ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការពារ​ជាតិ​អាមេរិក​ថា ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​កើនឡើង​រហ័ស​ជាង​ការរំពឹងទុក


រូបឯកសារ៖ អ្នក​មើល​គ្រវី​ទង់ជាតិ​ចិន ខណៈ​រថយន្ត​យោធា​ដឹក​កាំជ្រួច​មីស៊ីល​ផ្លោង DF-41 ក្នុង​ពេល​ដង្ហែក្បួន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ អ្នក​មើល​គ្រវី​ទង់ជាតិ​ចិន ខណៈ​រថយន្ត​យោធា​ដឹក​កាំជ្រួច​មីស៊ីល​ផ្លោង DF-41 ក្នុង​ពេល​ដង្ហែក្បួន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩។

របាយ​ការណ៍​របស់​ក្រសួងការពារជាតិ​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ថា ឃ្លាំងអាវុធ​នុយក្លេអ៊ែរ​របស់ចិន​ដែល​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​ កំពុង​ពង្រីក​លឿន​ជាងការ​ប៉ាន់​ស្មាន​កាលពី​ឆ្នាំ​មុន​ ខណៈគោល​ដៅ​ទំនើប​កម្ម​យោធាចិន​ថ្មី អាច​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង ​កាន់​តែ​អាច​ធ្វើ​«ប្រតិបត្តិការ​យោធា​បន្ថែម​ទៀត​នៅ​តៃវ៉ាន់»។

ការ​បង្កើន​ល្បឿន​នុយក្លេអ៊ែរ​របស់ចិន​ អាច​ធ្វើឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​អាច​មាន​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដល់ទៅ​៧០០គ្រាប់ នៅ​ឆ្នាំ ២០២៧ នៃ​គោលដៅ​ធ្វើ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យ៉ាងហោច​ណាស់ ​១០០០​ គ្រាប់​ត្រឹម​ឆ្នាំ ២០៣០។​ នេះ ​បើ​យោងតាម​របាយ​ការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ការពារជាតិ​សហ​រដ្ឋ​អាមេរិក​ អំពី​«អំណាចយោធាចិន»​ប្រាប់​សភា​ដែលចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ។​

ល្បឿន​យោធាចិន​លឿនជាង​ការ​ប៉ាន់​ប្រមាណ​នៅក្នុង​របាយ​ការណ៍​ឆ្នាំ ២០២០របស់​ក្រសួង​ការពារជាតិ​ ដែល​បាន​និយាយ​ថា ​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​ចិន​មាន​ជាង ២០០​ ហើយគេ​រំពឹង​ថា​ នឹង​កើន​ឡើង​ទ្វេដង​នៅ​ចុង​ទសវត្សរ៍​នេះ។​

អាវុធ​នុយក្លេអ៊ែរ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​មាន​ក្បាល​គ្រាប់​សកម្ម​ប្រហែល​ ៣៨០០​នឹង​នៅតែ​ធ្វើ​អាច​ទប់ស្កាត់​ឃ្លាំង​អាវុធ​របស់​ចិន។ របាយ​ការណ៍​របស់​ក្រសួង​ការពារជាតិ​ គឺ​ផ្អែក​លើ​ព័ត៌មាន​អំពី​សមត្ថភាព​យោធាចិន​ដែល​ត្រូវ​បាន​ចងក្រង​រហូត​ដល់​ខែ​ធ្នូ​ឆ្នាំ​២០២០។ ​របាយការណ៍នេះ​ មិន​រាប់​បញ្ចូល​ព័ត៌មាន​អំពី​ការ​សាកល្បង​អាវុ​របស់​ចិន​លឿន​ជាងសំឡេងកាល​ពី​រដូវ​ក្តៅដែល​មន្ត្រី​យោធា​កំពូល​របស់​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថ្មីៗ​នេះ​ថា ​«ធ្វើឱ្យ​យើង​ទាំង​អស់​គ្នាចាប់​អារម្មណ៍»។​

ទន្ទឹមនឹង​នេះ ​របាយ​ការណ៍​នេះ ​បាន​និយាយ​ថា​ ប្រទេស​ចិន​ បាន​បន្ថែម​ចំណុច​សំខាន់​ថ្មី​មួយ​សម្រាប់​ទំនើបកម្ម​នៅ​ឆ្នាំ ​២០២៧​ ដើម្បី​ពន្លឿន​ការ​បញ្ចូលគ្នា​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​របស់​ខ្លួន៕

លោក Jeff Seldin នៃវីអូអេ រួមចំណែកនៅក្នុងសេចក្តីរាយការណ៍នេះ។

វីដេអូថ្មីៗបំផុត

XS
SM
MD
LG