មន្ត្រីម្នាក់របស់សហរដ្ឋអាមេរិកបាននិយាយថា ពួកមន្ត្រីសេតវិមានមាន លោក Brett McGurk និងលោក Amos Hochstein នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល ដើម្បីចរចាបញ្ហានានា«រួមទាំងតំបន់ហ្កាហ្សា ប្រទេសលីបង់ ចំណាប់ខ្មាំង អ៊ីរ៉ង់និងបញ្ហាធំៗទៀតរបស់តំបន់»។
លោក Bezos នៅក្នុងទំព័របញ្ចេញមតិកាលពីថ្ងៃចន្ទបាននិយាយថា«មនុស្សជាច្រើនជឿថាបណ្តាញព័ត៌មានមានការលម្អៀង» ហើយកាសែត Washington Post និងកាសែតផ្សេងទៀតចាំបាច់បង្កើនជំនឿទុកចិត្តរបស់ខ្លួនវិញ។
ការកើនឡើងពិន្ទុគាំទ្ររបស់បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សសាធារណរដ្ឋរូបនេះនៅក្នុងការស្ទង់មតិថ្មីៗនេះបានធ្វើឲ្យរលុបបាត់ការមានប្រៀបរបស់គូបដិបក្សរបស់លោកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បាននិយាយថា៖ «យោងតាមដំណោះស្រាយដែលព្រមព្រៀងគ្នាកាលពីពេលថ្មីៗនេះរវាងឥណ្ឌានិងចិន ...កងទ័ពជួរមុខនៃប្រទេសទាំងពីរកំពុងអនុវត្តការងារដែលពាក់ព័ន្ធ ដោយដំណើរការទៅមុខដោយរលូនមកដល់ពេលនេះ»។
ក្រសួងការពារជាតិតៃវ៉ាន់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធទាំងនោះគឺជាផ្នែកមួយនៃការហ្វឹកហ្វឺនរបស់ចិនជាប្រចាំ ហើយខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់។
សម្ទុះនៃការគាំទ្រប្រហាក់ប្រហែលគ្នានេះនៅបន្តមានក្នុងពេលតែពីរសប្តាហ៍ទៀតប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់នៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។
ការប្រកាសនេះបានធ្វើឡើងក្នុងពេលតែពីរសប្ដាហ៍ប៉ុណ្ណោះមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកចូលមកដល់ ដែលការបោះឆ្នោតនេះបង្កឱ្យមានភាពស្រពិចស្រពិលអំពីការគាំទ្ររបស់បស្ចិមប្រទេសចំពោះអ៊ុយក្រែននៅពេលអនាគត។
អ្នកនាំពាក្យសេតវិមានលោក John Kirby បាននិយាយថា មេដឹកនាំក្រុមហាម៉ាស់លោក Yahya Sinwar គឺជាឧបសគ្គចម្បងចំពោះការសម្រេចបាននូវបទឈប់បាញ់សម្រាប់សង្គ្រាមនៅក្នុងតំបន់ហ្កាហ្សា ហើយការដែលកងកម្លាំងអ៊ីស្រាអែលសម្លាប់មេដឹកនាំនេះបានបង្កើតនូវ «ចំណុចរបត់»
ក្រសួងការពារជាតិចិនបាននិយាយបន្ទាប់ពីជំនួបនោះថាភាគីទាំង២សង្ឃឹមនឹងធ្វើឱ្យចំណងទាក់ទងកាន់តែស៊ីជម្រៅហើយនឹងពង្រីកចំណងទាក់ទងយោធានិងរក្សាការផ្លាស់ប្តូរកម្រិតខ្ពស់។
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកនិងប្រទេសកូរ៉េខាងត្បូងបានបង្កើនទំនាក់ទំនងទ្វេភាគីរបស់ខ្លួនដល់ភាពជាដៃគូយុទ្ធសាស្ត្រ។ លោកថ្លែងដូច្នេះនៅពេលលោកជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol។
កងទ័ពនៃប្រទេសហ្វីលីពីន សហរដ្ឋអាមេរិក និងប្រទេស ៤ ទៀត បានចាប់ផ្តើមសមយុទ្ធកងទ័ពជើងទឹករួមគ្នាកាលពីថ្ងៃចន្ទនៅឯសមុទ្រនៃកោះ Luzon នៅភាគខាងជើងហ្វីលីពីនទល់មុខនឹងកោះតៃវ៉ាន់ដើម្បីបង្ហាញកម្លាំងជើងទឹក ចំពេលមានភាពតានតឹងកើនឡើងជាមួយចិន។
អតីតប្រធានាធិបតីអាមេរិកលោក Barack Obama នឹងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតឱ្យបេក្ខជនប្រធានាធិបតីខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris នៅក្នុងពេលមួយខែចុងក្រោយនេះរហូតដល់ពេលបោះឆ្នោតនៅថ្ងៃទី ៥ ខែវិច្ឆិកាខាងមុខ។
បេក្ខជនអនុប្រធានាធិបតីអាមេរិកលោក Tim Walz ខាងបក្សប្រជាធិបតេយ្យនិងលោក JD Vance ខាងបក្សសាធារណរដ្ឋនឹងជជែកដេញដោលគ្នានៅថ្ងៃអង្គារនេះវេលាម៉ោង ៩ យប់នៅក្នុងទីក្រុង New York។
លោក Trump បានសរសើរលោក Zelenskyy ប៉ុន្តែបានបញ្ជាក់ថា លោកក៏មានទំនាក់ទំនងដ៏រឹងមាំជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ផងដែរ។
នៅទូទាំងរដ្ឋទាំង ៧ អ្នកស្រី Harris នាំមុខ ៣ ពិន្ទុភាគរយក្នុងចំណោមអ្នកដែលទំនងជាចេញទៅបោះឆ្នោត។ នេះជាការកើនឡើង ២ ពិន្ទុភាគរយខ្ពស់ជាងកាលពីខែមុន។
លោក Netanyahu និយាយដូច្នេះ នៅពេលដែលអ៊ីស្រាអែលបន្តវាយប្រហារលើគោលដៅក្រុមហេសបូឡា (Hezbollah) ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់នៅប៉ែកខាងត្បូងនៃប្រទេសលីបង់ ចំពេលដែលមានការភ័យខ្លាចថាការវាយប្រហារនេះនឹងបង្កទៅជាសង្គ្រាមទូទាំងតំបន់មជ្ឈិមបូព៌ា។
នៅក្នុងខែកញ្ញានេះ ប្រទេសចិនបានដាក់បង្ហាញសមត្ថភាពរុករកអវកាសរបស់ខ្លួន ដោយបាញ់បង្ហោះផ្កាយរណបសាកល្បងដែលអាចប្រើឡើងវិញបាននិងអាចត្រឡប់មកវិញបានជាលើកដំបូងរបស់ខ្លួន បញ្ចេញផែនការរុករកព្រះច័ន្ទ និងសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តក្នុងរុករកអវកាសជ្រៅ។
បទប្បញ្ញត្តិដែលគ្រោងឡើងនេះក៏នឹងបង្ខំក្រុមហ៊ុនផលិតរថយន្តរបស់អាមេរិកនិងក្រុមហ៊ុនផលិតរថយន្តធំៗរបស់ប្រទេសផ្សេងទៀតឱ្យដកចេញនូវសុសវែរនិងហាដវែរសំខាន់ៗរបស់ចិនចេញពីរថយន្តទាំងអស់នៅក្នុងសហរដ្ឋអាមេរិកក្នុងពេលប៉ុន្មានឆ្នាំខាងមុខនេះផងដែរ។
ក្រសួងការបរទេសអ៊ុយក្រែននិយាយកាលពីខែមុនថាអ៊ុយក្រែន«មិនដែលហើយនឹងមិនចាត់វិធានការអមិត្រណាមួយប្រឆាំងប្រជាជនបេឡារុសទេ»។
អ្នកស្រី Paetongtarn អាយុ ៣៨ ឆ្នាំ ដែលជាមេដឹកនាំគណបក្សភឿថៃ (Pheu Thai) ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសរើសកាលពីខែមុនឱ្យក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងជាងគេរបស់ប្រទេសថៃ
ព័ត៌មានផ្សេងទៀត