ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កំណែទម្រង់​ពន្ធ​ជា​របៀប​វារៈ​លើគេ​នៅ​ពេល​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​នៃក្រុម​ប្រទេស​ G-20 ជួបគ្នា​ក្នុង​ទីក្រុង Venice ប្រទេស​អ៊ីតាលី


ទាហាន​អ៊ីតាលី ដើរល្បាត​នៅ​ទីលាន St.Mark ក្នុង​អំឡុងកិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​នៃ​ក្រុម​ប្រទេស​ G-20 នៅ​ទីក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១។
ទាហាន​អ៊ីតាលី ដើរល្បាត​នៅ​ទីលាន St.Mark ក្នុង​អំឡុងកិច្ច​ប្រជុំ​របស់​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​​នៃ​ក្រុម​ប្រទេស​ G-20 នៅ​ទីក្រុង Venice ប្រទេស​អ៊ីតាលី កាលពី​ថ្ងៃព្រហស្បតិ៍ ទី៨ ខែកក្កដា ឆ្នាំ២០២១។

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​និង​ប្រធាន​ធនាគារ​កណ្តាល​នៃ​ប្រទេស​អ្នក​មាន​ចំនួន​២០​ នឹង​ជួប​គ្នា​ដោយ​ផ្ទាល់​ជា​លើក​ទី១​នៅ​ថ្ងៃ​សុក្រ​ចាប់​តាំង​ពី​មាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ១៩​នៅឯ​ការជួប​ប្រជុំ​នៅ​ទីក្រុង ​Venice ប្រទេស​អ៊ីតាលី​ ជា​ទីកន្លែង​ដែល​ការ​ធ្វើ​កំណែ​ទម្រង់​ពន្ធសាជីវកម្ម​ នឹង​ស្ថិត​នៅ​លើ​គេ​នៅ​ក្នុង​របៀប​វារៈ។

ក្រុម​ប្រទេស ​G-20 ​រំពឹង​ថា ​នឹង​ផ្តល់​ការយល់​ព្រម​ខាង​ផ្នែក​នយោបាយ​ដល់​ផែនការ​សម្រាប់​ច្បាប់​ថ្មី​ថា​ តើ​នឹង​ត្រូវ​យកពន្ធ​ពី​ក្រុមហ៊ុន​ចំនួន​ប៉ុន្មាន​នៅ​ប្រទេស​ណា​ហើយ​ដែល​មាន​ការគាំទ្រ​កាលពី​សប្តាហ៍​មុន​ដោយ​ប្រទេស​ចំនួន​១៣០​នៅ​ឯ​អង្គការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍ ​ឬ ​OECD ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​ប៉ារីស។​

កិច្ចព្រម​ព្រៀង​នោះ​ គ្រោង​នឹង​យកពន្ធ​ប្រាក់​ចំណូល​សាជីវកម្ម​អប្បបរមា​យ៉ាង​តិច​ណាស់​១៥​ភាគរយ​ ដែល​អង្គការ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​អភិវឌ្ឍន៍​ប៉ាន់ស្មាន​ថា ​អាច​ប្រមូល​ប្រាក់​ប្រហែល​១៥០​ពាន់​លាន​ដុល្លារ​បន្ថែម​លើ​ប្រាក់​ចំណូល​ពន្ធ​សាកល ​ក៏ប៉ុន្តែ​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ។ ​

ពួក​មន្ត្រី​និយាយ​ថា ​ការជួប​ប្រជុំ​គ្នា​រយៈពេល​២ថ្ងៃ​នៅ​ក្នុង​ទីក្រុង​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​អ៊ីតាលី​នេះ​ នឹង​បើក​ចំហ​ឲ្យមាន​ការ​ពិភាក្សា​ថា​ តើ​នឹង​អនុវត្ត​សំណើ​របស់​ OECD ​យ៉ាង​ដូចម្តេច​ ដោយ​មាន​គោល​បំណង​ធ្វើ​កិច្ច​ព្រមព្រៀង​ផ្តាច់ព្រ័ត្រ​នៅ​ឯ​សន្និសីទ​កំពូល​របស់​មេដឹកនាំ​ប្រទេស​ G-20 ​ នៅ​ក្នុង​ទីក្រុង​រ៉ូម​ នៅ​ក្នុង​ខែ​តុលា។ ​

សមាជិក​ក្រុម​ប្រទេស​ G-20 ​មាន​ផលិត​ផល​សរុប​ក្នុង​ស្រុក​ជាង​៨០​ភាគរយ​នៃ​ផលិតផល​សរុប​របស់​ពិភពលោក​ ​មាន​៧៥​ភាគ​រយ​នៃ​ពាណិជ្ជកម្ម​សាកល​លោក និង​មាន​៦០​ភាគរយនៃ​មនុស្ស​នៅ​លើ​ផែនដី ​រួម​មាន​ប្រទេស​រង​ការប៉ះពាល់​បំផុត​ដូច​ជា​សហ​រដ្ឋ​អាមេរិក ​ជប៉ុន​ ចក្រភព​អង់គ្លេស ​បារាំង​ អាល្លឺម៉ង់​ និង​ឥណ្ឌា៕​

XS
SM
MD
LG