ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា វាជាឆាប់ពេកហើយដែលខ្លួនមិនទាន់អាចនិយាយឲ្យច្បាស់អំពីសំណើរបស់លោកប្រធានាធិបតី Joe Bidenក្នុងការជួបលោកប្រធានាធិបតី Putin ទេហើយវិមានក្រឹមឡាំងបានប្រាប់ទីក្រុងវ៉ាស៊ីនតោនថា មិនត្រូវដាក់ទណ្ឌកម្មថ្មីណាទៅលើទីក្រុងមូស្គូទេ។
ប្រទេសហ្វីលីពីន បានបញ្ជាក់កាលពីថ្ងៃអង្គារម្សិលមិញថា ខ្លួនបានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅហ្វីលីពីនដើម្បីប្រាប់ពីការ«មិនសប្បាយចិត្តរបស់ខ្លួន» ជុំវិញការបន្តវត្តមានរបស់នាវាចិននៅក្នុងតំបន់ជម្លោះថ្មប៉ប្រះទឹកនៃសមុទ្រចិនខាងត្បូង។
ក្រុមប្រឆាំងនឹងការដឹកនាំរបស់យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ាបានលុបចោលពិធីប្រារព្ធបុណ្យចូលឆ្នាំថ្មីតាមប្រពៃណីនៅថ្ងៃអង្គារនេះ ហើយជំនួសមកវិញ បានបង្ហាញកំហឹងរបស់ខ្លួនចំពោះការធ្វើរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈរបស់យោធា តាមរយៈការបង្ហាញការប្រឆាំងដោយស្ងៀមស្ងាត់។
បុរសដែលត្រូវប៉ូលិសសម្លាប់ត្រូវបានសាច់ញាតិ និងលោក Tim Walz អភិបាលរដ្ឋ Minnesota បញ្ជាក់អត្តសញ្ញាណថាឈ្មោះ Daunte Wright អាយុ២០ឆ្នាំ។ លោក Walz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកកំពុងឃ្លាំមើលភាពវឹកវរនេះ។
ប្រទេសអ៊ីរ៉ង់ បានបន្ទោសប្រទេសអ៊ីស្រាអែល ដែលជាគូសត្រូវចម្បងរបស់ខ្លួននៅក្នុងតំបន់ ទាក់ទិននឹងឧបទ្ទវហេតុដាច់ចរន្តអគ្គិសនីកាលពីថ្ងៃអាទិត្យនៅឯរោងចក្រនុយក្លេអ៊ែរ Natanz និងបានសន្យាថា នឹងសងសឹក។
វិបសាយ VICE បានដករូបជនរងគ្រោះគុកទួលស្លែងចេញកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីរងការថ្កោលទោសថា បានយករូបរបស់ជនរងគ្រោះទាំងនោះទៅបន្ថែមពណ៌ថ្មីនិងកាត់តបន្ថែមស្នាមញញឹម និងបានផ្សព្វផ្សាយជាសាធារណៈ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ប្រទេសអ៊ីរ៉ង់និងប្រទេសមហាអំណាចពិភពលោកមួយចំនួន បានជួបពិភាក្សាគ្នានៅក្នុងកិច្ចប្រជុំមួយដែលពួកគេហៅថាជាការចរចា «ប្រកបដោយផ្លែផ្កា» កាលពីថ្ងៃអង្គារម្សិលមិញ និងបានឯកភាពគ្នាបង្កើតក្រុមការងារដើម្បីពិភាក្សាអំពីការស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ឡើងវិញ។
ប្រទេសអ៊ីរ៉ង់និងសហរដ្ឋអាមេរិក នឹងធ្វើការចរចាដោយប្រយោលនៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស នៅថ្ងៃអង្គារនេះ អំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
នៅថ្ងៃចន្ទនេះ ប្រទេសព្រុយណេដែលជាប្រធានអាស៊ាន បានគាំទ្រជំនួបរបស់មេដឹកនាំនៅក្នុងតំបន់ដើម្បីពិភាក្សាអំពីស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា និងបានបញ្ជាក់ថា ខ្លួនបានស្នើឲ្យក្រុមមន្ត្រីត្រៀមរៀបចំកិច្ចប្រជុំមួយនៅក្នុងរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។
បេក្ខជនចៅក្រមដែលត្រូវបានលោកប្រធានាធិបតីតែងតាំងទាំង១១រូបនេះដែលក្នុងនោះ៩រូបជាស្ត្រី នឹងត្រូវទទួលការយល់ព្រមជាមុនសិនពីព្រឹទ្ធសភាអាមេរិកមុនពេលក្លាយជាចៅក្រម។
នៅពេលការរាតត្បាតនៃជំងឺកូវីដ១៩កើនឡើង និងមានមនុស្សស្លាប់ដោយសារជំងឺនេះ ប្រទេសកម្ពុជាបានចាប់ផ្តើមប្រើវិធីតាមបែបប្រពៃណីក្រើនរំឭកអំពីគ្រោះថ្នាក់នេះដោយទូងស្គរនិងគងតាមវត្តអារាមតាមបញ្ជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
មកទល់នឹងពេលនេះ មានជនស៊ីវិលចំនួនជាង ៤៤០ នាក់ហើយដែលត្រូវបានរាយការណ៍ថាត្រូវបានសម្លាប់ ចាប់តាំងពីមានរដ្ឋប្រហារយោធាមក។
ការវាយប្រហារនេះបានធ្វើឡើង ស្របពេលដែលមានការភ័យខ្លាចកើនឡើងថាអាចមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសមីយ៉ាន់ម៉ា តាំងពីពេលដែលយោធាបានធ្វើរដ្ឋប្រហារកាលពីខែមុនមក។
ក្រុមបាតុករប្រឆាំងរបបយោធាមីយ៉ាន់ម៉ា បានប្រមូលផ្តុំគ្នាថែមទៀតនៅថ្ងៃសុក្រនេះ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យោធាបានបាញ់សម្លាប់មនុស្ស៩នាក់ មួយថ្ងៃមុន ហើយធនាគារពិភពលោក បានព្រមានថា សេដ្ឋកិច្ចប្រទេសនេះ អាចធ្លាក់ចុះ១០% នៅឆ្នាំនេះ ដោយសារភាពវឹកវរតាំងពីមានរដ្ឋប្រហារកាលពីខែមុន។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានសន្យាការពារអធិបតេយ្យភាពដែនសមុទ្ររបស់ប្រទេសហ្វីលីពីន នៅក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតចិន។ នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យរបស់លោកនៅថ្ងៃព្រហស្បត៍នេះ។
សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មន្រ្តីនានារួមជាមួយសមាជិកសភាមួយចំនួននឹងធ្វើដំណើរទៅមជ្ឈមណ្ឌលតាំងទីលំនៅថ្មីរបស់ជនភៀសខ្លួននៅក្រុង Carrizo Springs រដ្ឋTexas។
មន្រ្តីបង់ក្លាដែសកំពុងស៊ើបអង្កេតមូលហេតុនៃការឆាបឆេះនេះ ហើយមន្ត្រីជួយសង្គ្រោះ និងក្រុមគ្រួសារជនរងគ្រោះបានដើររើកម្ទេចកំទីដើម្បីរកជនរងគ្រោះបន្ថែមទៀត។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken នៅថ្ងៃអង្គារនេះ បានសន្យាស្ថាបនានិងស្រោចស្រង់ឡើងវិញនូវសម្ព័ន្ធភាពផ្នែកយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ឬអូតង់ និងចែករំលែកនូវផែនការរបស់សហរដ្ឋអាមេរិកអំពីលទ្ធភាពនៃការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថាន។
សកម្មជនប្រជាធិបតេយ្យហុងកុងចំនួន ៨ នាក់ដែលបានជាប់ពន្ធនាគារនៅក្នុងប្រទេសចិនកាលពីឆ្នាំមុនបន្ទាប់ពីត្រូវបានចាប់ខ្លួននៅឯសមុទ្រនោះ បានមកដល់ទីក្រុងហុងកុងវិញហើយ ហើយត្រូវបានឃុំខ្លួនភ្លាមៗ។
ក្នុងអត្ថាធិប្បាយស្តីពីការបង្ក្រាបដ៏ខ្លាំងក្លាលើបាតុកម្មប្រឆាំងរដ្ឋប្រហារ លោក Jokowi បាននិយាយថា លោកនឹងហៅទូរស័ព្ទភ្លាមៗទៅកាន់ស្តេច Sultan Hassanal Bolkiah នៃប្រទេសប៊្រុយណេ ដែលជាប្រធានរបស់អាស៊ាននៅពេលបច្ចុប្បន្ននេះ និងជំរុញឱ្យព្រះអង្គ កោះប្រជុំជាបន្ទាន់។
ព័ត៌មានផ្សេងទៀត