មុនជំនួបនោះ លោក Zelenskyy បានប្រើសារតាមវីដេអូថ្លែងជាភាសាអង់គ្លេសសុំឲ្យសមាជិកអង្គការអូតង់ផ្តល់ការគាំទ្រដែលមាន «ប្រសិទ្ធិភាព និងគ្មានកំណត់» រួមទាំងអាវុធដល់កងទ័ពអ៊ុយក្រែនផងដែរ។
រុស្ស៊ី បាននិយាយថា ការឈប់បាញ់គ្នានៅថ្ងៃពុធនេះ នឹងអនុញ្ញាតឲ្យមនុស្សចាកចេញពីទីក្រុងកៀវ Chernihiv, Sumy, Kharkiv និងទីក្រុងMariupol។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក លោក Lloyd Austin បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងរដ្ឋធានីវ៉ាសូវីកាលពីថ្ងៃសុក្រថា លោក និងលោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជូនដំណឹងដល់សភាអំពីបំណងនៃការលក់រថក្រោះនេះហើយ។
ទោះជាយ៉ាងណាក៏ដោយ លោក Biden នៅតែជឿថា អាចមានលទ្ធភាពស្វែងរកដំណោះស្រាយខាងការទូតដែលនឹងបន្ធូរបន្ថយការព្រួយបារម្ភរបស់រុស្ស៊ីអំពីកាំជ្រួចមីស៊ីលរបស់អង្គការអូតង់ និងសមយុទ្ធហ្វឹកហាត់ខាងយោធានៅក្នុងតំបន់អឺរ៉ុបខាងកើត។
យោធាសហរដ្ឋអាមេរិកនឹងមិនដាក់ទណ្ឌកម្មដល់បុគ្គលិកយោធាណាមួយដែលបានទាក់ទិននៅក្នុងការវាយប្រហារខុសគោលដៅរបស់យន្តហោះគ្មានមនុស្សបើកដ្រូននៅក្នុងរដ្ឋធានីកាប៊ុលនៃប្រទេសអាហ្វហ្គានីស្ថានដែលបានសម្លាប់ជនស៊ីវិល១០នាក់នោះទេ បន្ទាប់ពីលោករដ្ឋមន្ត្រីការពារប្រទេស Lloyd Austin បា
ឧទ្ធម្ភាគចក្ររបស់កងនាវាអ៊ីរ៉ង់ បានហោះចម្ងាយ ២៣ ម៉ែត្រប៉ុណ្ណោះពីនាវារបស់សហរដ្ឋអាមេរិកសម្រាប់វាយប្រហារទាំងក្នុងទឹក និងលើគោក ខណៈនាវានោះ បានធ្វើដំណើរនៅក្នុងសមុទ្រអូម៉ង់កាលពីសប្តាហ៍មុន។ នេះ បើតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក។
របាយការណ៍របស់ក្រសួងការពារជាតិសហរដ្ឋអាមេរិកបានព្រមានថា ឃ្លាំងអាវុធនុយក្លេអ៊ែររបស់ចិនដែលរីកចម្រើនយ៉ាងឆាប់រហ័ស កំពុងពង្រីកលឿនជាងការប៉ាន់ស្មានកាលពីឆ្នាំមុន ខណៈគោលដៅទំនើបកម្មយោធាចិនថ្មី អាចធ្វើឱ្យរដ្ឋាភិបាលក្រុងប៉េកាំង កាន់តែអាចធ្វើ«ប្រតិបត្តិការយោធាបន្ថែមទៀតនៅតៃវ៉ាន់»។
មន្រ្តីមន្ទីរបញ្ចកោណបានសង្កត់ធ្ងន់ថា យោធាមានបំណងដឹកជម្លៀសមនុស្សរៀងរាល់ម៉ោងចាប់ផ្តើមនៅថ្ងៃពុធដែលអាចមានលទ្ធភាពជម្លៀសមនុស្សពី៥.០០០ទៅ៩.០០០នាក់ពីអាហ្វហ្គានីស្ថានក្នុងមួយថ្ងៃ។
មន្រ្តីអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់វីអូអេថា អាចមានមនុស្សផ្សេងទៀតលើសពីម្នាក់តោងកង់យន្តហោះ C-17 មុនយន្តហោះហោះឡើងកាលពីថ្ងៃច័ន្ទ។
លោកស្រី Harris នឹងពិភាក្សាជាមួយរដ្ឋាភិបាលវៀតណាមអំពីបញ្ហាមួយចំនួនដែលមានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ ដែលរួមមានសន្តិសុខតំបន់ការឆ្លើយតបរបស់ពិភពលោកចំពោះការរាតត្បាតជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតុ និងកិច្ចប្រឹងប្រែងរួមរវាងសហរដ្ឋអាមេរិកនិងប្រទេសវៀតណាម។
លោក Kirby បានបញ្ជាក់ថា យោធាអាមេរិកមិនប្រាប់សម្ព័ន្ធមិត្តអាហ្វហ្គានីស្ថានអំពីពេលវេលាជាក់លាក់នៃការដកចេញនេះទាំងស្រុងទេ ដោយលោកលើកឡើងពីហេតុផល«សន្តិសុខប្រតិបត្តិការ» ក៏ប៉ុន្តែបាននិយាយថា ការចាកចេញនេះ«មិនបានធ្វើជាការសម្ងាត់នោះទេ»។
នៅក្នុងកិច្ចសម្ភាសន៍ជាមួយ VOA លោកឧត្តមសេនីយ៍ Frank McKenzie អគ្គបញ្ជាការនៃបញ្ជាការដ្ឋានកណ្តាលនៃកងទ័ពអាមេរិកបាននិយាយថា ប្រព័ន្ធផ្កាយរណប Kanopus-V របស់រុស្ស៊ីមិនមានប្រសិទ្ធភាពកំណត់គោលដៅឡើយ។
សហរដ្ឋអាមេរិកមិនមានគម្រោងជួយដល់កងកម្លាំងអាហ្វហ្គានីស្ថានដោយការវាយប្រហារតាមអាកាសទៀតទេ ក្រោយខ្លួនដកកងទ័ពទាំងស្រុងចេញពីប្រទេសនេះ។
មន្ត្រីការពារជាតិម្នាក់បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថាកិច្ចខិតខំប្រឹងប្រែងនេះមិនមែនជា«យុទ្ធសាស្ត្រថ្មីឬការផ្លាស់ប្តូរទិសដៅដែលរដ្ឋបាលលោកBidenបានធ្វើមកដល់សព្វថ្ងៃនេះទេ»។
កាលពីខែមុនលោក Mark Milley ឧត្តមសេនីយកងទ័ពដែលជាប្រធានអគ្គសេនាធិការចម្រុះ គ្រាន់តែប្រាប់អ្នកសារព័ត៌មានថា ចេតនារបស់យោធា គឺចង់រក្សាស្ថានទូតអាមេរិកនៅអាហ្វហ្គានីស្ថានឱ្យនៅបើក និង«បន្តគាំទ្ររដ្ឋាភិបាលអាហ្វហ្គានីស្ថានកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានតាមរយៈជំនួយហិរញ្ញវត្ថុនិងលុយ»។
លោក Lloyd Austin ឧត្តមសេនីយ៍ផ្កាយបួនចូលនិវត្តន៍នឹងក្លាយជាជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកទីមួយដែលជាមេដឹកនាំស៊ីវិលនៃកងយោធាស.រ.អា.។
យោធាសហរដ្ឋអាមេរិក បានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក B-52H ចំនួន២គ្រឿង ពីសហរដ្ឋអាមេរិកទៅមជ្ឈិមបូព៌ា កាលពីថ្ងៃព្រហស្បតិ៍ដែលជាផ្នែកមួយនៃកិច្ចប្រឹងប្រែងដែលកំពុងបន្តដើម្បីរារាំងមិនឲ្យអ៊ីរ៉ង់វាយប្រហារ ដែលអាចកើតមានចំពេលតំបន់នេះ មានហានិភ័យច្រើនឡើង។
លោក Miller បានសរសេរនៅក្នុងលិខិតមួយច្បាប់ចុះថ្ងៃសុក្រទី១៣វិច្ឆិកាថា៖«សង្គ្រាមនេះមិនទាន់ចប់ទេ។ យើងជិតយកជ័យជំនះលើពួក al-Qaida និងបណ្តាញរបស់ក្រុមនេះហើយ តែយើងត្រូវតែចៀសវាងកំហុសខាងយុទ្ធសាស្ត្ររបស់យើងកាលពីអតីតកាល ដោយមិនធ្វើការប្រយុទ្ធរហូតដល់ចប់»។
ព័ត៌មានផ្សេងទៀត