ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​បើក​ការ​ស៊ើបអង្កេត​លើ​ក្រុមហ៊ុនNvidia ​ ដែល​បង្កើន​ភាព​តានតឹង​លើ​បន្ទះ​ឈីប​អាមេរិក


រូបថតឯកសារ៖ ស្មាតហ្វូនដែលមានស្លាកសញ្ញា NVIDIA ត្រូវបានដាក់នៅលើ motherboard កុំព្យូទ័រក្នុងរូបភាពនេះថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។
រូបថតឯកសារ៖ ស្មាតហ្វូនដែលមានស្លាកសញ្ញា NVIDIA ត្រូវបានដាក់នៅលើ motherboard កុំព្យូទ័រក្នុងរូបភាពនេះថតនៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣។

ចិន​បាន​ថ្លែង​កាលពី​ថ្ងៃ​ចន្ទ​ថា ខ្លួន​បាន​បើក​ការ​ស៊ើប​អង្កេត​លើ​ក្រុមហ៊ុន Nvidia ដោយ​សង្ស័យ​ពី​ការ​បំពាន​លើ​ច្បាប់​របស់​ចិន​ដែល​ប្រឆាំង​ការ​ពាណិជ្ជកម្ម​ផ្តាច់មុខ ដែល​ជា​ការ​ស៊ើប​អង្កេត​មួយ​ត្រូវ​បាន​គេ​មើល​ឃើញ​យ៉ាង​ទូលំទូលាយ​ថា​ជា​ការ​សងសឹង​ប្រឆាំង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​បន្ទះ​ឈីប​ចិន។​

សេចក្តី​ថ្លែងការណ៍​ពី​រដ្ឋបាល​រដ្ឋ​សម្រាប់​បទ​ប្បញ្ញត្តិ​ទីផ្សារ​ដែល​ប្រកាស​ពី​ការ​ស៊ើប​អង្កេត​នេះ​មិន​បាន​ប្រាប់​លម្អិត​ថា​តើ​ក្រុមហ៊ុន​អាមេរិក​ ដែល​ត្រូវ​បាន​គេ​ស្គាល់​តាម​រយៈ​បញ្ញា​សប្បនិម្មិត​និង​បន្ទះ​ឈីប​ហ្គេម ដែល​ប្រហែល​បាន​បំពាន​ច្បាប់​ប្រឆាំង​ពាណិជ្ជកម្ម​ផ្តាច់មុខ​របស់​ចិន។

ស្ថាប័ន​នេះ​បាន​លើក​ឡើង​ថា ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​អាមេរិក​ក៏​ត្រូវ​បាន​សង្ស័យ​ថា​បាន​បំពាន​លើ​ការ​ប្តេជ្ញា​ដែល​ក្រុមហ៊ុន​នេះ​បាន​លើកឡើង​ក្នុង​អំឡុង​ពេល​ទិញ​យក​ក្រុមហ៊ុន​ច្នៃ​ឈីប​របស់​អ៊ីស្រាអែល Mellanox ក្រោម​លក្ខខណ្ឌ​ចែង​ក្នុង​បទប្បញ្ញត្តិ​ឆ្នាំ​២០២០ ដែល​អនុញ្ញាត​ប៉ុន្តែ​ជាប់​លក្ខខណ្ឌ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG