ធនាគារកណ្តាលសហរដ្ឋអាមេរិកបានកាត់អត្រាការប្រាក់កាលពីថ្ងៃពុធហើយបានផ្តល់សញ្ញាថាខ្លួននឹងពន្យឺតជំហាននៃការកាត់បន្ថយនេះ ដោយសារតែអត្រាគ្មានការងារធ្វើនៅនឹងនិងមានភាពប្រសើឡើងតិចតួចកាលពីពេលថ្មីៗនេះនៅក្នុងផ្នែកអតិផរណា។
គណៈកម្មាធិការទីផ្សារសេរីសហព័ន្ធដែលកំណត់អត្រាការប្រាក់របស់ធនាគារអាមេរិកបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «សកម្មភាពសេដ្ឋកិច្ចបានបន្តពង្រីកក្នុងជំហានដ៏រឹងមាំមួយ»ដោយអត្រាគ្មានការងារធ្វើ«នៅទាប»និងអតិផរណា«ស្ថិតនៅកម្រិតខ្ពស់»។
ធនាគាររិកកណ្តាលសហរដ្ឋអាមេរិកឥឡូវនេះព្យាករណ៍ថាពួកគេនឹងកាត់បន្ថយអត្រាការប្រាក់កន្លះភាគរយនៅចុងឆ្នាំ២០២៥។
នេះជាចំនួនតិចជាងពាក់កណ្តាលភាគរយនៅក្នុងគោលនយោបាយបន្ធូបន្ថយនៅឆ្នាំក្រោយ គឺតិចជាងអ្វីដែលពួកមន្ត្រីបានរំពឹងតាំងពីខែកញ្ញា ដោយការព្យាករណ៍អតិផរណារបស់ធនាគារសហព័ន្ធសម្រាប់ឆ្នាំទី១នៃរដ្ឋបាលថ្មីរបស់លោក Trumpបានឡើងពី២,១ ភាគរយទៅ២,៥ភាគរយ ដែលខ្ពស់ជាងការកំណត់របស់ធនាគារកណ្តាលថាមានចំនួន២ ភាគរយ៕
វេទិកាបញ្ចេញមតិ