្ដារមាគ៌ាប្រទេសនេះ«ឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ និងរួមបញ្ចូលគ្នា»។
ការស្ទង់មតិមួយបានលើកឡើងថា តួលេខអ្នកស្លាប់សរុបដោយសារជំងឺកូវីដ១៩នៅលើពិភពលោក ដែលត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយថា មានចំនួន៥លាននាក់រហូតមកដល់ពេលនេះ ទំនងជាវាយតម្លៃទាមជាងចំនួនពិតប្រាកដ។
រដ្ឋាភិបាលអេត្យូពីបានប្រកាសភាពអាសន្ន និងបានអំពាវនាវឱ្យអ្នកស្រុកការពារសង្កាត់របស់ពួកគេ បើពួកឧទ្ទាមចូលមកក្នុងរដ្ឋធានី។ ប្រធានតំបន់ Tigray បានស្តីបន្ទោសរដ្ឋាភិបាលអេត្យូពី និងសម្ព័ន្ធមិត្តចំពោះការឈឺចាប់នានា។
របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានព្រមានថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនដែលរីកចម្រើនយ៉ាងឆាប់រហ័ស កំពុងពង្រីកលឿនជាងការប៉ាន់ស្មានកាលពីឆ្នាំមុន ខណៈគោលដៅទំនើបកម្មយោធាចិនថ្មី អាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កាន់តែអាចធ្វើ«ប្រតិបត្តិការយោធាបន្ថែមទៀតនៅតៃវ៉ាន់»។
កាលពីថ្ងៃអង្គារ រដ្ឋបាល លោក Biden បានប្រកាសថា ខ្លួននឹងចូលរួមជាមួយភាគីផ្សេងទៀតក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយ ដើម្បីបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងស្ដារព្រៃឈើ ចំនួន ២០០ លានហិកតា និងស្តារប្រព័ន្ធអេកូឡូស៊ីនៅឆ្នាំ ២០៣០។
នៅប្រទេសសេណេហ្គាល់ ការនេសាទត្រីហួសកម្រិតបានបង្កជាវិបត្តិបរិស្ថានដ៏ធ្ងន់ធ្ងរមួយ ដែលកំពុងប៉ះពាល់ដល់សហគមន៍តូចៗនៃប្រជានេសាទ។
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃចន្ទ បានសន្យាគោលដៅជាច្រើនរបស់អាមេរិកដើម្បីទប់ស្កាត់ការឡើងកំដៅផែនដី ខណៈមេដឹកនាំមកពីប្រទេសជាង ១០០ បានជួបជុំគ្នានៅទីក្រុង Glasgow សម្រាប់សន្និសីទអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ ឬ COP26។
ចំនួនសរុប៥លាននៃអ្នកស្លាប់ដោយសារជំងឺរាតត្បាតកូវីដ១៩នេះ កើតមានឡើងតែក្នុងរយៈពេល៤ខែប៉ុណ្ណោះ ក្រោយការប្រកាសនៃអ្នកស្លាប់ដោយសារជំងឺនេះចំនួន៤លាននាក់ កាលពីខែមិថុនាកន្លងទៅ។
គេរំពឹងថា ផ្នែកដែលផ្តោតការយកចិត្តទុកដាក់រួមមានការសន្យាកំហិតការបំភាយឧស្ម័នធ្វើឱ្យផែនដីឡើងកំដៅ និងការផ្តល់មូលនិធិដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ទប់ទល់នឹងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ។
ឧត្តមសេនីយ៍កំពូលម្នាក់របស់សហរដ្ឋអាមេរិកបានព្រមានថា មិនយូរមិនឆាប់ផែនការរបស់ចិនដើម្បីជំនួសសហរដ្ឋអាមេរិកខាងឧត្តមភាពយោធា នឹងក្លាយជាការណ៍ពិត។ លោកបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននិងសម្ព័ន្ធមិត្ត ពន្លឿនកិច្ចខិតខំប្រឹងប្រែងទប់ទល់នឹងការប្រជែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង។
នៅពេលការរាតត្បាតរបស់វីរុសកូរ៉ូណា បន្តធ្វើឱ្យពិភពលោកមានអ្នកចាក់វ៉ាក់សាំងនិងអ្នកមិនចាក់វ៉ាក់សាំងនោះ មេដឹកនាំប្រទេសអ្នកមានបំផុតចំនួន២០ក្នុងពិភពលោក នឹងជួបប្រជុំគ្នានៅចុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិធីដោះស្រាយអំពីការបែងចែងដ៏ខ្លាំងនេះ។
Chin National Front officials and resistance fighters from the other groups told VOA large numbers of junta troops are now stationed in Hakha.
ប្រធានាធិបតីអាមេរិកលោក Joe Biden កាលពីថ្ងៃអង្គារ បានចាប់ផ្ដើមឡើងវិញនូវទំនាក់ទំនងយឺតយ៉ាវរបស់ប្រទេសលោកជាមួយអាស៊ាន ហើយបានប្រកាសផែនការផ្តល់ប្រាក់រហូតដល់ ១០២ លានដុល្លារ ដើម្បីពង្រីកភាពជាដៃគូយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិក។
ពេលវេលាដែលសម្ព័ន្ធភេរវកររដ្ឋអ៊ីស្លាមអាហ្វហ្គានីស្ថាននិងអាល់កៃដា អាចត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារសហរដ្ឋអាមេរិក និងលោកខាងលិច គឺកាន់តែឆាប់ជាងការរំពឹងទុកពីមុន បន្ទាប់ពីសហរដ្ឋអាមេរិក ដកខ្លួនចេញពីប្រទេសអាហ្វហ្គានីស្ថាន។
គណៈកម្មាធិការប្រឹក្សាឯករាជ្យរបស់ទីភ្នាក់ងារម្ហូបអាហារនិងឱសថ (FDA) សហរដ្ឋអាមេរិក បានអនុញ្ញាតការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ របស់ក្រុមហ៊ុន Pfizer-BioNTech ដល់កុមារអាយុពី ៥ឆ្នាំ ដល់ ១១ឆ្នាំ។
គណៈកម្មាធិការពិសេសមួយរបស់ព្រឹទ្ធសភាប្រេស៊ីល បានផ្តល់អនុសាសន៍ជាផ្លូវការថា ប្រធានាធិបតីប្រេស៊ីលលោក Jair Bolsonaro គួរប្រឈមការចោទប្រកាន់ព្រហ្មទណ្ឌទៅលើចំណាត់ការរបស់លោកអំពីការរាតត្បាតនៃកូវីដ១៩ ដែលបានសម្លាប់ពលរដ្ឋប្រេស៊ីលជាង៦សែននាក់ គឺច្រើនបំផុតទី២ នៅលើពិភពលោក បន្ទាប់ពីស.រ.អ។
កងយោធពល Tatmadaw (ថាម៉ាដ) របស់ប្រទេសមីយ៉ាន់ម៉ា បានវាយបង្ក្រាបកងជីវពលនៅក្នុងរដ្ឋ Chin ភាគខាងលិចប្រទេស ជាប់ព្រំដែនប្រទេសឥណ្ឌា និងបង់ក្លាដែស ជាពិសេសអ្នកកាន់គ្រិស្តសាសនា។ នេះបើតាមក្រុមកងកម្លាំងប្រដាប់អាវុធ មេដឹកសហគមន៍ និងសាសនា និងជនជាតិភាគតិច។
Four-year engagement plagued by controversy, tabloid gossip.
ក្រុមបាតុករស៊ូដង់ បានធ្វើបាតុកម្មរហូតដល់យប់ថ្ងៃចន្ទ បន្ទាប់ពីយោធាបានដណ្តើមអំណាចដែលទំនងជារដ្ឋប្រហារ។ កងកម្លាំងសន្តិសុខ បានបាញ់ប្រហារលើបាតុករកាលពីព្រឹកថ្ងៃចន្ទ ដោយបានសម្លាប់បាតុករយ៉ាងតិចបួននាក់។
ការសិក្សាមួយដោយវិទ្យាស្ថានសិក្សាគោលនយោបាយ Atlantic Council បានរកឃើញថា ក្រុមហ៊ុន Huawei បានផ្គត់ផ្គង់បណ្តាញអ៊ីនធឺណិត 3G ចំនួន ៣០ភាគរយ និង 4G ៧០ភាគរយ នៅទ្វីបអាហ្វ្រិក។
ព័ត៌មានផ្សេងទៀត